Bản dịch ý nghĩa nội dung Qur'an - 简易古兰经经注高棉语版

external-link copy
66 : 17

رَّبُّكُمُ ٱلَّذِي يُزۡجِي لَكُمُ ٱلۡفُلۡكَ فِي ٱلۡبَحۡرِ لِتَبۡتَغُواْ مِن فَضۡلِهِۦٓۚ إِنَّهُۥ كَانَ بِكُمۡ رَحِيمٗا

ម្ចាស់របស់អ្នក(ឱមនុស្សលោក) គឺជាអ្នកដែលធ្វើឲ្យសំពៅដំណើការបាននៅលើផ្ទៃសមុទ្រសម្រាប់ពួកអ្នក សង្ឃឹមថា ពួកអ្នកនឹងស្វែងរកលាភសក្ការៈរបស់ទ្រង់ដោយទទួលបានផលចំណេញពីការជួញដូរ និងអ្វីផ្សេងទៀត។ ពិតប្រាកដណាស់ ទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកអ្នក ខណៈពេលដែលទ្រង់ជួយសម្រួលនូវមធ្យោបាយ(ធ្វើដំណើរ)ទាំងអស់នេះសម្រាប់ពួកអ្នក។ info
التفاسير:
Trong những bài học trích được của các câu Kinh trên trang này:
• من رحمة الله بالناس عدم إنزاله الآيات التي يطلبها المكذبون حتى لا يعاجلهم بالعقاب إذا كذبوا بها.
• ក្នុងចំណោមក្តីមេត្តាករុណារបស់អល់ឡោះចំពោះមនុស្សលោកនោះ គឺទ្រង់មិនបានបញ្ចុះអច្ឆរិយភាពណាមួយទៅកាន់មនុស្សលោកតាមអ្វីដែលពួកប្រឆាំងទាមទារនោះទេ ដើម្បីកុំឲ្យទណ្ឌកម្មធ្លាក់ទៅលើពួកគេភ្លាមៗ នៅពេលពួកគេបដិសេធនឹងវានោះ។ info

• ابتلى الله العباد بالشيطان الداعي لهم إلى معصية الله بأقواله وأفعاله.
• អល់ឡោះបានសាកល្បងបណ្ដាខ្ញុំបម្រើរបស់ទ្រង់នឹងស្ហៃតន ដោយឲ្យវាអំពាវនាវពួកគេទៅកាន់ការប្រព្រឹត្តល្មើសនឹងអល់ឡោះ ទាំងតាមរយៈពាក្យសម្ដីរបស់វា និងកាយវិការរបស់វា។ info

• من صور مشاركة الشيطان للإنسان في الأموال والأولاد: ترك التسمية عند الطعام والشراب والجماع، وعدم تأديب الأولاد.
• ក្នុងចំណោមរូបភាពនៃការចូលរួមរបស់ស្ហៃតនជាមួយនឹងមនុស្សលោកនៅក្នុងទ្រព្យសម្បត្តិនិងកូនចៅរបស់ពួកគេនោះ គឺការបោះបង់ចោលការរំលឹកនាមអល់ឡោះ(សូត្រ ពិសមិលឡះ)នៅពេលទទួលទានអាហារ ពេលផឹក និងពេលរួមដំណេក(ប្ដីប្រពន្ធ) និងការមិនបានអប់រំកូនចៅរបស់ពួកគេ(ឲ្យដើរតាមមាគ៌ាអល់ឡោះ)។ info