Bản dịch ý nghĩa nội dung Qur'an - 高棉语翻译 - 伊斯兰社会发展协会

អាល់ឡៃល៍

external-link copy
1 : 92

وَٱلَّيۡلِ إِذَا يَغۡشَىٰ

អល់ឡោះស្បថនឹងពេលយប់នៅពេលដែលវាគ្របដណ្ដប់ ដោយភាពងងឹត។ info
التفاسير:

external-link copy
2 : 92

وَٱلنَّهَارِ إِذَا تَجَلَّىٰ

និងពេលថ្ងៃ ពេលដែលវាបានបពោ្ចញពន្លឺដ៏ត្រចះត្រចង់។ info
التفاسير:

external-link copy
3 : 92

وَمَا خَلَقَ ٱلذَّكَرَ وَٱلۡأُنثَىٰٓ

និងអ្នកដែលបានបង្កើតឱ្យមានប្រុស និងស្រី។ info
التفاسير:

external-link copy
4 : 92

إِنَّ سَعۡيَكُمۡ لَشَتَّىٰ

ពិតប្រាកដណាស់ ការប្រឹងប្រែងរបស់ពួកអ្នក(នៅក្នុង លោកិយ) គឺខុសៗគ្នា។ info
التفاسير:

external-link copy
5 : 92

فَأَمَّا مَنۡ أَعۡطَىٰ وَٱتَّقَىٰ

ចំណែកឯអ្នកណាដែលបានបរិច្ចាគទាន និងកោតខ្លាច អល់ឡោះ info
التفاسير:

external-link copy
6 : 92

وَصَدَّقَ بِٱلۡحُسۡنَىٰ

ហើយនិងមានជំនឿលើការតបស្នងល្អនោះ info
التفاسير:

external-link copy
7 : 92

فَسَنُيَسِّرُهُۥ لِلۡيُسۡرَىٰ

យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលងាយស្រួល info
التفاسير:

external-link copy
8 : 92

وَأَمَّا مَنۢ بَخِلَ وَٱسۡتَغۡنَىٰ

រីឯអ្នកណាហើយដែលកំណាញ់ និងមិនត្រូវការជំនួយពី អល់ឡោះ info
التفاسير:

external-link copy
9 : 92

وَكَذَّبَ بِٱلۡحُسۡنَىٰ

ហើយនិងបានបដិសេធនឹងការតបស្នងល្អនោះ info
التفاسير:

external-link copy
10 : 92

فَسَنُيَسِّرُهُۥ لِلۡعُسۡرَىٰ

យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលលំបាក។ info
التفاسير:

external-link copy
11 : 92

وَمَا يُغۡنِي عَنۡهُ مَالُهُۥٓ إِذَا تَرَدَّىٰٓ

ហើយទ្រព្យសម្បត្ដិរបស់គេមិនផ្ដល់ផលប្រយោជន៍ដល់ គេឡើយ នៅពេលដែលគេបានធ្លាក់ចូលទៅក្នុងនរកហើយនោះ។ info
التفاسير:

external-link copy
12 : 92

إِنَّ عَلَيۡنَا لَلۡهُدَىٰ

ពិតប្រាកដណាស់ ភារកិច្ចរបស់យើងគឺផ្ដល់ការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
13 : 92

وَإِنَّ لَنَا لَلۡأٓخِرَةَ وَٱلۡأُولَىٰ

ហើយពិតប្រាកដណាស់ ថ្ងៃអវសាននៃលោកិយ និងថ្ងៃដំបូងនៃលោកិយ គឺជាកម្មសិទ្ធិរបស់យើង។ info
التفاسير:

external-link copy
14 : 92

فَأَنذَرۡتُكُمۡ نَارٗا تَلَظَّىٰ

ដូចេ្នះ យើងបានដាស់តឿនព្រមានពួកអ្នកអំពីភ្លើងនរក ដែលឆេះសន្ធោសន្ធៅ info
التفاسير:

external-link copy
15 : 92

لَا يَصۡلَىٰهَآ إِلَّا ٱلۡأَشۡقَى

ដែលគ្មានអ្នកណាចូលទៅក្នុងនោះ ក្រៅពីជនទុច្ចរិត info
التفاسير:

external-link copy
16 : 92

ٱلَّذِي كَذَّبَ وَتَوَلَّىٰ

ដែលគេបានបដិសេធ(នឹងអ្នកនាំសារ) និងបានបែរចេញ (ពីជំនឿលើអល់ឡោះ)នោះឡើយ។ info
التفاسير:

external-link copy
17 : 92

وَسَيُجَنَّبُهَا ٱلۡأَتۡقَى

ហើយគេនឹងបញ្ចៀសអ្នកដែលកោតខ្លាចអល់ឡោះអំពីវា(នរក) info
التفاسير:

external-link copy
18 : 92

ٱلَّذِي يُؤۡتِي مَالَهُۥ يَتَزَكَّىٰ

ដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីសំអាតខ្លួន។ info
التفاسير:

external-link copy
19 : 92

وَمَا لِأَحَدٍ عِندَهُۥ مِن نِّعۡمَةٖ تُجۡزَىٰٓ

ហើយគេមិនត្រូវការការតបស្នងនៀកម៉ាត់ពីអ្នកណាម្នាក់ ឡើយ។ info
التفاسير:

external-link copy
20 : 92

إِلَّا ٱبۡتِغَآءَ وَجۡهِ رَبِّهِ ٱلۡأَعۡلَىٰ

លើកលែងតែដើម្បីស្វែងរកការយល់ព្រមពីម្ចាស់របស់ គេដ៏មហាឧត្ដុង្គឧត្ដមប៉ុណ្ណោះ។ info
التفاسير:

external-link copy
21 : 92

وَلَسَوۡفَ يَرۡضَىٰ

ហើយគេពិតជានឹងពេញចិត្ដជាមិនខាន(អ្វីដែលយើង តបស្នងដល់គេ)។ info
التفاسير: