Qurani Kərimin mənaca tərcüməsi - Xumeyri dilinə tərcümə - "Ruvvad" tərcümə mərkəzi.

Səhifənin rəqəmi:close

external-link copy
73 : 21

وَجَعَلۡنَٰهُمۡ أَئِمَّةٗ يَهۡدُونَ بِأَمۡرِنَا وَأَوۡحَيۡنَآ إِلَيۡهِمۡ فِعۡلَ ٱلۡخَيۡرَٰتِ وَإِقَامَ ٱلصَّلَوٰةِ وَإِيتَآءَ ٱلزَّكَوٰةِۖ وَكَانُواْ لَنَا عَٰبِدِينَ

ហើយយើងបានឱ្យពួកគេក្លាយទៅជាអ្នកដឹកនាំដែលចង្អុលបង្ហាញ(មនុស្សទៅកាន់ប្រការល្អ)ទៅតាមបទបញ្ជារបស់យើង។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេឲ្យសាងអំពើល្អ និងប្រតិបតិ្តសឡាត ហើយនិងបរិច្ចាគហ្សាកាត់។ ហើយពួកគេ គឺជាអ្នកដែលប្រគល់ខ្លួនចំពោះយើង។ info
التفاسير:

external-link copy
74 : 21

وَلُوطًا ءَاتَيۡنَٰهُ حُكۡمٗا وَعِلۡمٗا وَنَجَّيۡنَٰهُ مِنَ ٱلۡقَرۡيَةِ ٱلَّتِي كَانَت تَّعۡمَلُ ٱلۡخَبَٰٓئِثَۚ إِنَّهُمۡ كَانُواْ قَوۡمَ سَوۡءٖ فَٰسِقِينَ

ហើយចំពោះព្យាការីលូត យើងបានប្រទានឱ្យគេនូវការ(ចេះ)វិនិច្ឆ័យ និងចំណេះដឹង។ ហើយយើងបានសង្គ្រោះគេពីភូមិស្រុកដែលអ្នកភូមិនោះបានប្រព្រឹត្តនូវទង្វើស្មោកគ្រោក(ស្រលាញ់ភេទដូចគ្នា)។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមអាក្រក់ និងល្មើសច្បាប់។ info
التفاسير:

external-link copy
75 : 21

وَأَدۡخَلۡنَٰهُ فِي رَحۡمَتِنَآۖ إِنَّهُۥ مِنَ ٱلصَّٰلِحِينَ

ហើយយើងបានបញ្ចូលរូបគេ(ព្យាការីលូត)ទៅក្នុងក្តីមេត្តាករុណារបស់យើង។ ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។ info
التفاسير:

external-link copy
76 : 21

وَنُوحًا إِذۡ نَادَىٰ مِن قَبۡلُ فَٱسۡتَجَبۡنَا لَهُۥ فَنَجَّيۡنَٰهُ وَأَهۡلَهُۥ مِنَ ٱلۡكَرۡبِ ٱلۡعَظِيمِ

ហើយ(ចូរអ្នករំឭក)រឿងរ៉ាវរបស់ព្យាការីនួហ ខណៈដែលគេបានបួងសួងកាលពីមុន។ ពេលនោះ យើងបានទទួលយកការបួងសួងរបស់គេ។ ហើយយើងបានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេ(អ្នកមានជំនឿ)ពីគ្រោះដ៏ធំធេង។ info
التفاسير:

external-link copy
77 : 21

وَنَصَرۡنَٰهُ مِنَ ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَآۚ إِنَّهُمۡ كَانُواْ قَوۡمَ سَوۡءٖ فَأَغۡرَقۡنَٰهُمۡ أَجۡمَعِينَ

ហើយយើងបានសង្គ្រោះរូបគេពីក្រុមដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលអាក្រក់។ ដូច្នេះ យើងក៏បានពន្លិចពួកគេទាំងអស់គ្នា(ក្នុងទឹកជំនន់)។ info
التفاسير:

external-link copy
78 : 21

وَدَاوُۥدَ وَسُلَيۡمَٰنَ إِذۡ يَحۡكُمَانِ فِي ٱلۡحَرۡثِ إِذۡ نَفَشَتۡ فِيهِ غَنَمُ ٱلۡقَوۡمِ وَكُنَّا لِحُكۡمِهِمۡ شَٰهِدِينَ

ហើយ(ចូរអ្នករំឭក)រឿងរ៉ាវរបស់ព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ាន ខណៈដែលគេទាំងពីរបានកាត់ក្តីចំពោះរឿងចម្ការដែលហ្វូងចៀមរបស់ក្រុមមួយបានចូលទៅចម្ការនោះខ្ទេចខ្ទី។ ហើយពិតណាស់ យើងគឺជាសាក្សីចំពោះការកាត់ក្តីរបស់ពួកគេ។ info
التفاسير:

external-link copy
79 : 21

فَفَهَّمۡنَٰهَا سُلَيۡمَٰنَۚ وَكُلًّا ءَاتَيۡنَا حُكۡمٗا وَعِلۡمٗاۚ وَسَخَّرۡنَا مَعَ دَاوُۥدَ ٱلۡجِبَالَ يُسَبِّحۡنَ وَٱلطَّيۡرَۚ وَكُنَّا فَٰعِلِينَ

ក្រោយមក យើងបានឱ្យព្យាការីស៊ូឡៃម៉ានយល់ពីរឿងក្តីនេះ។ ហើយចំពោះគេទាំងពីរ យើងប្រទាននូវការវិនិច្ឆ័យ និងចំណេះដឹង។ ហើយយើងបានឱ្យភ្នំ និងសត្វស្លាបទាំងឡាយលើកតម្កើងសរសើរចំពោះយើងជាមួយព្យាការីហ្ទាវូទ។ ហើយយើងជាអ្នកដែលធ្វើរឿងទាំងនេះ។ info
التفاسير:

external-link copy
80 : 21

وَعَلَّمۡنَٰهُ صَنۡعَةَ لَبُوسٖ لَّكُمۡ لِتُحۡصِنَكُم مِّنۢ بَأۡسِكُمۡۖ فَهَلۡ أَنتُمۡ شَٰكِرُونَ

ហើយយើងបានបង្រៀនដល់គេ(ព្យាការីហ្ទាវូទ)ឱ្យចេះធ្វើអាវក្រោះសម្រាប់ពួកអ្នកដើម្បីការពារពួកអ្នកពីការរងគ្រោះ(ក្នុងសមរភូមិ)។ ដូច្នេះ តើពួកអ្នក(ឱមនុស្សលោក)ជាអ្នកដែលដឹងគុណដែរឬទេ? info
التفاسير:

external-link copy
81 : 21

وَلِسُلَيۡمَٰنَ ٱلرِّيحَ عَاصِفَةٗ تَجۡرِي بِأَمۡرِهِۦٓ إِلَى ٱلۡأَرۡضِ ٱلَّتِي بَٰرَكۡنَا فِيهَاۚ وَكُنَّا بِكُلِّ شَيۡءٍ عَٰلِمِينَ

ហើយចំពោះព្យាការីស៊ូឡៃម៉ាន យើងបានផ្តល់ឱ្យគេអាចបញ្ជាខ្យល់ដែលបោកបក់យ៉ាងខ្លាំងទៅតាមបទបញ្ជារបស់គេទៅកាន់ទឹកដី(ស្ហាម)ដែលយើងបានប្រទានពរជ័យចំពោះវា។ ហើយយើងជាអ្នកដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ info
التفاسير: