Bản dịch ý nghĩa nội dung Qur'an - 简易古兰经经注高棉语版

Số trang:close

external-link copy
104 : 12

وَمَا تَسۡـَٔلُهُمۡ عَلَيۡهِ مِنۡ أَجۡرٍۚ إِنۡ هُوَ إِلَّا ذِكۡرٞ لِّلۡعَٰلَمِينَ

ហើយប្រសិនបើពួកគេមានប្រាជ្ញាស្មារតី(ចេះគិត)វិញនោះ ពួកគេនឹងមានជំនឿចំពោះអ្នកមិនខាន ពីព្រោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានទាមទារកម្រៃពីពួកគេចំពោះ(ការផ្សព្វផ្សាយ)គម្ពីរគួរអាន និងចំពោះអ្វីដែលអ្នកអំពាវនាវពួកគេនោះទេ។ ហើយគម្ពីរគួរអាននោះ គឺគ្មានអ្វីក្រៅពីការរំលឹកទូន្មានដល់មនុស្សលោកទាំងអស់នោះឡើយ។ info
التفاسير:

external-link copy
105 : 12

وَكَأَيِّن مِّنۡ ءَايَةٖ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ يَمُرُّونَ عَلَيۡهَا وَهُمۡ عَنۡهَا مُعۡرِضُونَ

ហើយមានសញ្ញាភស្តុតាងយ៉ាងច្រើនដែលមាននៅលើមេឃជាច្រើនជាន់និងនៅលើផែនដីដែលជាភស្តុតាងបង្ហាញទៅលើភាពជាម្ចាស់តែមួយគត់របស់ទ្រង់។ ពួកគេកំពុងតែឆ្លងកាត់ពីលើវា តែពួកគេបែរជាបែរចេញមិនពិនិត្យពិចារណា និងមិនយកវាធ្វើជាមេរៀនទៅវិញ ដោយពួកគេមិនក្រឡេកមើលវា(សញ្ញាភស្តុតាងទាំងឡាយ)នោះទេ។ info
التفاسير:

external-link copy
106 : 12

وَمَا يُؤۡمِنُ أَكۡثَرُهُم بِٱللَّهِ إِلَّا وَهُم مُّشۡرِكُونَ

ហើយមនុស្សលោកភាគច្រើន ពួកគេគ្មានជំនឿចំពោះអល់ឡោះដែលថាទ្រង់ជាម្ចាស់ដែលជាអ្នកបង្កើត ជាអ្នកប្រទានលាភសក្ការៈ ជាអ្នកធ្វើឲ្យរស់ និងជាអ្នកធ្វើឲ្យស្លាប់នោះទេ ក្រៅតែពីការគោរពសក្ការៈចំពោះរូបបដិមានិងរូបសំណាក់ផ្សេងៗរួមនឹងទ្រង់ទៅវិញ ហើយពួកគេថែមទាំងចោទប្រកាន់ថា អល់ឡោះជាម្ចាស់ទ្រង់មានបុត្រថែមទៀត (អល់ឡោះមហាស្អាតស្អំបំផុត)។ info
التفاسير:

external-link copy
107 : 12

أَفَأَمِنُوٓاْ أَن تَأۡتِيَهُمۡ غَٰشِيَةٞ مِّنۡ عَذَابِ ٱللَّهِ أَوۡ تَأۡتِيَهُمُ ٱلسَّاعَةُ بَغۡتَةٗ وَهُمۡ لَا يَشۡعُرُونَ

តើពួកមុស្ហរីគីនទាំងនោះ ពួកគេមានសុវត្ថិភាពដែរឬទេនៅពេលដែលទណ្ឌកម្មលោកិយដែលគ្របដណ្តប់ពួកគេបានមកដល់ពួកគេដែលពួកគេមិនអាចការពារវា ឬក៏ថ្ងៃបរលោកដែលមកដល់ពួកគេភ្លាមៗ ខណៈដែលពួកគេមិនបានដឹងខ្លួន និងមិនបានត្រៀមខ្លួនសម្រាប់វានោះ។ តើដូច្នេះឬដែលពួកគេមិនមានជំនឿនោះ? info
التفاسير:

external-link copy
108 : 12

قُلۡ هَٰذِهِۦ سَبِيلِيٓ أَدۡعُوٓاْ إِلَى ٱللَّهِۚ عَلَىٰ بَصِيرَةٍ أَنَا۠ وَمَنِ ٱتَّبَعَنِيۖ وَسُبۡحَٰنَ ٱللَّهِ وَمَآ أَنَا۠ مِنَ ٱلۡمُشۡرِكِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ជនដែលអ្នកអំពាវនាវពួកគេថាៈ នេះគឺជាមាគ៌ារបស់ខ្ញុំដែលខ្ញុំកំពុងតែអំពាវនាវមនុស្សទៅកាន់វា ដែល(មាគ៌ានេះ)ស្ថិតនៅលើភស្តុតាងយ៉ាងច្បាស់លាស់ដែលខ្ញុំអំពាវនាវទៅកាន់វា ព្រមទាំងអ្នកដែលដើរតាមខ្ញុំផងដែរ ដែលអំពាវនាវទៅកាន់វានោះ។ ពួកគេទទួលបានការចង្អុលបង្ហាញតាមរយៈការចង្អុលបង្ហាញរបស់ខ្ញុំ ហើយពួកគេអនុវត្តតាមមាគ៌ារបស់ខ្ញុំ។ ហើយខ្ញុំមិនមែនស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះនោះទេ។ ផ្ទុយទៅវិញ ខ្ញុំគឺស្ថិតក្នុងចំណោមអ្នកដែលគោរពសក្ការៈចំពោះទ្រង់តែមួយគត់។ info
التفاسير:

external-link copy
109 : 12

وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ إِلَّا رِجَالٗا نُّوحِيٓ إِلَيۡهِم مِّنۡ أَهۡلِ ٱلۡقُرَىٰٓۗ أَفَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡۗ وَلَدَارُ ٱلۡأٓخِرَةِ خَيۡرٞ لِّلَّذِينَ ٱتَّقَوۡاْۚ أَفَلَا تَعۡقِلُونَ

ហើយយើងមិនបានចាត់តាំងនរណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ក្រៅតែពីជាបុរសៗដែលជាមនុស្សលោកធម្មតាដែលមិនមែនជាម៉ាឡាអ៊ីកាត់នោះទេ ដោយយើងបានផ្តល់វាហ៊ីទៅកាន់ពួកគេដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកដូច្នោះដែរ ហើយពួកគេគឺជាអ្នកទីក្រុង ពុំមែនជាអ្នកនៅជនបទឡើយ ក៏ប៉ុន្តែប្រជាជាតិរបស់ពួកគេបានបដិសេធនឹងពួកគេ។ ហេតុនេះ យើងក៏បានបំផ្លាញពួកគេ។ ដូចនេះ តើពួកដែលបដិសេធនឹងអ្នក(ព្យាការីមូហាំម៉ាត់)ទាំងនោះមិនបានធ្វើដំណើរនៅលើផែនដីនេះ ហើយពិនិត្យពិចារណាមើលថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធជំនាន់មុនៗពួកគេទាំងនោះយ៉ាងដូចម្តេច ព្រមទាំងយកពួកគេ(ពួកបដិសេធជំនាន់មុន)ធ្វើជាមេរៀនទេឬ? ហើយអ្វីដែលមាននៅឯលំនៅដ្ឋាននាថ្ងៃបរលោកនៃភាពសប្បាយរីករាយនោះ គឺល្អប្រសើរសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះនៅក្នុងលោកិយ។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬថា ទាំងអស់នោះគឺប្រសើរជាង ហើយពួកអ្នកគោរពកោតខ្លាចទ្រង់ដោយអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ (ដែលប្រការដ៏ចម្បងជាងគេនោះ គឺការមានជំនឿ) និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់ (ដែលប្រការដ៏ចម្បងជាងគេនោះ គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់)។ info
التفاسير:

external-link copy
110 : 12

حَتَّىٰٓ إِذَا ٱسۡتَيۡـَٔسَ ٱلرُّسُلُ وَظَنُّوٓاْ أَنَّهُمۡ قَدۡ كُذِبُواْ جَآءَهُمۡ نَصۡرُنَا فَنُجِّيَ مَن نَّشَآءُۖ وَلَا يُرَدُّ بَأۡسُنَا عَنِ ٱلۡقَوۡمِ ٱلۡمُجۡرِمِينَ

បណ្តាអ្នកនាំសារដែលយើងបានបញ្ជូនពួកគេមកទាំងនោះ គឺយើងបានពន្យារពេល(ទុកពេល)ដល់សត្រូវរបស់ពួកគេដោយយើងមិនបានប្រញាប់ប្រញាល់ដាក់ទណ្ឌកម្មពួកគេភ្លាមៗនោះទេ ដើម្បីជាការល្បួងដល់ពួកគេ។ លុះដល់ពេលដែលការពន្យារពេលក្នុងការបំផ្លាញពួកគេ ហើយបណ្តាអ្នកនាំសារទាំងឡាយអស់សង្ឃឹមពីការកម្ទេចពួកគេ ឯពួកគ្មានជំនឿវិញពួកគេគិតថា ពិតណាស់ បណ្តាអ្នកនាំសាររបស់ពួកគេបានកុហកបោកប្រាស់ពួកគេចំពោះអ្វីដែលពួកគេ(អ្នកនាំសារ)បានសន្យានឹងពួកគេថា នឹងដាក់ទណ្ឌកម្មទៅលើពួកប្រឆាំង ហើយនិងសង្គ្រោះបណ្តាអ្នកដែលមានជំនឿនោះ ពេលនោះ ជំនួយរបស់យើងក៏បានមកដល់បណ្តាអ្នកនាំសារទាំងឡាយរបស់យើង ហើយយើងក៏បានរំដោះអ្នកនាំសាររបស់យើង និងបណ្តាអ្នកដែលមានជំនឿទាំងឡាយពីការបំផ្លាញដែលកើតឡើងលើពួកដែលបដិសេធនោះ។ ហើយទណ្ឌកម្មរបស់យើងមិនត្រូវបានបញ្ចៀសពីក្រុមដែលប្រព្រឹត្តអាក្រក់ឡើយនៅពេលណាដែលយើងទម្លាក់ទៅលើពួកគេហើយនោះ។ info
التفاسير:

external-link copy
111 : 12

لَقَدۡ كَانَ فِي قَصَصِهِمۡ عِبۡرَةٞ لِّأُوْلِي ٱلۡأَلۡبَٰبِۗ مَا كَانَ حَدِيثٗا يُفۡتَرَىٰ وَلَٰكِن تَصۡدِيقَ ٱلَّذِي بَيۡنَ يَدَيۡهِ وَتَفۡصِيلَ كُلِّ شَيۡءٖ وَهُدٗى وَرَحۡمَةٗ لِّقَوۡمٖ يُؤۡمِنُونَ

ជាការពិតណាស់ នៅក្នុងរឿងរ៉ាវប្រវត្តិសាស្ត្ររបស់បណ្តាអ្នកនាំសារទាំងឡាយ និងរឿងរ៉ាវរបស់ប្រជាជាតិទាំងនោះ ក៏ដូចជារឿងរ៉ាវប្រវត្តិសាស្ត្ររបស់ព្យាការីយូសុះនិងបងប្អូនរបស់គេទាំងនោះ គឺជាមេរៀនដែលពួកអ្នកដែលមានប្រាជ្ញាស្មារតីល្អយកវាធ្វើជាមេរៀន។ ហើយគម្ពីរគួរអានដែលផ្ទុកទៅដោយរឿងរ៉ាវទាំងនោះ ក៏មិនមែនជាការប្រឌិតភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះដែរ ក៏ប៉ុន្តែវាគឺជាការបញ្ជាក់ចំពោះបណ្តាគម្ពីរទាំងឡាយដែលបានបញ្ចុះពីលើមេឃដែលត្រូវបានបញ្ចុះមកពីអល់ឡោះជាម្ចាស់ និងជាការបកស្រាយរាល់អ្វីគ្រប់យ៉ាងដែលត្រូវការការបកស្រាយនៃបណ្តាក្បួនច្បាប់និងបទបញ្ញត្តិទាំងឡាយ ហើយក៏ជាការចង្អុលបង្ហាញរាល់អ្វីដែលល្អប្រសើរ ព្រមទាំងជាក្តីមេត្តាករុណាចំពោះក្រុមដែលមានជំនឿផងដែរ ពីព្រោះពួកគេគឺជាអ្នកដែលទាញយកផលប្រយោជន៍ពីអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)។ info
التفاسير:
Trong những bài học trích được của các câu Kinh trên trang này:
• أن الداعية لا يملك تصريف قلوب العباد وحملها على الطاعات، وأن أكثر الخلق ليسوا من أهل الهداية.
• ក្នុងចំណោមភាពសប្បុរសរបស់អល់ឡោះជាម្ចាស់នោះ គឺទ្រង់បានប្រាប់បណ្តាព្យាការីរបស់ទ្រង់ឲ្យដឹងនូវរឿងរ៉ាវអាថ៌កំបាំងមួយចំនួន ក្នុងគោលបំណងច្បាស់លាស់ និងមានបុព្វហេតុជាក់លាក់របស់ទ្រង់។ info

• ذم المعرضين عن آيات الله الكونية ودلائل توحيده المبثوثة في صفحات الكون.
• ជាការពិតណាស់ អ្នកដែលអំពាវនាវទាំងឡាយមិនមានសមត្ថភាពបង្វែរចិត្តខ្ញុំបម្រើរបស់អល់ឡោះ(ឲ្យមានជំនឿ) និងធ្វើឲ្យពួកគេស្ថិតនៅលើការគោរពប្រតិបត្តិនោះទេ ហើយពិតណាស់ ម៉ាខ្លូកភាគច្រើន មិនមែនជាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញនោះទេ។ info

• شملت هذه الآية ﴿ قُل هَذِهِ سَبِيلِي...﴾ ذكر بعض أركان الدعوة، ومنها: أ- وجود منهج:﴿ أَدعُواْ إِلَى اللهِ ﴾. ب - ويقوم المنهج على العلم: ﴿ عَلَى بَصِيرَةٍ﴾. ج - وجود داعية: ﴿ أَدعُواْ ﴾ ﴿أَنَا﴾. د - وجود مَدْعُوِّين: ﴿ وَمَنِ اتَّبَعَنِي ﴾.
• ស្តីបន្ទោសចំពោះពួកដែលងាកចេញពីសញ្ញាភស្តុតាងនៃការបង្កើតរបស់អល់ឡោះ និងសញ្ញាភស្តុតាងដែលបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់ទ្រង់ដែលមាននៅក្នុងចក្រវាឡនេះ។ info

• នៅក្នុងវាក្យខណ្ឌ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ នេះជាមាគ៌ារបស់ខ្ញុំ” គឺមានផ្ទុកទៅដោយការលើកឡើងពីគោលគ្រឹះមួយចំនួននៅក្នុងការអំពាវនាវ ដែលក្នុងនោះមាន ៖ ត្រូវមានមាគ៌ាមួយ ៖ “ខ្ញុំអំពាវនាវទៅកាន់អល់ឡោះ” មាគ៌ានោះត្រូវស្ថិតនៅលើចំណេះដឹង ៖ “ដោយមានការចេះដឹងច្បាស់លាស់” ត្រូវមានអ្នកដែលធ្វើការអំពាវនាវគេ(អ្នកអំពាវនាវ)៖ “ខ្ញុំ” ត្រូវមានអ្នកដែលគេត្រូវអំពាវនាវ(អ្នកដែលគេត្រូវអំពាវនាវ) ”និងអ្នកដែលបានដើរតាមខ្ញុំ” info