Bản dịch ý nghĩa nội dung Qur'an - 简易古兰经经注高棉语版

external-link copy
47 : 5

وَلۡيَحۡكُمۡ أَهۡلُ ٱلۡإِنجِيلِ بِمَآ أَنزَلَ ٱللَّهُ فِيهِۚ وَمَن لَّمۡ يَحۡكُم بِمَآ أَنزَلَ ٱللَّهُ فَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ

ហើយចូរឲ្យពួកណាសរ៉នីមានជំនឿចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមកនៅក្នុងគម្ពីរអ៊ិញជីល ហើយចូរឲ្យពួកគេកាត់សេចក្តីតាមគម្ពីរនេះចុះ (ចំពោះអ្វីដែលគេបាននាំមកអំពីសេចក្តីពិត មុននឹងការតែងតាំងព្យាការីមូហាំម៉ាត់ទៅកាន់ពួកគេ)។ ហើយជនណាដែលមិនកាត់សេចក្តីតាមអ្វីដែលអល់ឡោះបានបញ្ចុះមកទេនោះ ជាការពិតណាស់ ពួកទាំងនោះ គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិតាមអល់ឡោះ ជាពួកដែលបោះបង់សេចក្តីពិត ងាកទៅរកប្រការដែលមិនពិត។ info
التفاسير:
Trong những bài học trích được của các câu Kinh trên trang này:
• الأنبياء متفقون في أصول الدين مع وجود بعض الفروق بين شرائعهم في الفروع.
បណ្តាព្យាការីទាំងឡាយ គឺសុទ្ធតែឯកភាពគ្នាទាំងអស់ចំពោះមូលដ្ឋានគ្រឹះនៃសាសនា(គោលជំនឿឯកទេពនិយម) ទោះបីជាមានភាពខុសគ្នាមួយចំនួនពាក់ព័ន្ធទៅនឹងច្បាប់សាសនា(ដែលត្រូវប្រតិបត្តិ)ដែលជាមែកធាងក៏ដោយ។ info

• وجوب تحكيم شرع الله والإعراض عمّا عداه من الأهواء.
ចាំបាច់ត្រូវកាត់សេចក្តីតាមច្បាប់របស់អល់ឡោះ និងត្រូវងាកចេញពីអ្វីដែលផ្សេងពីច្បាប់របស់អល់ឡោះអំពីការធ្វើតាមទំនើងចិត្តខ្លួនឯង។ info

• ذم التحاكم إلى أحكام أهل الجاهلية وأعرافهم.
ភាពអាក្រក់នៃការស្វែងរកការកាត់សេចក្តីតាមពួកអវិជ្ជា និងតាមទំនៀមទំលាប់ប្រពៃណីរបស់ពួកគេ។ info