ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (کامبوجی) - مرکز ترجمه‌ى رواد

شماره صفحه:close

external-link copy
220 : 2

فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۗ وَيَسۡـَٔلُونَكَ عَنِ ٱلۡيَتَٰمَىٰۖ قُلۡ إِصۡلَاحٞ لَّهُمۡ خَيۡرٞۖ وَإِن تُخَالِطُوهُمۡ فَإِخۡوَٰنُكُمۡۚ وَٱللَّهُ يَعۡلَمُ ٱلۡمُفۡسِدَ مِنَ ٱلۡمُصۡلِحِۚ وَلَوۡ شَآءَ ٱللَّهُ لَأَعۡنَتَكُمۡۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٞ

ទាំងក្នុងលោកិយនិងថ្ងៃបរលោក។ ហើយពួកគេនឹងសួរអ្នកអំពីក្មេងកំព្រា។ ចូរអ្នកតបថា៖ ការថែរក្សាទ្រព្យសម្បត្តិរបស់ពួកគេឲ្យបានល្អនោះ គឺជាការប្រសើរបំផុត(ទាំងសម្រាប់ពួកអ្នក និងសម្រាប់ក្មេងកំព្រា)។ តែប្រសិនបើពួកអ្នករស់នៅលាយឡំជាមួយពួកគេនោះ ពិតណាស់ពួកគេ គឺជាបងប្អូនរបស់ពួកអ្នក។ ហើយអល់ឡោះដឹងបំផុតចំពោះអ្នកដែលបំពាន និងអ្នកដែលធ្វើបានល្អ(ក្នុងការគ្រប់គ្រងក្មេងកំព្រា)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងធ្វើឱ្យពួកអ្នកលំបាកជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
221 : 2

وَلَا تَنكِحُواْ ٱلۡمُشۡرِكَٰتِ حَتَّىٰ يُؤۡمِنَّۚ وَلَأَمَةٞ مُّؤۡمِنَةٌ خَيۡرٞ مِّن مُّشۡرِكَةٖ وَلَوۡ أَعۡجَبَتۡكُمۡۗ وَلَا تُنكِحُواْ ٱلۡمُشۡرِكِينَ حَتَّىٰ يُؤۡمِنُواْۚ وَلَعَبۡدٞ مُّؤۡمِنٌ خَيۡرٞ مِّن مُّشۡرِكٖ وَلَوۡ أَعۡجَبَكُمۡۗ أُوْلَٰٓئِكَ يَدۡعُونَ إِلَى ٱلنَّارِۖ وَٱللَّهُ يَدۡعُوٓاْ إِلَى ٱلۡجَنَّةِ وَٱلۡمَغۡفِرَةِ بِإِذۡنِهِۦۖ وَيُبَيِّنُ ءَايَٰتِهِۦ لِلنَّاسِ لَعَلَّهُمۡ يَتَذَكَّرُونَ

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿដែលជាបុរស)កុំរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)ឱ្យសោះ លុះត្រាតែពួកនាងមានជំនឿ(ចំពោះអល់ឡោះតែមួយគត់)។ ហើយពិតប្រាកដណាស់ ទាសីដែលមានជំនឿនោះ គឺប្រសើរជាងស្ត្រីដែលធ្វើស្ហ៊ីរិកទៅទៀត បើទោះបីជានាងធ្វើឱ្យពួកអ្នកចាប់អារម្មណ៍ក៏ដោយ។ ហើយចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍ស្ត្រីមូស្លីមឱ្យទៅបុរសដែលធ្វើស្ហ៊ីរិកឱ្យសោះ។ ហើយទាសាដែលមានជំនឿ គឺប្រសើរជាងបុរសដែលធ្វើស្ហ៊ីរិកទៅទៀត ទោះបីជាគេធ្វើឱ្យពួកអ្នកចាប់អារម្មណ៍ក៏ដោយ។ ពួកទាំងនោះ គឺអំពាវនាវ(ពួកអ្នក)ទៅកាន់ឋាននរក តែអល់ឡោះជាម្ចាស់ទ្រង់អំពាវនាវទៅកាន់ឋានសួគ៌ និងការអភ័យទោសដោយការអនុញ្ញាតពីទ្រង់។ ហើយទ្រង់បានបកស្រាយបញ្ជាក់នូវបណ្តាវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ដល់មនុស្សលោក សង្ឃឹមថាពួកគេនឹងយកវាជាមេរៀន។ info
التفاسير:

external-link copy
222 : 2

وَيَسۡـَٔلُونَكَ عَنِ ٱلۡمَحِيضِۖ قُلۡ هُوَ أَذٗى فَٱعۡتَزِلُواْ ٱلنِّسَآءَ فِي ٱلۡمَحِيضِ وَلَا تَقۡرَبُوهُنَّ حَتَّىٰ يَطۡهُرۡنَۖ فَإِذَا تَطَهَّرۡنَ فَأۡتُوهُنَّ مِنۡ حَيۡثُ أَمَرَكُمُ ٱللَّهُۚ إِنَّ ٱللَّهَ يُحِبُّ ٱلتَّوَّٰبِينَ وَيُحِبُّ ٱلۡمُتَطَهِّرِينَ

ហើយពួកគេនឹងសួរអ្នកអំពីឈាមរដូវ។ ចូរអ្នកតបថា៖ វាគឺជាភាពកខ្វក់មួយ។ ហេតុនេះ ចូរពួកអ្នកចៀសវាងការរួមដំណេកជាមួយភរិយានៅពេលនាងមករដូវ ហើយចូរពួកអ្នកកុំទៅក្បែរពួកនាង(រួមដំណេក) រហូតទាល់តែពួកនាងជ្រះស្អាត(ពីឈាមរដូវ និងបានងូតទឹកសម្អាតកាយរួច)។ នៅពេលណាដែលពួកនាងជ្រះស្អាតហើយនោះ ពួកអ្នកអាចរួមដំណេកជាមួយពួកនាងនៅត្រង់កន្លែងដែលគេបានអនុញ្ញាតដល់ពួកអ្នក(តាមទ្វារមាស)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលសារភាពកំហុស និងបណ្តាអ្នកដែលជ្រះស្អាត។ info
التفاسير:

external-link copy
223 : 2

نِسَآؤُكُمۡ حَرۡثٞ لَّكُمۡ فَأۡتُواْ حَرۡثَكُمۡ أَنَّىٰ شِئۡتُمۡۖ وَقَدِّمُواْ لِأَنفُسِكُمۡۚ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّكُم مُّلَٰقُوهُۗ وَبَشِّرِ ٱلۡمُؤۡمِنِينَ

ភរិយារបស់ពួកអ្នក គឺជាថ្នាលសម្រាប់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកមករកថ្នាលរបស់ពួកអ្នក(ពោលគឺទ្វារមាស)តាមដែលពួកអ្នកពេញចិត្តចុះ។ ហើយចូរពួកអ្នកសាងអំពើល្អសម្រាប់ខ្លួនឯង។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ និងត្រូវដឹងថា ជាការពិតណាស់ ពួកអ្នកនឹងជួបទ្រង់(នៅថ្ងៃបរលោក)ជាមិនខាន។ ហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿ។ info
التفاسير:

external-link copy
224 : 2

وَلَا تَجۡعَلُواْ ٱللَّهَ عُرۡضَةٗ لِّأَيۡمَٰنِكُمۡ أَن تَبَرُّواْ وَتَتَّقُواْ وَتُصۡلِحُواْ بَيۡنَ ٱلنَّاسِۚ وَٱللَّهُ سَمِيعٌ عَلِيمٞ

ចូរពួកអ្នកកុំយកការស្បថស្បែនឹងអល់ឡោះជាលេសដែលរារាំង(ពួកអ្នក)ពីការធ្វើអំពើល្អ ការគោរពកោតខ្លាច និងការផ្សះផ្សារវាងមនុស្សលោកឱ្យសោះ។ ហើយអល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។ info
التفاسير: