Qurani Kərimin mənaca tərcüməsi - Xumeyri dilinə tərcümə - "Ruvvad" tərcümə mərkəzi.

Səhifənin rəqəmi:close

external-link copy
7 : 10

إِنَّ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا وَرَضُواْ بِٱلۡحَيَوٰةِ ٱلدُّنۡيَا وَٱطۡمَأَنُّواْ بِهَا وَٱلَّذِينَ هُمۡ عَنۡ ءَايَٰتِنَا غَٰفِلُونَ

ប្រាកដណាស់ ពួកដែលមិនរំពឹងថានឹងជួបយើង(អល់ឡោះ) ហើយពួកគេពេញចិត្តជីវិតលោកិយ ព្រមទាំងស្ងប់ចិត្តនឹងវា ហើយនិងពួកដែលព្រងើយកន្តើយចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើងនោះ info
التفاسير:

external-link copy
8 : 10

أُوْلَٰٓئِكَ مَأۡوَىٰهُمُ ٱلنَّارُ بِمَا كَانُواْ يَكۡسِبُونَ

ពួកទាំងនោះ កន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺឋាននរក ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។ info
التفاسير:

external-link copy
9 : 10

إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ يَهۡدِيهِمۡ رَبُّهُم بِإِيمَٰنِهِمۡۖ تَجۡرِي مِن تَحۡتِهِمُ ٱلۡأَنۡهَٰرُ فِي جَنَّٰتِ ٱلنَّعِيمِ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលនោះ ព្រះជាម្ចាស់របស់ពួកគេនឹងចង្អុលបង្ហាញពួកគេដោយសារតែការមានជំនឿរបស់ពួកគេ។ (ទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌)ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមពួកគេក្នុងឋានសួគ៌ណាអ៊ីម។ info
التفاسير:

external-link copy
10 : 10

دَعۡوَىٰهُمۡ فِيهَا سُبۡحَٰنَكَ ٱللَّهُمَّ وَتَحِيَّتُهُمۡ فِيهَا سَلَٰمٞۚ وَءَاخِرُ دَعۡوَىٰهُمۡ أَنِ ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ

ការបួងសួងរបស់ពួកគេនៅក្នុងឋានសួគ៌នោះគឺ “អល់ឡោះជាម្ចាស់! ព្រះអង្គមហាស្អាតស្អំ”។ ហើយពាក្យស្វាគមន៍របស់ពួកគេនៅក្នុងឋានសួគ៌នោះគឺ សាឡាម(សន្តិភាព)។ ហើយនៅចុងបញ្ចប់នៃការបួងសួងរបស់ពួកគេ (ពួកគេពោលថា៖) សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។ info
التفاسير:

external-link copy
11 : 10

۞ وَلَوۡ يُعَجِّلُ ٱللَّهُ لِلنَّاسِ ٱلشَّرَّ ٱسۡتِعۡجَالَهُم بِٱلۡخَيۡرِ لَقُضِيَ إِلَيۡهِمۡ أَجَلُهُمۡۖ فَنَذَرُ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ

ហើយប្រសិនបើអល់ឡោះឆ្លើយតបភ្លាមៗចំពោះការបួងសួងរបស់មនុស្សនូវប្រការអាក្រក់(ពេលដែលពួកគេបួងសួងសុំ) ដូចដែលទ្រង់ឆ្លើយតបភ្លាមៗចំពោះពួកគេនូវប្រការល្អនោះ ប្រាកដជាអាយុកាលកំណត់របស់ពួកគេនឹងត្រូវបញ្ចប់ជាមិនខាន។ ក៏ប៉ុន្តែទ្រង់ពន្យារពេលឱ្យពួកដែលមិនប្រាថ្នាថានឹងជួបយើងឲ្យស្ថិតនៅក្នុងភាពវង្វេងរបស់ពួកគេ ដោយពួកគេមានភាពស្រពិចស្រពិល(ជារៀងរហូត)។ info
التفاسير:

external-link copy
12 : 10

وَإِذَا مَسَّ ٱلۡإِنسَٰنَ ٱلضُّرُّ دَعَانَا لِجَنۢبِهِۦٓ أَوۡ قَاعِدًا أَوۡ قَآئِمٗا فَلَمَّا كَشَفۡنَا عَنۡهُ ضُرَّهُۥ مَرَّ كَأَن لَّمۡ يَدۡعُنَآ إِلَىٰ ضُرّٖ مَّسَّهُۥۚ كَذَٰلِكَ زُيِّنَ لِلۡمُسۡرِفِينَ مَا كَانُواْ يَعۡمَلُونَ

ហើយនៅពេលគ្រោះថ្នាក់ណាមួយកើតឡើងចំពោះមនុស្ស គឺគេបួងសួងសុំពីយើងទាំងដោយដេកផ្អៀង ឬអង្គុយ ឬឈរ។ តែនៅពេលដែលយើងដកយកគ្រោះនោះចេញពីរូបគេវិញ គេក៏បន្តធ្វើដូចមុន ហាក់បីដូចជារូបគេមិនបានបួងសួងសុំពីយើងឱ្យដកយកគ្រោះដែលគេជួបប្រទះនោះដូច្នោះដែរ។ ក៏ដូច្នោះដែរ គេបានតុបតែងលម្អសម្រាប់ពួកដែលបំពានដោយសារតែអ្វីដែលពួកគេធ្លាប់បានសាង។ info
التفاسير:

external-link copy
13 : 10

وَلَقَدۡ أَهۡلَكۡنَا ٱلۡقُرُونَ مِن قَبۡلِكُمۡ لَمَّا ظَلَمُواْ وَجَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ وَمَا كَانُواْ لِيُؤۡمِنُواْۚ كَذَٰلِكَ نَجۡزِي ٱلۡقَوۡمَ ٱلۡمُجۡرِمِينَ

ហើយជាការពិតណាស់ យើងបានបំផ្លាញប្រជាជាតិជាច្រើនមុនពួកអ្នក(ឱពួកមុស្ហរីគីន)នៅពេលដែលពួកគេបានបំពាន។ ហើយបណ្ដាអ្នកនាំសាររបស់ពួកគេបាននាំមកឱ្យពួកគេនូវភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើន ប៉ុន្តែពួកគេមិនមានជំនឿនោះឡើយ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងដល់ក្រុមដែលប្រព្រឹត្តល្មើសទាំងឡាយ។ info
التفاسير:

external-link copy
14 : 10

ثُمَّ جَعَلۡنَٰكُمۡ خَلَٰٓئِفَ فِي ٱلۡأَرۡضِ مِنۢ بَعۡدِهِمۡ لِنَنظُرَ كَيۡفَ تَعۡمَلُونَ

ក្រោយមក យើងបានបង្កើតពួកអ្នក(ឱមនុស្សលោក)ឱ្យធ្វើជាអ្នកស្នងការគ្រប់គ្រងលើផែនដីបន្ទាប់ពីពួកគេ ដើម្បីយើងនឹងពិនិត្យមើលថា តើពួកអ្នកនឹងធ្វើដូចម្ដេច? info
التفاسير: