ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (کامبوجی) - مرکز ترجمه‌ى رواد

شماره صفحه:close

external-link copy
170 : 2

وَإِذَا قِيلَ لَهُمُ ٱتَّبِعُواْ مَآ أَنزَلَ ٱللَّهُ قَالُواْ بَلۡ نَتَّبِعُ مَآ أَلۡفَيۡنَا عَلَيۡهِ ءَابَآءَنَآۚ أَوَلَوۡ كَانَ ءَابَآؤُهُمۡ لَا يَعۡقِلُونَ شَيۡـٔٗا وَلَا يَهۡتَدُونَ

ហើយនៅពេលមានគេនិយាយទៅកាន់ពួកគេ(ពួកគ្មានជំនឿទាំងនោះ)ថា៖ ចូរពួកអ្នកដើរតាមអ្វីដែលអល់ឡោះបានបញ្ចុះមក ពួកគេតបវិញថា៖ ផ្ទុយទៅវិញ ពួកយើងដើរតាមតែអ្វីដែលយើងមានមកពីដូនតារបស់ពួកយើងប៉ុណ្ណោះ។ តើសូម្បីតែដូនតារបស់ពួកគេមិនមានការយល់ដឹង ហើយក៏មិនទទួលបានការចង្អុលបង្ហាញអ្វីសោះ(ក៏ពួកគេដើរតាមដែរឬ)? info
التفاسير:

external-link copy
171 : 2

وَمَثَلُ ٱلَّذِينَ كَفَرُواْ كَمَثَلِ ٱلَّذِي يَنۡعِقُ بِمَا لَا يَسۡمَعُ إِلَّا دُعَآءٗ وَنِدَآءٗۚ صُمُّۢ بُكۡمٌ عُمۡيٞ فَهُمۡ لَا يَعۡقِلُونَ

ហើយការប្រៀបធៀបពួកគ្មានជំនឿ(ទាំងនោះ) គឺប្រៀបដូចជាអ្នកគង្វាលសត្វ(ដែលស្រែកហៅសត្វរបស់ខ្លួន)ដែលវាមិនយល់អ្វីបានត្រឹមតែឮសំឡេងហៅរបស់ម្ចាស់វាបុណ្ណោះ។ (ពួកគេ)ថ្លង់ គ ខ្វាក់ ហេតុនេះ ពួកគេមិនយល់អ្វីឡើយ។ info
التفاسير:

external-link copy
172 : 2

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡ وَٱشۡكُرُواْ لِلَّهِ إِن كُنتُمۡ إِيَّاهُ تَعۡبُدُونَ

ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកបរិភោគពីចំណីអាហារល្អៗដែលយើង(អល់ឡោះ)បានប្រទានជាលាភសក្ការៈដល់ពួកអ្នក។ ហើយចូរពួកអ្នកដឹងគុណចំពោះអល់ឡោះ ប្រសិនបើពួកអ្នកពិតជាគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)មែននោះ។ info
التفاسير:

external-link copy
173 : 2

إِنَّمَا حَرَّمَ عَلَيۡكُمُ ٱلۡمَيۡتَةَ وَٱلدَّمَ وَلَحۡمَ ٱلۡخِنزِيرِ وَمَآ أُهِلَّ بِهِۦ لِغَيۡرِ ٱللَّهِۖ فَمَنِ ٱضۡطُرَّ غَيۡرَ بَاغٖ وَلَا عَادٖ فَلَآ إِثۡمَ عَلَيۡهِۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ

តាមពិត ទ្រង់បានដាក់បម្រាមទៅលើពួកអ្នកមិនឱ្យទទួលទានសត្វស្លាប់(ដែលពុំបានសំឡេះត្រឹមត្រូវតាមច្បាប់អ៊ីស្លាម) ឈាម សាច់ជ្រូក ហើយនិងអ្វីដែលគេសំឡេះ(ជាតង្វាយ)សម្រាប់អ្នកផ្សេងក្រៅពីអល់ឡោះ។ តែប្រសិនបើជនណាត្រូវបានគេបង្ខំ(ឱ្យទទួលទានអាហារទាំងនេះ) ដោយគេពុំមែនជាអ្នកដែលបំពាន ហើយក៏ពុំមែនជាអ្នករំលងព្រំដែន(នៃតម្រូវការចាំបាច់របស់ខ្លួន)ដែរនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះរូបគេ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។ info
التفاسير:

external-link copy
174 : 2

إِنَّ ٱلَّذِينَ يَكۡتُمُونَ مَآ أَنزَلَ ٱللَّهُ مِنَ ٱلۡكِتَٰبِ وَيَشۡتَرُونَ بِهِۦ ثَمَنٗا قَلِيلًا أُوْلَٰٓئِكَ مَا يَأۡكُلُونَ فِي بُطُونِهِمۡ إِلَّا ٱلنَّارَ وَلَا يُكَلِّمُهُمُ ٱللَّهُ يَوۡمَ ٱلۡقِيَٰمَةِ وَلَا يُزَكِّيهِمۡ وَلَهُمۡ عَذَابٌ أَلِيمٌ

ពិតប្រាកដណាស់ ពួកដែលលាក់បាំងអំពីគម្ពីរដែលអល់ឡោះបានបញ្ចុះមក ហើយពួកគេបានប្តូរវាជាមួយនឹងកម្រៃបន្តិចបន្តួច ពួកទាំងនោះ អ្វីដែលពួកគេទទួលទានចូលទៅក្នុងពោះរបស់ពួកគេ គឺគ្មានអ្វីក្រៅពីភ្លើងនោះឡើយ។ ហើយអល់ឡោះនឹងមិនមានបន្ទូលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនជម្រះសម្អាតពួកគេនោះដែរ ហើយពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។ info
التفاسير:

external-link copy
175 : 2

أُوْلَٰٓئِكَ ٱلَّذِينَ ٱشۡتَرَوُاْ ٱلضَّلَٰلَةَ بِٱلۡهُدَىٰ وَٱلۡعَذَابَ بِٱلۡمَغۡفِرَةِۚ فَمَآ أَصۡبَرَهُمۡ عَلَى ٱلنَّارِ

ពួកទាំងនោះហើយ ជាពួកដែលយកការចង្អុលបង្ហាញប្តូរយកភាពវង្វេង និងយកការអភ័យទោស(ពីអល់ឡោះ)ប្តូរយកទណ្ឌកម្ម។ ពិតណាស់ ពួកគេពិតជាអាចអត់ទ្រាំពី(ទណ្ឌកម្ម)ភ្លើងនរកបានមែន(ឬយ៉ាងណា)! info
التفاسير:

external-link copy
176 : 2

ذَٰلِكَ بِأَنَّ ٱللَّهَ نَزَّلَ ٱلۡكِتَٰبَ بِٱلۡحَقِّۗ وَإِنَّ ٱلَّذِينَ ٱخۡتَلَفُواْ فِي ٱلۡكِتَٰبِ لَفِي شِقَاقِۭ بَعِيدٖ

នោះគឺដោយសារតែអល់ឡោះជាម្ចាស់បានបញ្ចុះនូវគម្ពីរយ៉ាងពិតប្រាកដ។ ជាការពិតណាស់ ពួកដែលបានខ្វែងគំនិតគ្នាចំពោះគម្ពីរនោះ ពួកគេពិតជាធ្លាក់ក្នុងការបែកបាក់ និងឃ្លាតឆ្ងាយ(ពីការពិត)ជាមិនខាន។ info
التفاسير: