Traduction des sens du Noble Coran - La traduction khmère du Résumé dans l'Exégèse du noble Coran.

Numéro de la page:close

external-link copy
63 : 11

قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَءَاتَىٰنِي مِنۡهُ رَحۡمَةٗ فَمَن يَنصُرُنِي مِنَ ٱللَّهِ إِنۡ عَصَيۡتُهُۥۖ فَمَا تَزِيدُونَنِي غَيۡرَ تَخۡسِيرٖ

ព្យាការីសឡេះបានតបទៅកាន់ក្រុមរបស់គាត់វិញថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើខ្ញុំស្ថិតនៅលើភស្តុតាងដ៏ច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្តីមេត្តាករុណារបស់ទ្រង់ ពោលគឺភាពជាព្យាការីនោះ ដូច្នេះ តើនរណាដែលអាចការពារខ្ញុំពីទណ្ឌកម្មរបស់ទ្រង់បានប្រសិនបើខ្ញុំប្រឆាំងនឹងទ្រង់ដោយបោះបង់ការផ្សព្វផ្សាយនូវអ្វីដែលទ្រង់បានបង្គាប់ប្រើឲ្យខ្ញុំផ្សព្វផ្សាយវាទៅកាន់ពួកអ្នកនោះ? ពិតប្រាកដណាស់ ពួកអ្នកមិនបានបន្ថែមនូវអ្វីដល់ខ្ញុំក្រៅពីការធ្វើឲ្យវង្វេង និងឃ្លាតឆ្ងាយពីការពេញចិត្តរបស់ទ្រង់នោះទេ។ info
التفاسير:

external-link copy
64 : 11

وَيَٰقَوۡمِ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمۡ ءَايَةٗۖ فَذَرُوهَا تَأۡكُلۡ فِيٓ أَرۡضِ ٱللَّهِۖ وَلَا تَمَسُّوهَا بِسُوٓءٖ فَيَأۡخُذَكُمۡ عَذَابٞ قَرِيبٞ

ឱក្រុមរបស់ខ្ញុំ! នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះ ជាភស្តុតាងមួយសម្រាប់ពួកអ្នកដែល(ជាសញ្ញា)បញ្ជាក់ពីសច្ចភាពរបស់ខ្ញុំ។ ដូច្នេះ ចូរពួកអ្នកលែងវាឲ្យស្វែងរកចំណីនៅលើផែនដីរបស់អល់ឡោះចុះ ហើយចូរពួកអ្នកកុំបំពានចំពោះវាដោយធ្វើឲ្យមានការប៉ះពាល់ដល់វានូវប្រការអាក្រក់ណាមួយឲ្យសោះ ដែលជាហេតុនាំឲ្យពួកអ្នកទទួលរងនូវទណ្ឌកម្មដ៏ឆាប់រហ័ស(ភ្លាមៗ)នៅពេលដែលពួកអ្នកសម្លេះវាជាមិនខានឡើយ។ info
التفاسير:

external-link copy
65 : 11

فَعَقَرُوهَا فَقَالَ تَمَتَّعُواْ فِي دَارِكُمۡ ثَلَٰثَةَ أَيَّامٖۖ ذَٰلِكَ وَعۡدٌ غَيۡرُ مَكۡذُوبٖ

តែពួកគេបានសម្លេះវា(សត្វអូដ្ឋនោះ) ដែលវាជាការប្រឆាំងមួយដ៏ហួសហេតុ។ ពេលនោះ ព្យាការីសឡេះក៏បានពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកសោយសុខនឹងឆាកជីវិត(របស់ពួកអ្នក)ក្នុងទឹកដីរបស់ពួកអ្នកនេះរយៈពេលបីថ្ងៃក្រោយពីពួកអ្នកបានសម្លេះវាសិនចុះ។ ក្រោយមក ទណ្ឌកម្មរបស់អល់ឡោះនឹងមកដល់ពួកអ្នក។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់អល់ឡោះដែលមកដល់ក្រោយពីការសន្យានោះ គឺវានឹងកើតឡើងដោយចៀសមិនផុត ពុំមែនជាការកុហកនោះឡើយ។ ផ្ទុយទៅវិញ វាគឺជាការសន្យាមួយយ៉ាងពិតប្រាកដ។ info
التفاسير:

external-link copy
66 : 11

فَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا صَٰلِحٗا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَمِنۡ خِزۡيِ يَوۡمِئِذٍۚ إِنَّ رَبَّكَ هُوَ ٱلۡقَوِيُّ ٱلۡعَزِيزُ

) ហើយនៅពេលដែលបទបញ្ជារបស់យើងដោយការបំផ្លាញពួកគេបានមកដល់ យើងបានផ្តល់សុវត្ថិភាពដល់ព្យាការីសឡេះ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេដោយក្តីមេត្តាករុណាពីយើង។ ហើយយើងបានផ្តល់សុវត្ថិភាពដល់ពួកគេពីភាពអាម៉ាស់និងភាពអាប់ឱននៅថ្ងៃនោះ។ ពិតណាស់ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺមហាខ្លាំងក្លា មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ។ ហេតុនេះ ទ្រង់បានធ្វើឲ្យប្រជាជាតិដែលបដិសេធទាំងនោះទទួលរងនូវភាពវិនាសអន្តរាយ។ info
التفاسير:

external-link copy
67 : 11

وَأَخَذَ ٱلَّذِينَ ظَلَمُواْ ٱلصَّيۡحَةُ فَأَصۡبَحُواْ فِي دِيَٰرِهِمۡ جَٰثِمِينَ

ហើយពេលនោះ សម្រែកដ៏ខ្លាំងមួយបានបំផ្លាញពួកសាមូទ ហើយពួកគេក៏បានស្លាប់ទាំងអស់គ្នាព្រោះតែសម្រែកដ៏ខ្លាំងរបស់វា និងបានធ្វើឲ្យពួកគេដួលផ្កាប់មុខទៅនឹងដីនៅក្នុងលំនៅឋានរបស់ពួកគេ។ info
التفاسير:

external-link copy
68 : 11

كَأَن لَّمۡ يَغۡنَوۡاْ فِيهَآۗ أَلَآ إِنَّ ثَمُودَاْ كَفَرُواْ رَبَّهُمۡۗ أَلَا بُعۡدٗا لِّثَمُودَ

វាហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅក្នុងទឹកដីរបស់ពួកគេនោះប្រកបដោយឧបការគុណ និងរស់នៅប្រកបដោយភាពសុខស្រួលដូច្នោះដែរ។ តើពុំមែនទេឬ ពិតប្រាកដណាស់ ពួកសាមូទបានប្រឆាំងនឹងអល់ឡោះដែលជាម្ចាស់របស់ពួកគេ ដោយពួកគេនៅតែត្រូវបានគេបណ្តេញឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។ info
التفاسير:

external-link copy
69 : 11

وَلَقَدۡ جَآءَتۡ رُسُلُنَآ إِبۡرَٰهِيمَ بِٱلۡبُشۡرَىٰ قَالُواْ سَلَٰمٗاۖ قَالَ سَلَٰمٞۖ فَمَا لَبِثَ أَن جَآءَ بِعِجۡلٍ حَنِيذٖ

ហើយជាការពិតណាស់ បណ្តាម៉ាឡាអ៊ីកាត់បានមកដល់ព្យាការីអ៊ីព្រហ៊ីមក្នុងរូបភាពជាមនុស្សប្រុសក្នុងនាមជាអ្នកដែលផ្តល់ដំណឹងរីករាយចំពោះគាត់និងចំពោះប្រពន្ធរបស់គាត់នូវ(ការទទួលបានកូនប្រុស)ឈ្មោះអ៊ីស្ហាក បន្ទាប់មក(នឹងមានចៅម្នាក់ទៀត)ឈ្មោះយ៉ាក់កូប។ ហើយម៉ាឡាអ៊ីកាត់បាននិយាយថាៈ សាឡាម(សូមសន្តិភាពកើតមានដល់អ្នក) ហើយព្យាការីអ៊ីព្រហ៊ីមក៏បានតបទៅកាន់ពួកគេវិញថាៈ សាឡាម(សូមសន្តិភាពកើតមានដល់អ្នកដូចគ្នាដែរ)។ ហើយគាត់(ព្យាការីអ៊ីព្រហ៊ីម)បានដើរចេញយ៉ាងលឿន។ ក្រោយមក គាត់ក៏បាននាំមកឲ្យពួកគេនូវកូនគោអាំងមួយក្បាលដើម្បីឲ្យពួកគេទទួលទានវា ដោយគាត់គិតស្មានថា ពួកគេ(ម៉ាឡាអ៊ីកាត់ទាំងនោះ) គឺជាមនុស្សធម្មតា(មិនមែនជាម៉ាឡាអ៊ីកាត់)។ info
التفاسير:

external-link copy
70 : 11

فَلَمَّا رَءَآ أَيۡدِيَهُمۡ لَا تَصِلُ إِلَيۡهِ نَكِرَهُمۡ وَأَوۡجَسَ مِنۡهُمۡ خِيفَةٗۚ قَالُواْ لَا تَخَفۡ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمِ لُوطٖ

ប៉ុន្តែនៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានឃើញដៃរបស់ពួកគេ(ម៉ាឡាអ៊ីកាត់)មិនលូកចាប់សាច់គោ(ដើម្បីទទួលទាន) និងមិនបានទទួលទានវានោះ គាត់បានបដិសេធពួកគេពីទង្វើនេះ ហើយគាត់ក៏មានអារម្មណ៍ភ័យខ្លាចចំពោះពួកគេ។ នៅពេលដែលម៉ាឡាអ៊ីកាត់បានឃើញគាត់មានអារម្មណ៍ភ័យខ្លាចចំពោះពួកគេបែបនេះ ពួកគេក៏បាននិយាយថាៈ ចូរអ្នកកុំមានអារម្មណ៍ខ្លាចចំពោះពួកយើងអី។ ពួកយើងត្រូវបានអល់ឡោះចាត់តាំងនិងបញ្ជូនទៅកាន់ក្រុមរបស់ព្យាការីលូតដើម្បីឲ្យពួកយើងដាក់ទណ្ឌកម្មពួកគេ។ info
التفاسير:

external-link copy
71 : 11

وَٱمۡرَأَتُهُۥ قَآئِمَةٞ فَضَحِكَتۡ فَبَشَّرۡنَٰهَا بِإِسۡحَٰقَ وَمِن وَرَآءِ إِسۡحَٰقَ يَعۡقُوبَ

ហើយប្រពន្ធរបស់ព្យាការីអ៊ីព្រហ៊ីម គឺនាង”សារ៉ោះ”វិញ បានឈរស្តាប់នៅទីនោះ។ (ម៉ាឡាអ៊ីកាត់បានបន្តថា) ហើយពួកយើង(ម៉ាឡាអ៊ីកាត់)សូមប្រាប់ដល់នាងនូវដំណឹងល្អមួយដែលធ្វើឲ្យនាងរីករាយ នោះគឺ នាងនឹងប្រសូត្របានកូនប្រុសម្នាក់ឈ្មោះអ៊ីស្ហាក ហើយសម្រាប់អ៊ីស្ហាកនោះ នឹងមានកូនប្រុសម្នាក់ឈ្មោះថា យ៉ាក់កូប។ ពេលនោះ នាងក៏បានសើច និងមានភាពរីករាយចំពោះអ្វីដែលនាងបានស្តាប់លឺ។ info
التفاسير:
Parmi les bénéfices ( méditations ) des versets de cette page:
• عناد واستكبار المشركين حيث لم يؤمنوا بآية صالح عليه السلام وهي من أعظم الآيات.
• ភាពរឹងរូស និងភាពអំណួតក្អេងក្អាងរបស់ពួកមុស្ហរីគីន ដោយពួកគេពុំមានជំនឿចំពោះសញ្ញាភស្តុតាងរបស់ព្យាការីសឡេះនោះឡើយ ខណៈដែលវាគឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេង។ info

• استحباب تبشير المؤمن بما هو خير له.
• គប្បីផ្តល់ដំណឹងរីករាយដល់អ្នកមានជំនឿចំពោះអ្វីដែលជារឿងល្អសម្រាប់គេ។ info

• مشروعية السلام لمن دخل على غيره، ووجوب الرد.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យធ្វើការឲ្យសាឡាម(គារវកិច្ច)នៅពេលដែលគេចូលទៅជួបនរណាម្នាក់ហើយចាំបាច់ត្រូវតបសាឡាមវិញ។ info

• وجوب إكرام الضيف.
• ចាំបាច់ត្រូវគោរពលើកតម្កើងចំពោះភ្ញៀវ។ info