Traduction des sens du Noble Coran - La traduction khmère du Résumé dans l'Exégèse du noble Coran.

Numéro de la page:close

external-link copy
46 : 11

قَالَ يَٰنُوحُ إِنَّهُۥ لَيۡسَ مِنۡ أَهۡلِكَۖ إِنَّهُۥ عَمَلٌ غَيۡرُ صَٰلِحٖۖ فَلَا تَسۡـَٔلۡنِ مَا لَيۡسَ لَكَ بِهِۦ عِلۡمٌۖ إِنِّيٓ أَعِظُكَ أَن تَكُونَ مِنَ ٱلۡجَٰهِلِينَ

អល់ឡោះជាម្ចាស់បានមានបន្ទូលតបទៅកាន់ព្យាការីនួហវិញថាៈ ឱព្យាការីនួហ! ពិតប្រាកដណាស់ កូនប្រុសរបស់អ្នកដែលអ្នកបានសុំយើងឲ្យជួយសង្គ្រោះគេនោះ មិនមែនជាក្រុមគ្រួសាររបស់អ្នកដែលយើងបានសន្យានឹងអ្នកថា នឹងសង្គ្រោះពួកគេនោះទេ ពីព្រោះរូបគេគឺអ្នកដែលគ្មានជំនឿ។ ជាការពិតណាស់ ការស្នើសុំរបស់អ្នកនេះ ឱព្យាការីនួហ(ដែលសុំឲ្យអល់ឡោះសង្គ្រោះកូនរបស់គាត់ដែលជាអ្នកគ្មានជំនឿ) គឹជាទង្វើដែលមិនសាកសមចេញពីអ្នកនោះទេ ហើយវាក៏មិនគប្បីចេញពីអ្នកដែលស្ថិតក្នុងតំណែង(ជាអ្នកនាំសារ)ដូចអ្នកនេះដែរ។ ដូចនេះ ចូរអ្នកកុំស្នើសុំពីយើងនូវអ្វីដែលអ្នកមិនបានដឹងពីវាឲ្យសោះ។ ពិតប្រាកដណាស់ យើងឲ្យអ្នកប្រុងប្រយ័ត្នខ្លាចក្រែងអ្នកស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ ដោយអ្នកសុំពីយើងនូវអ្វីដែលផ្ទុយពីចំណេះដឹង និងគតិបណ្ឌិតរបស់យើង។ info
التفاسير:

external-link copy
47 : 11

قَالَ رَبِّ إِنِّيٓ أَعُوذُ بِكَ أَنۡ أَسۡـَٔلَكَ مَا لَيۡسَ لِي بِهِۦ عِلۡمٞۖ وَإِلَّا تَغۡفِرۡ لِي وَتَرۡحَمۡنِيٓ أَكُن مِّنَ ٱلۡخَٰسِرِينَ

ព្យាការីនួហបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ខ្ញុំសុំជ្រកកោនពីទ្រង់ និងសុំការការពារពីទ្រង់ពីការដែលខ្ញុំសុំពីទ្រង់នូវអ្វីដែលខ្ញុំមិនបានដឹងអំពីវា។ ប្រសិនបើទ្រង់មិនអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំ និងមិនមានក្តីមេត្តាករុណាចំពោះខ្ញុំទេនោះ ខ្ញុំនឹងស្ថិតក្នុងចំណោមពួកខាតបង់ដែលជាអ្នកខាតបង់លាភសំណាងរបស់ពួកគេនាថ្ងៃបរលោកជាក់ជាមិនខាន។ info
التفاسير:

external-link copy
48 : 11

قِيلَ يَٰنُوحُ ٱهۡبِطۡ بِسَلَٰمٖ مِّنَّا وَبَرَكَٰتٍ عَلَيۡكَ وَعَلَىٰٓ أُمَمٖ مِّمَّن مَّعَكَۚ وَأُمَمٞ سَنُمَتِّعُهُمۡ ثُمَّ يَمَسُّهُم مِّنَّا عَذَابٌ أَلِيمٞ

អល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីនួហវិញថាៈ ឱព្យាការីនួហ! ចូរអ្នកចុះពីសំពៅទៅលើដីដោយភាពសុខសាន្ត និងសុខសុវត្ថិភាព ព្រមទាំងប្រកបដោយពរជ័យរបស់អល់ឡោះយ៉ាងច្រើនទៅលើអ្នក និងទៅលើពូជពង្សរបស់បណ្តាអ្នកដែលបានស្ថិតនៅជាមួយនឹងអ្នកនៅលើសំពៅក្នុងចំណោមអ្នកមានជំនឿ(ជាអ្នកជំនាន់ក្រោយៗ)ដែលនឹងមកដល់បន្ទាប់ពីអ្នកចុះ។ ហើយចំពោះប្រជាជាតិដទៃទៀតក្នុងចំណោមកូនចៅរបស់ពួកគេ គឺជាពួកដែលគ្មានជំនឿនោះ យើងនឹងផ្តល់ឲ្យពួកគេនូវការសោយសុខនៅក្នុងជីវិតលោកិយនេះ និងផ្តល់ឲ្យពួកគេនូវអ្វីដែលគេត្រូវការសម្រាប់ការរស់នៅ។ ក្រោយមក ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតពីយើងនាថ្ងៃបរលោក។ info
التفاسير:

external-link copy
49 : 11

تِلۡكَ مِنۡ أَنۢبَآءِ ٱلۡغَيۡبِ نُوحِيهَآ إِلَيۡكَۖ مَا كُنتَ تَعۡلَمُهَآ أَنتَ وَلَا قَوۡمُكَ مِن قَبۡلِ هَٰذَاۖ فَٱصۡبِرۡۖ إِنَّ ٱلۡعَٰقِبَةَ لِلۡمُتَّقِينَ

រឿងរ៉ាវរបស់ព្យាការីនួហនេះ គឺស្ថិតក្នុងចំណោមដំណឹងអាថ៌កំបាំងមួយដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក។ រូបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនធ្លាប់បានដឹងអំពីវានោះទេ ហើយក្រុមរបស់អ្នកក៏មិនធ្លាប់បានដឹងវាពីមុនមកនោះដែរ មុនពេលដែលយើងបានផ្តល់វ៉ាហ៊ីនេះទៅកាន់អ្នកនោះ។ ហេតុនេះ ចូរអ្នកអត់ធ្មត់ទៅលើការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមរបស់អ្នក និងការបដិសេធរបស់ពួកគេ ដូចដែលព្យាការីនួហបានអត់ធ្មត់ចុះ។ ជាការពិតណាស់ ជំនួយ និងការទទួលបានជោគជ័យ គឺសម្រាប់បណ្តាអ្នកដែលអនុវត្តតាមបទបញ្ជាទាំងឡាយរបស់អល់ឡោះដែលទ្រង់បង្គាប់ប្រើ ហើយចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ info
التفاسير:

external-link copy
50 : 11

وَإِلَىٰ عَادٍ أَخَاهُمۡ هُودٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۖ إِنۡ أَنتُمۡ إِلَّا مُفۡتَرُونَ

ហើយយើងបានបញ្ជូនព្យាការីហ៊ូទទៅកាន់ក្រុមអាទដែលជាបងប្អូនរបស់ពួកគេ។ គាត់(ព្យាការីហ៊ូទ)បានពោលទៅកាន់ពួកគេ(ក្រុមរបស់គាត់)ថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយចូរពួកអ្នកកុំធ្វើស្ហ៊ីរិកនឹងទ្រង់នូវអ្វីមួយឲ្យសោះ។ សម្រាប់ពួកអ្នក គឺគ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ ហើយការដែលពួកអ្នកអះអាងថា ទ្រង់មានដៃគូនោះ គ្មានអ្វីក្រៅពីពួកអ្នកជាពួកដែលភូតកុហកនោះទេ។ info
التفاسير:

external-link copy
51 : 11

يَٰقَوۡمِ لَآ أَسۡـَٔلُكُمۡ عَلَيۡهِ أَجۡرًاۖ إِنۡ أَجۡرِيَ إِلَّا عَلَى ٱلَّذِي فَطَرَنِيٓۚ أَفَلَا تَعۡقِلُونَ

ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនបានសុំពីពួកអ្នកនូវការតបស្នងចំពោះការផ្សព្វផ្សាយ(សារ)ពីម្ចាស់របស់ខ្ញុំ និងការ(ដែលខ្ញុំ)អំពាវនាវ(ពួកអ្នក)ទៅកាន់ទ្រង់នោះទេ។ ការតបស្នងរបស់ខ្ញុំ គឺនៅលើអល់ឡោះជាម្ចាស់ដែលជាអ្នកបានបង្កើតខ្ញុំប៉ុណ្ណោះ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាចំពោះរឿងនេះ ហើយទទួលយកនូវអ្វីដែលខ្ញុំកំពុងតែអំពាវនាវពួកអ្នកទៅកាន់វាទេឬ? info
التفاسير:

external-link copy
52 : 11

وَيَٰقَوۡمِ ٱسۡتَغۡفِرُواْ رَبَّكُمۡ ثُمَّ تُوبُوٓاْ إِلَيۡهِ يُرۡسِلِ ٱلسَّمَآءَ عَلَيۡكُم مِّدۡرَارٗا وَيَزِدۡكُمۡ قُوَّةً إِلَىٰ قُوَّتِكُمۡ وَلَا تَتَوَلَّوۡاْ مُجۡرِمِينَ

ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកសុំការភ័យទោសពីអល់ឡោះចុះ។ ក្រោយមក ចូរពួកអ្នកសារភាពកំហុសពីរាល់បាបកម្មទាំងឡាយរបស់ពួកអ្នកចំពោះទ្រង់ (ហើយបាបកម្មដែលធំជាងគេនោះគឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ)។ តាមរយៈនេះ ទ្រង់នឹងតបស្នងដល់ពួកអ្នកវិញដោយការបញ្ចុះទឹកភ្លៀងយ៉ាងច្រើន ហើយទ្រង់នឹងបន្ថែម(ដល់ពួកអ្នក)នូវភាពខ្លាំងក្លាទៅលើភាពខ្លាំងក្លារបស់ពួកអ្នកថែមទៀត តាមរយៈការធ្វើឲ្យពួកអ្នកមានកូនចៅនិងទ្រព្យសម្បត្តិកាន់តែច្រើន។ ហើយចូរពួកអ្នកកុំបែរចេញពីអ្វីដែលខ្ញុំបានអំពាវនាវពួកអ្នកទៅកាន់វាឲ្យសោះ ដែលជាហេតុនាំឲ្យពួកអ្នកស្ថិតក្នុងចំណោមពួកដែលប្រព្រឹត្តអាក្រក់ ដោយសារតែការងាកចេញរបស់ពួកអ្នកពីការអំពាវនាវរបស់ខ្ញុំនេះ និង(ដោយសារ)ការប្រឆាំងរបស់ពួកអ្នកចំពោះអល់ឡោះ ហើយនិងការបដិសេធរបស់ពួកអ្នកចំពោះអ្វីដែលខ្ញុំបាននាំមក។ info
التفاسير:

external-link copy
53 : 11

قَالُواْ يَٰهُودُ مَا جِئۡتَنَا بِبَيِّنَةٖ وَمَا نَحۡنُ بِتَارِكِيٓ ءَالِهَتِنَا عَن قَوۡلِكَ وَمَا نَحۡنُ لَكَ بِمُؤۡمِنِينَ

ក្រុមរបស់គាត់បានពោល(ទៅកាន់គាត់វិញ)ថាៈ ឱហ៊ូទ! អ្នកមិនបាននាំមកនូវភស្តុតាងដ៏ជាក់ច្បាស់ណាមួយមកកាន់ពួកយើងដើម្បីឲ្យពួកយើងមានជំនឿចំពោះអ្នកនោះឡើយ ហើយពួកយើងក៏មិនបោះបង់ការគោរពសក្ការៈចំពោះព្រះនានារបស់ពួកយើងដោយសា្តប់តាមសម្តីរបស់អ្នកដែលគ្មានអំណះអំណាងអ្វីនោះដែរ។ ហើយពួកយើងមិនមានជំនឿលើអ្នកចំពោះអ្វីដែលអ្នកបានអះអាងថា រូបអ្នកគឺជាអ្នកនាំសារ(របស់អល់ឡោះ)ឡើយ។ info
التفاسير:
Parmi les bénéfices ( méditations ) des versets de cette page:
• لا يملك الأنبياء الشفاعة لمن كفر بالله حتى لو كانوا أبناءهم.
• បណ្តាព្យាការីទាំងឡាយ មិនអាចធ្វើអន្តរាគមន៍ចំពោះពួកដែលគ្មានជំនឿនឹងអល់ឡោះនោះឡើយ សូម្បីតែជាកូនចៅរបស់ពួកគាត់ក៏ដោយ។ info

• عفة الداعية وتنزهه عما في أيدي الناس أقرب للقبول منه.
• ភាពបរិសុទ្ធ និងភាពស្អាតស្អំរបស់អ្នកដែលអំពាវនាវ(ទៅកាន់អល់ឡោះ)អំពីអ្វីដែលមាននៅក្នុងដៃមនុស្សលោក(ដូចជាទ្រព្យសម្បត្តិ និងឋានៈសក្តិ) គឺកៀកបំផុតទៅកាន់ការដែលឲ្យពួកគេងាយនឹងទទួលយក(ការអំពាវនាវនោះ)។ info

• فضل الاستغفار والتوبة، وأنهما سبب إنزال المطر وزيادة الذرية والأموال.
• ឧត្តមភាពនៃការសុំការអភ័យទោស និងសារភាពកំហុសចំពោះអល់ឡោះ ហើយវាទាំងពីរនេះ គឺជាមូលហេតុដែលនាំឲ្យមានភ្លៀងធ្លាក់ និងទទួលបានការបន្ថែមនូវកូនចៅ និងទ្រព្យសម្បត្តិកាន់តែច្រើន។ info