يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا يَحِلُّ لَكُمۡ أَن تَرِثُواْ ٱلنِّسَآءَ كَرۡهٗاۖ وَلَا تَعۡضُلُوهُنَّ لِتَذۡهَبُواْ بِبَعۡضِ مَآ ءَاتَيۡتُمُوهُنَّ إِلَّآ أَن يَأۡتِينَ بِفَٰحِشَةٖ مُّبَيِّنَةٖۚ وَعَاشِرُوهُنَّ بِٱلۡمَعۡرُوفِۚ فَإِن كَرِهۡتُمُوهُنَّ فَعَسَىٰٓ أَن تَكۡرَهُواْ شَيۡـٔٗا وَيَجۡعَلَ ٱللَّهُ فِيهِ خَيۡرٗا كَثِيرٗا
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានគោរពប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់! គេមិនអនុញ្ញាតឲ្យពួកអ្នកយកប្រពន្ធឪពុករបស់ពួកអ្នកធ្វើជាកេរមរតកដូចពួកអ្នកទទួលកេរមរតកទ្រព្យសម្បត្តិ ដោយពួកអ្នកយកពួកនាងមករៀបការធ្វើជាប្រពន្ធរបស់ពួកអ្នក ឬក៏រៀបការពួកនាងទៅឲ្យនរណាម្នាក់តាមតែចិត្តចង់របស់ពួកអ្នក ឬហាមឃាត់ពួកនាងមិនឲ្យយកប្តីទៀតនោះឡើយ ហើយគេក៏មិនអនុញ្ញាតឲ្យពួកអ្នករក្សាទុកមិនព្រមលែងលះប្រពន្ធដែលពួកអ្នកមិនពេញចិត្ត ក្នុងគោលបំណងដើម្បីធ្វើបាបពួកនាង រហូតដល់ពួកនាងលះបង់ឲ្យពួកអ្នកនូវខាន់ស្លាមួយចំនួនដែលពួកអ្នកបានផ្តល់ឲ្យពួកនាង ឬផ្សេងពីនោះទៀតនោះដែរ លើកលែងតែពួកនាងប្រព្រឹត្ដអំពើអសីលធម៌ច្បាស់លាស់ ដូចជាអំពើហ្ស៊ីណាជាដើម។ ហើយប្រសិនបើពួកនាងបានប្រព្រឹត្តបែបនោះ គឺគេអនុញ្ញតឲ្យពួកអ្នកអាចរក្សាទុកពួកនាង មិនព្រមលែងលះ និងដាក់គំនាបលើពួកនាង រហូតដល់ពួកនាងធ្វើការលោះខ្លួនចេញពីពួកអ្នកដោយប្រគល់ខាន់ស្លាដែលពួកអ្នកបានឲ្យពួកនាងនោះត្រឡប់មកវិញ។ ហើយចូរពួកអ្នករួមរស់ជាមួយនឹងភរិយារបស់ពួកអ្នកដោយការរួមរស់ដែលប្រកបដោយគុណធម៌តាមរយៈការបញ្ឈប់នូវការបៀតបៀន ហើយប្រឹងប្រែងធ្វើល្អ(ចំពោះគ្នា)។ ហើយប្រសិនបើពួកអ្នកមិនពេញចិត្ដពួកនាងដោយប្រការណាមួយនៃកិច្ចការលោកិយនោះ ចូរពួកអ្នកទ្រាំអត់ធ្មត់ចំពោះពួកនាងចុះ។ ជួនកាល អ្វីដែលពួកអ្នកមិនពេញចិត្ដនោះ អល់ឡោះនឹងធ្វើឲ្យវាល្អប្រសើរលើសលប់សម្រាប់ពួកអ្នក ទាំងការរស់នៅលោកិយ និងនៅថ្ងៃបរលោក(ក៏អាចថាបាន)។
التفاسير: