ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (کامبوجی) - مرکز ترجمه‌ى رواد

شماره صفحه:close

external-link copy
94 : 2

قُلۡ إِن كَانَتۡ لَكُمُ ٱلدَّارُ ٱلۡأٓخِرَةُ عِندَ ٱللَّهِ خَالِصَةٗ مِّن دُونِ ٱلنَّاسِ فَتَمَنَّوُاْ ٱلۡمَوۡتَ إِن كُنتُمۡ صَٰدِقِينَ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ប្រសិនបើឋានសួគ៌នៅថ្ងៃបរលោកគឺសម្រាប់តែពួកអ្នក(ពួកយូដា)ដោយគ្មានអ្នកណាផ្សេងក្រៅពីពួកអ្នកអាចចូលបានមែននោះ ចូរពួកអ្នកប្រាថ្នាចង់ស្លាប់ចុះ ប្រសិនបើពួកអ្នកគឺជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកអះអាង)មែននោះ។ info
التفاسير:

external-link copy
95 : 2

وَلَن يَتَمَنَّوۡهُ أَبَدَۢا بِمَا قَدَّمَتۡ أَيۡدِيهِمۡۚ وَٱللَّهُ عَلِيمُۢ بِٱلظَّٰلِمِينَ

ពួកគេនឹងមិនប្រាថ្នាចង់ស្លាប់ជាដាច់ខាតដោយសារតែអ្វី(បាបកម្ម)ដែលពួកគេបានប្រព្រឹត្តដោយដៃពួកគេផ្ទាល់។ ហើយអល់ឡោះដឹងបំផុតចំពោះពួកដែលបំពាន។ info
التفاسير:

external-link copy
96 : 2

وَلَتَجِدَنَّهُمۡ أَحۡرَصَ ٱلنَّاسِ عَلَىٰ حَيَوٰةٖ وَمِنَ ٱلَّذِينَ أَشۡرَكُواْۚ يَوَدُّ أَحَدُهُمۡ لَوۡ يُعَمَّرُ أَلۡفَ سَنَةٖ وَمَا هُوَ بِمُزَحۡزِحِهِۦ مِنَ ٱلۡعَذَابِ أَن يُعَمَّرَۗ وَٱللَّهُ بَصِيرُۢ بِمَا يَعۡمَلُونَ

ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ពិតជានឹងឃើញថា ពួកគេជាមនុស្សដែលយកចិត្តទុកដាក់បំផុតក្នុងជីវិតរស់នៅរបស់ពួកគេ និងជាមនុស្សដែលលោភលន់ជាងពួកមុស្ហរីគីន(ពួកពហុទេពនិយម)ទៅទៀត។ ពួកគេម្នាក់ៗពេញចិត្តចង់បានអាយុវែងរហូតដល់មួយពាន់ឆ្នាំ។ ប៉ុន្តែទោះបីជាអាយុរបស់គេវែងយ៉ាងណាក៏ដោយ ក៏គេមិនអាចគេចផុតពីទណ្ឌកម្មរបស់អល់ឡោះបានដែរ។ ហើយអល់ឡោះឃើញបំផុតចំពោះអ្វីដែលពួកគេបានសាង។ info
التفاسير:

external-link copy
97 : 2

قُلۡ مَن كَانَ عَدُوّٗا لِّـجِبۡرِيلَ فَإِنَّهُۥ نَزَّلَهُۥ عَلَىٰ قَلۡبِكَ بِإِذۡنِ ٱللَّهِ مُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ وَهُدٗى وَبُشۡرَىٰ لِلۡمُؤۡمِنِينَ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ជនណាដែលចាត់ទុកម៉ាឡាអ៊ីកាត់ជីព្រីលជាសត្រូវនោះ តាមពិត គាត់គ្រាន់តែជាអ្នកនាំយកគម្ពីរគួរអានចុះមកក្នុងដួងចិត្តរបស់អ្នក ដោយមានការអនុញ្ញាតពីអល់ឡោះដើម្បីបញ្ជាក់ទៅលើអ្វី(គម្ពីរទាំងឡាយ)ដែលមាននៅជាមួយគេ ព្រមទាំងជាការចង្អុលបង្ហាញ និងជាការផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿប៉ុណ្ណោះ។ info
التفاسير:

external-link copy
98 : 2

مَن كَانَ عَدُوّٗا لِّلَّهِ وَمَلَٰٓئِكَتِهِۦ وَرُسُلِهِۦ وَجِبۡرِيلَ وَمِيكَىٰلَ فَإِنَّ ٱللَّهَ عَدُوّٞ لِّلۡكَٰفِرِينَ

ជនណាហើយដែលបានចាត់ទុកអល់ឡោះ បណ្តាម៉ាឡាអីកាត់របស់ទ្រង់ បណ្តាអ្នកនាំសាររបស់ទ្រង់ ម៉ាឡាអ៊ីកាត់ជីព្រីល និងម៉ាឡាអ៊ីកាត់មីកាអេលជាសត្រូវនោះ ពិតប្រាកដណាស់ អល់ឡោះ គឺជាសត្រូវនឹងពួកដែលប្រឆាំង។ info
التفاسير:

external-link copy
99 : 2

وَلَقَدۡ أَنزَلۡنَآ إِلَيۡكَ ءَايَٰتِۭ بَيِّنَٰتٖۖ وَمَا يَكۡفُرُ بِهَآ إِلَّا ٱلۡفَٰسِقُونَ

ហើយពិតប្រាកដណាស់ យើងបានបញ្ចុះឱ្យអ្នក(ឱព្យាការីមូហាំម៉ាត់)នូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើន។ ហើយគ្មានអ្នកណាដែលប្រឆាំងនឹងសញ្ញាភស្តុតាងដ៏ច្បាស់លាស់ទាំងនោះឡើយ លើកលែងតែពួកដែលប្រព្រឹត្តល្មើសប៉ុណ្ណោះ។ info
التفاسير:

external-link copy
100 : 2

أَوَكُلَّمَا عَٰهَدُواْ عَهۡدٗا نَّبَذَهُۥ فَرِيقٞ مِّنۡهُمۚ بَلۡ أَكۡثَرُهُمۡ لَا يُؤۡمِنُونَ

ជាការពិតណាស់ រាល់ពេលដែលគេដាក់កិច្ចសន្យាណាមួយទៅលើពួកគេ(ពួកយូដា) ក្រុមមួយក្នុងចំណោមពួកគេបែរជានាំគ្នាបដិសេធនឹងវាទៅវិញ។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។ info
التفاسير:

external-link copy
101 : 2

وَلَمَّا جَآءَهُمۡ رَسُولٞ مِّنۡ عِندِ ٱللَّهِ مُصَدِّقٞ لِّمَا مَعَهُمۡ نَبَذَ فَرِيقٞ مِّنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ كِتَٰبَ ٱللَّهِ وَرَآءَ ظُهُورِهِمۡ كَأَنَّهُمۡ لَا يَعۡلَمُونَ

ហើយនៅពេលដែលអ្នកនាំសារម្នាក់(ព្យាការីមូហាំម៉ាត់)មកពីអល់ឡោះបានមកដល់ពួកគេដើម្បីបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកគេនោះ ស្រាប់តែក្រុមមួយក្នុងចំណោមពួកដែលគេផ្តល់គម្ពីរឲ្យ(ពួកអះលីគីតាប)បែរជាបានបដិសេធដោយបោះគម្ពីររបស់អល់ឡោះ(គម្ពីរតាវរ៉ត)ទៅខាងក្រោយខ្នងរបស់ពួកគេទៅវិញ ហាក់ដូចជាពួកគេមិនដឹងអ្វីសោះឡើយ។ info
التفاسير: