Qurani Kərimin mənaca tərcüməsi - Xumeyri dilinə tərcümə - "Ruvvad" tərcümə mərkəzi.

Səhifənin rəqəmi:close

external-link copy
91 : 21

وَٱلَّتِيٓ أَحۡصَنَتۡ فَرۡجَهَا فَنَفَخۡنَا فِيهَا مِن رُّوحِنَا وَجَعَلۡنَٰهَا وَٱبۡنَهَآ ءَايَةٗ لِّلۡعَٰلَمِينَ

ហើយ(ចូរអ្នករំឭក)រឿងរ៉ាវអ្នកដែលបានរក្សាភាពបរិសុទ្ធរបស់ខ្លួន(ម៉ារយ៉ាំ) ហើយយើងបានឲ្យជីព្រីលផ្លុំវិញ្ញាណទៅក្នុងខ្លួននាង។(ពេលនោះ នាងក៏មានផ្ទៃពោះ)។ ហើយនាង និងកូនប្រុសរបស់នាង(ព្យាការីអ៊ីសា)ក្លាយជាសញ្ញាភស្តុតាងមួយសម្រាប់មនុស្សលោក។ info
التفاسير:

external-link copy
92 : 21

إِنَّ هَٰذِهِۦٓ أُمَّتُكُمۡ أُمَّةٗ وَٰحِدَةٗ وَأَنَا۠ رَبُّكُمۡ فَٱعۡبُدُونِ

ជាការពិតណាស់ សាសនារបស់ពួកអ្នកនេះ(ឱមនុស្សលោក) គឺជាសាសនាតែមួយគត់(សាសនាអ៊ីស្លាម) ហើយយើងគឺជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើង(តែមួយគត់)។ info
التفاسير:

external-link copy
93 : 21

وَتَقَطَّعُوٓاْ أَمۡرَهُم بَيۡنَهُمۡۖ كُلٌّ إِلَيۡنَا رَٰجِعُونَ

ក៏ប៉ុន្តែ ពួកគេបានបែកបាក់គ្នាចំពោះកិច្ចការ(សាសនា)របស់ពួកគេ។ ហើយអ្នកទាំងអស់នោះ គឺនឹងវិលត្រឡប់មកកាន់យើង(តែមួយគត់)។ info
التفاسير:

external-link copy
94 : 21

فَمَن يَعۡمَلۡ مِنَ ٱلصَّٰلِحَٰتِ وَهُوَ مُؤۡمِنٞ فَلَا كُفۡرَانَ لِسَعۡيِهِۦ وَإِنَّا لَهُۥ كَٰتِبُونَ

ដូច្នេះ ជនណាដែលសាងទង្វើកុសល ហើយរូបគេជាអ្នកដែលមានជំនឿទៀតនោះ គឺគេមិនបដិសេធ(បំបាត់)នូវការខំប្រឹងប្រែងរបស់គេឡើយ។ ហើយពិតប្រាកដណាស់ យើងគឺជាអ្នកកត់ត្រាសម្រាប់រូបគេ។ info
التفاسير:

external-link copy
95 : 21

وَحَرَٰمٌ عَلَىٰ قَرۡيَةٍ أَهۡلَكۡنَٰهَآ أَنَّهُمۡ لَا يَرۡجِعُونَ

វាមិនអាចទៅរួចឡើយចំពោះស្រុកភូមិដែលយើងបានបំផ្លាញអាចវិលត្រឡប់(ទៅកាន់លោកិយវិញម្តងទៀត)នោះ។ info
التفاسير:

external-link copy
96 : 21

حَتَّىٰٓ إِذَا فُتِحَتۡ يَأۡجُوجُ وَمَأۡجُوجُ وَهُم مِّن كُلِّ حَدَبٖ يَنسِلُونَ

រហូតដល់ពេលដែលគេបើក(រនាំងរបស់)យ៉ាក់ជូច និងម៉ាក់ជូច។ ហើយពួកវានឹងចេញមកយ៉ាងលឿនពីតាមតំបន់ខ្ពស់ៗទាំងឡាយ។ info
التفاسير:

external-link copy
97 : 21

وَٱقۡتَرَبَ ٱلۡوَعۡدُ ٱلۡحَقُّ فَإِذَا هِيَ شَٰخِصَةٌ أَبۡصَٰرُ ٱلَّذِينَ كَفَرُواْ يَٰوَيۡلَنَا قَدۡ كُنَّا فِي غَفۡلَةٖ مِّنۡ هَٰذَا بَلۡ كُنَّا ظَٰلِمِينَ

ហើយការសន្យាយ៉ាងពិតប្រាកដ(ថ្ងៃបរលោក)បានខិតជិតមកដល់។ ពេលនោះ ពួកគ្មានជំនឿបានបើកភ្នែកធំៗ(ដោយពួកគេនិយាយថា៖) វិនាសអន្តរាយហើយពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ស្ថិតក្នុងភាពព្រងើយកន្តើយចំពោះថ្ងៃនេះ។ ផ្ទុយទៅវិញ ពួកយើងធ្លាប់ជាពួកដែលបំពាន។ info
التفاسير:

external-link copy
98 : 21

إِنَّكُمۡ وَمَا تَعۡبُدُونَ مِن دُونِ ٱللَّهِ حَصَبُ جَهَنَّمَ أَنتُمۡ لَهَا وَٰرِدُونَ

ពិតប្រាកដណាស់ ពួកអ្នក(ពួកគ្មានជំនឿ) និងអ្វីដែលពួកអ្នកគោរពសក្ការៈផ្សេងពីអល់ឡោះ គឺជាអុសសម្រាប់ដុតបញ្ឆេះនរកជើហាន់ណាំដែលពួកអ្នកនឹងចូលទៅក្នុងវា(ជាអមតៈ)។ info
التفاسير:

external-link copy
99 : 21

لَوۡ كَانَ هَٰٓؤُلَآءِ ءَالِهَةٗ مَّا وَرَدُوهَاۖ وَكُلّٞ فِيهَا خَٰلِدُونَ

ប្រសិនបើព្រះទាំងនេះ គឺជាព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដមែននោះ ច្បាស់ជាពួកវានឹងមិនចូលនរក(ជាមួយពួកគេឡើយ)។ ហើយពួកគេទាំងអស់ គឺស្ថិតនៅទីនោះជាអមតៈ។ info
التفاسير:

external-link copy
100 : 21

لَهُمۡ فِيهَا زَفِيرٞ وَهُمۡ فِيهَا لَا يَسۡمَعُونَ

នៅក្នុងឋាននរកនោះ ពួកគេស្រែកថ្ងូរយ៉ាងខ្លាំង។ ហើយនៅក្នុងឋាននរកនោះ ពួកគេមិនឮអ្វីឡើយ។ info
التفاسير:

external-link copy
101 : 21

إِنَّ ٱلَّذِينَ سَبَقَتۡ لَهُم مِّنَّا ٱلۡحُسۡنَىٰٓ أُوْلَٰٓئِكَ عَنۡهَا مُبۡعَدُونَ

ជាការពិតណាស់ បណ្តាអ្នកដែលគេបានកំណត់អំពីយើងនូវភ័ព្វសំណាងល្អសម្រាប់ពួកគេនោះ ពួកគេគឺជាអ្នកដែលត្រូវបានគេបញ្ចៀសឱ្យឆ្ងាយ(ពីភ្លើងនរក)។ info
التفاسير: