Traduction des sens du Noble Coran - La traduction khmère du Résumé dans l'Exégèse du noble Coran.

Numéro de la page:close

external-link copy
38 : 11

وَيَصۡنَعُ ٱلۡفُلۡكَ وَكُلَّمَا مَرَّ عَلَيۡهِ مَلَأٞ مِّن قَوۡمِهِۦ سَخِرُواْ مِنۡهُۚ قَالَ إِن تَسۡخَرُواْ مِنَّا فَإِنَّا نَسۡخَرُ مِنكُمۡ كَمَا تَسۡخَرُونَ

ពេលនោះ ព្យាការីនូហក៏បានអនុវត្តតាមបទបញ្ជាម្ចាស់របស់គាត់ ហើយគាត់ក៏បានចាប់ផ្តើមសង់សំពៅ។ រាល់ពេលដែលពួកមេដឹកនាំ និងពួកដែលមានឋានៈសក្តិនៃក្រុមរបស់គាត់បានដើរឆ្លងកាត់គាត់នោះ ពួកគេតែងតែសើចចំអកឲ្យគាត់ ដោយសារតែគាត់សង់សំពៅ តែកន្លែងដែលគាត់សង់សំពៅនោះ គឺគ្មានទឹក ហើយក៏គ្មានទន្លេនោះដែរ។ នៅពេលដែលពួកគេសើចចំអកឲ្យគាត់ដដែលៗច្រើនដងពេក គាត់ក៏បានតបវិញថាៈ ប្រសិនបើពួកអ្នក(ឱពួកមេដឹកនាំ)សើចចំអកឲ្យយើងនាថ្ងៃនេះនៅពេលដែលយើងកំពុងសង់សំពៅនោះ ពិតណាស់ យើងនឹងសើចចំអកឲ្យពួកអ្នកវិញ ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកអ្នកចំពោះអ្វីដែលពួកអ្នកកំពុងតែសំដៅទៅរកការលិចលង់នោះ។ info
التفاسير:

external-link copy
39 : 11

فَسَوۡفَ تَعۡلَمُونَ مَن يَأۡتِيهِ عَذَابٞ يُخۡزِيهِ وَيَحِلُّ عَلَيۡهِ عَذَابٞ مُّقِيمٌ

ហើយពួកអ្នកប្រាកដជានឹងដឹងថា តើអ្នកណាដែលទណ្ឌកម្មនឹងធ្លាក់ទៅលើរូបគេ ដែលនឹងធ្វើឲ្យគេអាម៉ាស់ និងថោកទាបនៅក្នុងលោកិយនេះ ហើយនឹងត្រូវទទួលទណ្ឌកម្មជាអមតៈដោយគ្មានស្រាកស្រាន្តនាថ្ងៃបរលោកនោះ។ info
التفاسير:

external-link copy
40 : 11

حَتَّىٰٓ إِذَا جَآءَ أَمۡرُنَا وَفَارَ ٱلتَّنُّورُ قُلۡنَا ٱحۡمِلۡ فِيهَا مِن كُلّٖ زَوۡجَيۡنِ ٱثۡنَيۡنِ وَأَهۡلَكَ إِلَّا مَن سَبَقَ عَلَيۡهِ ٱلۡقَوۡلُ وَمَنۡ ءَامَنَۚ وَمَآ ءَامَنَ مَعَهُۥٓ إِلَّا قَلِيلٞ

ហើយព្យាការីនួហក៏បានបញ្ចប់ការសង់សំពៅដែលម្ចាស់របស់គាត់បង្គាប់ប្រើឲ្យសង់នោះ។ លុះនៅពេលដែលបទបញ្ជារបស់យើង(អល់ឡោះ)ដោយការបំផ្លាញពួកគេបានមកដល់ ហើយទឹកបានផុសចេញពីក្នុងដីយ៉ាងច្រើន ជាសញ្ញាបញ្ជាក់ពីការចាប់ផ្តើមកើតមាននូវទឹកជំនន់នោះ យើងក៏បានមានបន្ទូលទៅកាន់ព្យាការីនួហថាៈ ចូរអ្នកប្រមូលសត្វគ្រប់ប្រភេទដែលមាននៅលើផែនដី មួយគូៗ គឺមានឈ្មោលមានញឺដាក់លើសំពៅនេះមក ហើយចូរអ្នកដឹកក្រុមគ្រួសាររបស់អ្នកផងដែរ(នៅក្នុងសំពៅនេះ) លើកលែងតែអ្នកណាដែលគេបានសម្រេចរួចមកហើយថា រូបគេជាអ្នកដែលត្រូវបានគេពន្លិច(ក្នុងទឹក)ដោយសារតែគេជាអ្នកគ្មានជំនឿប៉ុណ្ណោះ ហើយចូរអ្នកដឹកអ្នកដែលអ្នកមានជំនឿជាមួយអ្នកនៃក្រុមរបស់អ្នកផងដែរ។ ហើយក្នុងចំណោមក្រុមរបស់គាត់ គ្មានអ្នកដែលមានជំនឿជាមួយគាត់នោះឡើយ លើកលែងតែក្នុងចំនួនដ៏តិចដែលគាត់បានចំណាយពេលវេលាយ៉ាងយូរស្នាក់នៅជាមួយពួកគេ អំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ info
التفاسير:

external-link copy
41 : 11

۞ وَقَالَ ٱرۡكَبُواْ فِيهَا بِسۡمِ ٱللَّهِ مَجۡر۪ىٰهَا وَمُرۡسَىٰهَآۚ إِنَّ رَبِّي لَغَفُورٞ رَّحِيمٞ

ហើយព្យាការីនួហបាននិយាយទៅកាន់អ្នកដែលមានជំនឿក្នុងចំណោមក្រុមគ្រួសាររបស់គាត់ និងក្រុមរបស់គាត់ថាៈ ចូរពួកអ្នកឡើងជិះលើសំពៅនេះមក ក្នុងនាមអល់ឡោះដែលធ្វើឲ្យសំពៅនេះធ្វើដំណើរ ហើយក្នុងនាមរបស់ទ្រង់ដែលធ្វើឲ្យវាឈប់។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រលាញ់បំផុតចំពោះពួកគេ ហើយក្នុងចំណោមក្តីមេត្តាកុណារបស់ទ្រង់ចំពោះអ្នកមានជំនឿនោះ គឺទ្រង់បានសង្គ្រោះពួកគេពីការបំផ្លាញ។ info
التفاسير:

external-link copy
42 : 11

وَهِيَ تَجۡرِي بِهِمۡ فِي مَوۡجٖ كَٱلۡجِبَالِ وَنَادَىٰ نُوحٌ ٱبۡنَهُۥ وَكَانَ فِي مَعۡزِلٖ يَٰبُنَيَّ ٱرۡكَب مَّعَنَا وَلَا تَكُن مَّعَ ٱلۡكَٰفِرِينَ

ហើយសំពៅបានដឹកមនុស្ស និងអ្វីៗដែលនៅលើសំពៅនោះធ្វើដំណើរឆ្លងកាត់ទឹករលកដ៏ធំៗប្រៀបដូចជាភ្នំ។ ហើយដោយសារតែមនោសញ្ចេតនាក្នុងនាមជាឪពុក ព្យាការីនួហបានស្រែកហៅកូនរបស់គាត់ដែលជាអ្នកគ្មានជំនឿ ហើយគេធ្លាប់ឃ្លាតពីឪពុករបស់គេនិងក្រុមរបស់គេនៅកន្លែងមួយថាៈ ឱកូនសម្លាញ់! សូមកូនឡើងជិះលើសំពៅជាមួយពួកយើងមក នោះកូននោះនឹងបានរួចផុតពីការលិចលង់ហើយ ហើយចូរកូនកុំស្ថិតក្នុងចំណោមពួកដែលគ្មានជំនឿឲ្យសោះ ដែលជាហេតុនាំឲ្យកូនទទួលរងនូវគ្រោះមហន្តរាយដោយការលិចលង់ដូចពួកគេទទួលរងជាមិនខានឡើយ។ info
التفاسير:

external-link copy
43 : 11

قَالَ سَـَٔاوِيٓ إِلَىٰ جَبَلٖ يَعۡصِمُنِي مِنَ ٱلۡمَآءِۚ قَالَ لَا عَاصِمَ ٱلۡيَوۡمَ مِنۡ أَمۡرِ ٱللَّهِ إِلَّا مَن رَّحِمَۚ وَحَالَ بَيۡنَهُمَا ٱلۡمَوۡجُ فَكَانَ مِنَ ٱلۡمُغۡرَقِينَ

កូនរបស់ព្យាការីនួហបានតបទៅកាន់គាត់វិញថាៈ ខ្ញុំនឹងទៅជ្រកនៅលើភ្នំដ៏ខ្ពស់ដែលវានឹងអាចជួយការពារខ្ញុំមិនឲ្យទឹកទៅដល់ខ្ញុំ(លិចខ្ញុំ)ឡើយ។ ព្យាការីនួហក៏បាននិយាយទៅកាន់កូនប្រុសរបស់គាត់វិញថាៈ នៅថ្ងៃនេះ គ្មាននរណាម្នាក់ដែលអាចរារាំងពីទណ្ឌកម្មរបស់អល់ឡោះដោយការពន្លិចនៅក្នុងទឹកជំនន់បាននោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់មហាអាណិតស្រឡាញ់ចំពោះគេដោយក្តីមេត្តាកុណារបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនាប៉ុណ្ណោះ នោះទ្រង់នឹងការពាររូបគេពីការលិចលង់នេះបាន។ ហើយទឹករលកបានបំបែកព្យាការីនួហនិងកូនប្រុសរបស់គាត់ដែលគ្មានជំនឿចេញពីគ្នា។ ពេលនោះ កូនរបស់គាត់ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្លិចដោយទឹកជំនន់ផងដែរ ដោយសារតែភាពគ្មានជំនឿរបស់គេ។ info
التفاسير:

external-link copy
44 : 11

وَقِيلَ يَٰٓأَرۡضُ ٱبۡلَعِي مَآءَكِ وَيَٰسَمَآءُ أَقۡلِعِي وَغِيضَ ٱلۡمَآءُ وَقُضِيَ ٱلۡأَمۡرُ وَٱسۡتَوَتۡ عَلَى ٱلۡجُودِيِّۖ وَقِيلَ بُعۡدٗا لِّلۡقَوۡمِ ٱلظَّٰلِمِينَ

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទួលទៅកាន់ដីក្រោយពីទឹកជំនន់បានបញ្ចប់ទៅវិញថាៈ ឱដី! ចូរឯងលេបទឹកជំនន់ដែលស្ថិតនៅលើឯងទៅវិញចុះ។ ហើយទ្រង់ក៏បានមានបន្ទូលទៅកាន់មេឃផងដែរថាៈ ឱមេឃ! ចូរឯងបញ្ឈប់ការបញ្ចុះទឹកភ្លៀងមកទៀតចុះ។ ពេលនោះ ទឹកក៏បានស្រកទៅវិញ រហូតដល់ដីបានស្ងួតអស់។ ហើយអល់ឡោះបានបំផ្លាញពួកដែលគ្មានជំនឿ ហើយសំពៅនោះក៏បានចតនៅលើភ្នំ”ជូទី”។ ហើយមានគេនិយាយថាៈ មហន្តរាយចុះចំពោះក្រុមដែលបំពានព្រំដែនរបស់អល់ឡោះដោយការប្រឆាំង និងភាពគ្មានជំនឿនោះ។ info
التفاسير:

external-link copy
45 : 11

وَنَادَىٰ نُوحٞ رَّبَّهُۥ فَقَالَ رَبِّ إِنَّ ٱبۡنِي مِنۡ أَهۡلِي وَإِنَّ وَعۡدَكَ ٱلۡحَقُّ وَأَنتَ أَحۡكَمُ ٱلۡحَٰكِمِينَ

ហើយព្យាការីនួហក៏បានស្រែកហៅម្ចាស់របស់គាត់ ដោយបួងសួងសុំពីទ្រង់ដោយគាត់បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ កូនរបស់ខ្ញុំក៏ជាក្រុមគ្រួសាររបស់ខ្ញុំដែលទ្រង់បានសន្យានឹងខ្ញុំថានឹងរំដោះពួកគេ(ពីការលិចលង់)ផងដែរ ហើយពិតប្រាកដណាស់ ការសន្យាររបស់ទ្រង់ គឺជាការពិត ដោយទ្រង់មិនក្បត់សន្យារបស់ទ្រង់នោះឡើយ។ ហើយទ្រង់គឺជាម្ចាស់ដែលកាត់សេចក្តីដោយយុត្តិធម៌បំផុត និងដឹងបំផុតអំពីពួកគេ។ info
التفاسير:
Parmi les bénéfices ( méditations ) des versets de cette page:
• بيان عادة المشركين في الاستهزاء والسخرية بالأنبياء وأتباعهم.
• បញ្ជាក់ពីទម្លាប់របស់ពួកមុស្ហរីគីនដែលពួកគេតែងតែសើចចំអក និងមើលងាយចំពោះបណ្តាព្យាការី និងអ្នកទាំងឡាយដែលដើរតាមពួកគាត់។ info

• بيان سُنَّة الله في الناس وهي أن أكثرهم لا يؤمنون.
• បញ្ជាក់ពីមាគ៌ារបស់អល់ឡោះចំពោះមនុស្សលោក នោះគឺ ភាគច្រើននៃពួកគេ គឺគ្មានជំនឿនោះឡើយ។ info

• لا ملجأ من الله إلا إليه، ولا عاصم من أمره إلا هو سبحانه.
• គ្មានកន្លែងជ្រកកោនណាមួយអំពីអល់ឡោះក្រៅពីទៅកាន់ទ្រង់នោះឡើយ ហើយក៏គ្មាននរណាអាចការពារ ឬរារាំងពីបទបញ្ជារបស់ទ្រង់ ក្រៅពីទ្រង់នោះដែរ។ info