ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (کامبوجی) - مرکز ترجمه‌ى رواد

شماره صفحه:close

external-link copy
38 : 2

قُلۡنَا ٱهۡبِطُواْ مِنۡهَا جَمِيعٗاۖ فَإِمَّا يَأۡتِيَنَّكُم مِّنِّي هُدٗى فَمَن تَبِعَ هُدَايَ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ

យើងបានមានបន្ទូល(ទៅកាន់ពួកគេ)ថា៖ ចូរពួកអ្នកចុះចេញពីវា(ឋានសួគ៌)ទាំងអស់គ្នាចុះ។ ហើយប្រសិនបើមានការចង្អុលបង្ហាញអំពីយើងបានមកដល់ពួកអ្នក ដូចនេះជនណាហើយដែលបានដើរតាមការចង្អុលបង្ហាញនោះ ពួកគេគ្មានការភ័យខ្លាចអ្វីឡើយ ហើយពួកគេក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។ info
التفاسير:

external-link copy
39 : 2

وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ

រីឯពួកដែលប្រឆាំង និងបានបដិសេធនឹងបណ្តាវាក្យខណ្ឌរបស់យើងនោះ ពួកគេគឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងវាជាអមតៈ។ info
التفاسير:

external-link copy
40 : 2

يَٰبَنِيٓ إِسۡرَٰٓءِيلَ ٱذۡكُرُواْ نِعۡمَتِيَ ٱلَّتِيٓ أَنۡعَمۡتُ عَلَيۡكُمۡ وَأَوۡفُواْ بِعَهۡدِيٓ أُوفِ بِعَهۡدِكُمۡ وَإِيَّٰيَ فَٱرۡهَبُونِ

ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកនឹកឃើញនូវឧបការគុណដែលយើងបានប្រោសប្រទានដល់ពួកអ្នក ហើយចូរពួកអ្នកប្រកាន់ខ្ជាប់នូវកិច្ចសន្យារបស់យើង(ដែលបានដាក់ទៅលើពួកអ្នក) នោះយើងនឹងបំពេញតាមកិច្ចសន្យារបស់ពួកអ្នកវិញ។ ហើយចំពោះយើង(តែមួយគត់)ដែលពួកអ្នកត្រូវកោតខ្លាច។ info
التفاسير:

external-link copy
41 : 2

وَءَامِنُواْ بِمَآ أَنزَلۡتُ مُصَدِّقٗا لِّمَا مَعَكُمۡ وَلَا تَكُونُوٓاْ أَوَّلَ كَافِرِۭ بِهِۦۖ وَلَا تَشۡتَرُواْ بِـَٔايَٰتِي ثَمَنٗا قَلِيلٗا وَإِيَّٰيَ فَٱتَّقُونِ

ហើយចូរពួកអ្នកមានជំនឿចំពោះអ្វី(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះវាដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃគម្ពីរដែលមាននៅជាមួយពួកអ្នក ហើយពួកអ្នកមិនត្រូវក្លាយខ្លួនជាក្រុមដែលប្រឆាំងនឹងវាមុនគេនោះឡើយ ហើយក៏មិនត្រូវយកបណ្តាវាក្យខណ្ឌរបស់យើងប្តូរនឹងតម្លៃបន្ដិចបន្ដួចនោះដែរ។ ហើយចំពោះយើង(តែមួយគត់)ដែលពួកអ្នកត្រូវកោតខ្លាច។ info
التفاسير:

external-link copy
42 : 2

وَلَا تَلۡبِسُواْ ٱلۡحَقَّ بِٱلۡبَٰطِلِ وَتَكۡتُمُواْ ٱلۡحَقَّ وَأَنتُمۡ تَعۡلَمُونَ

ហើយចូរពួកអ្នកកុំលាយឡំប្រការពិតជាមួយនឹងប្រការមិនពិតឱ្យសោះ។ ហើយពួកអ្នកមិនត្រូវលាក់បាំងការពិត(ដែលមានក្នុងគម្ពីររបស់ពួកអ្នក)អំពីលក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ាត់នោះឡើយ ខណៈដែលពួកអ្នកបានដឹង(អំពីវា)ហើយនោះ។ info
التفاسير:

external-link copy
43 : 2

وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَٱرۡكَعُواْ مَعَ ٱلرَّٰكِعِينَ

ហើយចូរពួកអ្នកប្រតិបតិ្ដសឡាត និងបរិច្ចាគហ្សាកាត់ ហើយចូរពួកអ្នកសឡាត(រួមគ្នា)ជាមួយនឹងបណ្ដាអ្នកដែលសឡាតទាំងឡាយ។ info
التفاسير:

external-link copy
44 : 2

۞ أَتَأۡمُرُونَ ٱلنَّاسَ بِٱلۡبِرِّ وَتَنسَوۡنَ أَنفُسَكُمۡ وَأَنتُمۡ تَتۡلُونَ ٱلۡكِتَٰبَۚ أَفَلَا تَعۡقِلُونَ

តើពួកអ្នកប្រើមនុស្សឲ្យធ្វើអំពើល្អ ហើយពួកអ្នកបែរជាភេ្លចខ្លួនឯងទៅវិញ ខណៈដែលពួកអ្នកកំពុងតែសូត្រគម្ពីរ(តាវរ៉ត)បែបនេះឬ? តើពួកអ្នកមិនចេះគិតពិចារណាទេឬ? info
التفاسير:

external-link copy
45 : 2

وَٱسۡتَعِينُواْ بِٱلصَّبۡرِ وَٱلصَّلَوٰةِۚ وَإِنَّهَا لَكَبِيرَةٌ إِلَّا عَلَى ٱلۡخَٰشِعِينَ

ហើយចូរពួកអ្នកសុំជំនួយ(ពីអល់ឡោះ)តាមរយៈការអត់ធ្មត់ និងការប្រតិបត្ដិសឡាត។ ហើយពិតប្រាកដណាស់ វា(សឡាត)ពិតជាមានការលំបាកជាខ្លាំង លើកលែងតែចំពោះបណ្ដាអ្នកដែលឱនលំទោនប៉ុណ្ណោះ។ info
التفاسير:

external-link copy
46 : 2

ٱلَّذِينَ يَظُنُّونَ أَنَّهُم مُّلَٰقُواْ رَبِّهِمۡ وَأَنَّهُمۡ إِلَيۡهِ رَٰجِعُونَ

គឺបណ្តាអ្នកដែលគិតថា ពិតប្រាកដណាស់ ពួកគេនឹងជួបព្រះជាម្ចាស់របស់ពួកគេវិញ(នៅថ្ងៃបរលោក) ហើយពិតប្រាកដណាស់ ពួកគេនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ។ info
التفاسير:

external-link copy
47 : 2

يَٰبَنِيٓ إِسۡرَٰٓءِيلَ ٱذۡكُرُواْ نِعۡمَتِيَ ٱلَّتِيٓ أَنۡعَمۡتُ عَلَيۡكُمۡ وَأَنِّي فَضَّلۡتُكُمۡ عَلَى ٱلۡعَٰلَمِينَ

ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើងដែលយើងបានប្រោសប្រទានដល់ពួកអ្នក ហើយពិតប្រាកដណាស់ យើងបានលើកតម្កើងពួកអ្នកឱ្យល្អប្រសើរជាងគេលើលោកនេះ(នៅសម័យកាលនោះ)។ info
التفاسير:

external-link copy
48 : 2

وَٱتَّقُواْ يَوۡمٗا لَّا تَجۡزِي نَفۡسٌ عَن نَّفۡسٖ شَيۡـٔٗا وَلَا يُقۡبَلُ مِنۡهَا شَفَٰعَةٞ وَلَا يُؤۡخَذُ مِنۡهَا عَدۡلٞ وَلَا هُمۡ يُنصَرُونَ

ហើយចូរពួកអ្នកខ្លាចថ្ងៃមួយ(ថ្ងៃបរលោក)ដែលបុគ្គលម្នាក់ៗមិនអាចជួយអ្វីដល់គ្នាបាន ហើយគេក៏មិនទទួលយកការអន្ដរាគមន៍ និងមិនទទួលយកការលោះពីនរណាម្នាក់ឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយនោះដែរ(នៅក្នុងថ្ងៃនោះ)។ info
التفاسير: