Qurani Kərimin mənaca tərcüməsi - Xumeyri dilinə tərcümə - "Ruvvad" tərcümə mərkəzi.

យូនូស

external-link copy
1 : 10

الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡحَكِيمِ

អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនោះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ(គួរអាន)ដែលប្រកបដោយគតិបណ្ឌិត។ info
التفاسير:

external-link copy
2 : 10

أَكَانَ لِلنَّاسِ عَجَبًا أَنۡ أَوۡحَيۡنَآ إِلَىٰ رَجُلٖ مِّنۡهُمۡ أَنۡ أَنذِرِ ٱلنَّاسَ وَبَشِّرِ ٱلَّذِينَ ءَامَنُوٓاْ أَنَّ لَهُمۡ قَدَمَ صِدۡقٍ عِندَ رَبِّهِمۡۗ قَالَ ٱلۡكَٰفِرُونَ إِنَّ هَٰذَا لَسَٰحِرٞ مُّبِينٌ

តើវាជារឿងភ្ញាក់ផ្អើលសម្រាប់មនុស្សឬដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់បុសម្នាក់ក្នុងចំណោមពួកគេ(ព្យាការីមូហាំម៉ាត់) ដោយឲ្យគេដាស់តឿនព្រមានមនុស្សលោក(ពីទណ្ឌកម្មអល់ឡោះ)នោះ? ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿថា៖ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យដ៏ល្អប្រពៃពីព្រះជាម្ចាស់របស់ពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់បានសាងពីមុន។ ពួកគ្មានជំនឿបាននិយាយថា៖ ពិតប្រាកដណាស់ (ព្យាការីមូហាំម៉ាត់)នេះគឺជាគ្រូមន្តអាគមយ៉ាងជាក់ច្បាស់។ info
التفاسير:

external-link copy
3 : 10

إِنَّ رَبَّكُمُ ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ يُدَبِّرُ ٱلۡأَمۡرَۖ مَا مِن شَفِيعٍ إِلَّا مِنۢ بَعۡدِ إِذۡنِهِۦۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ فَٱعۡبُدُوهُۚ أَفَلَا تَذَكَّرُونَ

ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់គង់ខ្ពស់លើអារ៉ស្ហ។។ ទ្រង់ចាត់ចែងកិច្ចការទាំងឡាយ។ គ្មាននរណាម្នាក់អាចធ្វើអន្តរាគមន៍(ដល់អ្វីមួយ)បានឡើយ លើកលែងតែបន្ទាប់ពីទ្រង់បានអនុញ្ញាតប៉ុណ្ណោះ។ នោះគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់(តែមួយគត់)។ តើពួកអ្នកមិននឹករឭកទេឬ? info
التفاسير:

external-link copy
4 : 10

إِلَيۡهِ مَرۡجِعُكُمۡ جَمِيعٗاۖ وَعۡدَ ٱللَّهِ حَقًّاۚ إِنَّهُۥ يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ لِيَجۡزِيَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ بِٱلۡقِسۡطِۚ وَٱلَّذِينَ كَفَرُواْ لَهُمۡ شَرَابٞ مِّنۡ حَمِيمٖ وَعَذَابٌ أَلِيمُۢ بِمَا كَانُواْ يَكۡفُرُونَ

ទៅកាន់ទ្រង់(តែមួយគត់)ជាកន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នា(នៅថ្ងៃបរលោក)។ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកផ្ដើមបង្កើតអ្វីៗទាំងអស់(ដោយគ្មានគំរូពីមុនមក)។ បន្ទាប់មក ទ្រង់នឹងត្រឡប់គេ(ឱ្យមានវត្តមាន)សារជាថ្មី(បន្ទាប់ពីគេបានស្លាប់) ដើម្បីទ្រង់នឹងតបស្នងដល់បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលដោយភាពយុត្តិធម៌បំផុត។ ចំណែកឯពួកដែលគ្មានជំនឿនោះ ពួកគេនឹងទទួលបានទឹកផឹកដែលក្តៅ និងទណ្ឌកម្មដ៏ឈឺចាប់បំផុត ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រឆាំង។ info
التفاسير:

external-link copy
5 : 10

هُوَ ٱلَّذِي جَعَلَ ٱلشَّمۡسَ ضِيَآءٗ وَٱلۡقَمَرَ نُورٗا وَقَدَّرَهُۥ مَنَازِلَ لِتَعۡلَمُواْ عَدَدَ ٱلسِّنِينَ وَٱلۡحِسَابَۚ مَا خَلَقَ ٱللَّهُ ذَٰلِكَ إِلَّا بِٱلۡحَقِّۚ يُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡلَمُونَ

ទ្រង់គឺជាអ្នកដែលបានបង្កើតព្រះអាទិត្យឲ្យមានរស្មីចែងចាំង ហើយ(បង្កើត)ព្រះចន្ទឲ្យមានពន្លឺ ហើយទ្រង់បានកំណត់ដំណើរគោចររបស់វា(ជាខ្នើត-រនោច) ដើម្បីឲ្យពួកអ្នកបានដឹងពីចំនួនឆ្នាំ និងការគណនា(ពេលវេលា)។ អល់ឡោះមិនបានបង្កើតអ្វីៗទាំងនោះឡើយ លើកលែងតែដោយការពិត(គតិបណ្ឌិតច្បាស់លាស់)។ ទ្រង់បកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងទាំងឡាយសម្រាប់ក្រុមដែលចេះដឹង។ info
التفاسير:

external-link copy
6 : 10

إِنَّ فِي ٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ وَمَا خَلَقَ ٱللَّهُ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ لَأٓيَٰتٖ لِّقَوۡمٖ يَتَّقُونَ

ពិតប្រាកដណាស់ ការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃ ហើយនិងអ្វីដែលអល់ឡោះបានបង្កើតនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលកោតខ្លាច(ទ្រង់)។ info
التفاسير: