إِنَّمَا ٱلتَّوۡبَةُ عَلَى ٱللَّهِ لِلَّذِينَ يَعۡمَلُونَ ٱلسُّوٓءَ بِجَهَٰلَةٖ ثُمَّ يَتُوبُونَ مِن قَرِيبٖ فَأُوْلَٰٓئِكَ يَتُوبُ ٱللَّهُ عَلَيۡهِمۡۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمٗا
តាមពិត អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុសចំពោះបុគ្គលណាដែលបានប្រព្រឹត្តអំពើបាបកម្ម និងអំពើល្មើសដោយភាពល្ងង់ខ្លៅរបស់ពួកគេមិនដឹងពីលទ្ធផលចុងក្រោយនិងផលវិបាករបស់វាទៅថ្ងៃខាងមុខ(ហើយរឿងនេះគឺចំពោះទាំងអ្នកដែលប្រព្រឹត្តបាបកម្មដោយចេតនា ឬដោយអចេតនា) ក្រោយមក ពួកគេបានវិលត្រឡប់សារភាពកំហុសទៅកាន់ម្ចាស់របស់ពួកគេវិញមុនពេលដែលសេចក្តីស្លាប់បានមកដល់។ អ្នកទាំងនោះហើយដែលអល់ឡោះទទួលយកការសារភាពកំហុសរបស់ពួកគេ ហើយទ្រង់នឹងអភ័យទោសឲ្យពួកគេនូវរាល់អំពើអាក្រក់ទាំងឡាយរបស់ពួកគេ។ ហើយអល់ឡោះមហាដឹងបំផុតអំពីស្ថានភាពរបស់ម៉ាខ្លូករបស់ទ្រង់ និងមហាគតិបណ្ឌិតក្នុងការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។
التفاسير: