Bản dịch ý nghĩa nội dung Qur'an - 简易古兰经经注高棉语版

external-link copy
224 : 2

وَلَا تَجۡعَلُواْ ٱللَّهَ عُرۡضَةٗ لِّأَيۡمَٰنِكُمۡ أَن تَبَرُّواْ وَتَتَّقُواْ وَتُصۡلِحُواْ بَيۡنَ ٱلنَّاسِۚ وَٱللَّهُ سَمِيعٌ عَلِيمٞ

ចូរពួកអ្នកកុំយកការស្បថស្បែនឹងអល់ឡោះជាលេសដែលរារាំង(ពួកអ្នក)ពីការធ្វើអំពើល្អ ការគោរពកោតខ្លាច និងការផ្សះផ្សារវាងមនុស្សលោកឲ្យសោះ។ ផ្ទុយទៅវិញ ប្រសិនបើពួកអ្នកបានស្បថលើការបោះបង់អំពើល្អនោះ ចូរពួកអ្នកសាងអំពើល្អចុះ ហើយពួកអ្នកត្រូវជម្រុះសម្បថរបស់ពួកអ្នកវិញ(ដោយការពិន័យ)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាបំផុតឮនូវពាក្យសម្តីរបស់ពួកអ្នក មហាដឹងបំផុតចំពោះទង្វើទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងតបស្នងចំពោះពួកអ្នកវិញលើទង្វើដែលពួកអ្នកបានសាង។ info
التفاسير:
Trong những bài học trích được của các câu Kinh trên trang này:
• تحريم النكاح بين المسلمين والمشركين، وذلك لبُعد ما بين الشرك والإيمان.
• ហាមឃាត់ពីការរៀបអាពាហ៌ពិពាហ៌រវាងអ្នកឥស្លាមនិងពួកមុស្ហរីគីន(ពួកពហុទេពនិយម) ដោយសារតែអំពើពហុទេពនិយមនិងការមានជំនឿ គឺមានភាពដាច់ឆ្ងាយពីគ្នា។ info

• دلت الآية على اشتراط الولي عند عقد النكاح؛ لأن الله تعالى خاطب الأولياء لمّا نهى عن تزويج المشركين.
• វាក្យខណ្ឌនេះបង្ហាញពីលក្ខខណ្ឌមួយនៅពេលរៀបអាពាហ៍ពិពាហ៍ គឺត្រូវមានវ៉ាលី(អាណាព្យាបាលខាងស្រី) ព្រោះថាអល់ឡោះជាម្ចាស់បានមានបន្ទូលឆ្ពោះទៅកាន់បណ្តាអ្នកដែលជាអាណាព្យាបាល នៅពេលដែលទ្រង់បានហាមឃាត់ការរៀបអាពាហ៍ពិពាហ៍ស្ត្រីដែលមានជំនឿទៅឱ្យពួកពហុទេពនិយម។ info

• حث الشريعة على الطهارة الحسية من النجاسات والأقذار، والطهارة المعنوية من الشرك والمعاصي.
• ច្បាប់ឥស្លាមជម្រុញឲ្យយកចិត្តទុកដាក់ទៅលើអនាម័យផ្នែកខាងក្រៅអំពីភាពកខ្វក់ និងអនាម័យផ្នែកខាងក្នុងអំពីអំពើពហុទេពនិយម និងអំពើល្មើសនានា។ info

• ترغيب المؤمن في أن يكون نظره في أعماله - حتى ما يتعلق بالملذات - إلى الدار الآخرة، فيقدم لنفسه ما ينفعه فيها.
• ជម្រុញអ្នកមានជំនឿឱ្យពិនិត្យមើលអំពើរបស់ខ្លួន(សូម្បីតែអ្វីដែលពាក់ព័ន្ធនឹងការសប្បាយ) ដោយគេត្រូវធ្វើប្រការណាដែលមានប្រយោជន៍មុនសម្រាប់ខ្លួនគេ ដើម្បីបញ្ជូនទៅកាន់ឋានបរលោកខាងមុខ។ info