Bản dịch ý nghĩa nội dung Qur'an - 高棉语翻译 - 伊斯兰社会发展协会

អាល់ហាគកោះ

external-link copy
1 : 69

ٱلۡحَآقَّةُ

ថ្ងៃបរលោក (ជាថ្ងៃដែលនឹងកើតឡើងពិតប្រាកដ)។ info
التفاسير:

external-link copy
2 : 69

مَا ٱلۡحَآقَّةُ

អ្វីទៅជាថ្ងៃបរលោកនោះ? info
التفاسير:

external-link copy
3 : 69

وَمَآ أَدۡرَىٰكَ مَا ٱلۡحَآقَّةُ

ហើយអ្វីដែលធ្វើឱ្យអ្នកដឹងថាវាជាថ្ងៃបរលោកនោះ? info
التفاسير:

external-link copy
4 : 69

كَذَّبَتۡ ثَمُودُ وَعَادُۢ بِٱلۡقَارِعَةِ

ក្រុមសាមូដ និងអាដបានបដិសេធនឹងថ្ងៃបរលោក។ info
التفاسير:

external-link copy
5 : 69

فَأَمَّا ثَمُودُ فَأُهۡلِكُواْ بِٱلطَّاغِيَةِ

រីឯក្រុមសាមូដ ពួកគេត្រូវបានគេបំផ្លាញដោយសំឡេង ស្រែកមួយយ៉ាងខ្លាំង ។ info
التفاسير:

external-link copy
6 : 69

وَأَمَّا عَادٞ فَأُهۡلِكُواْ بِرِيحٖ صَرۡصَرٍ عَاتِيَةٖ

ហើយចំណែកឯក្រុមអាដវិញ ពួកគេត្រូវបានគេបំផ្លាញ ដោយខ្យល់ព្យុះដ៏ត្រជាក់បំផុត។ info
التفاسير:

external-link copy
7 : 69

سَخَّرَهَا عَلَيۡهِمۡ سَبۡعَ لَيَالٖ وَثَمَٰنِيَةَ أَيَّامٍ حُسُومٗاۖ فَتَرَى ٱلۡقَوۡمَ فِيهَا صَرۡعَىٰ كَأَنَّهُمۡ أَعۡجَازُ نَخۡلٍ خَاوِيَةٖ

ដែលទ្រង់បានបញ្ជាវាឱ្យបក់បោកពួកគេយ៉ាងខ្លាំងរយៈពេល ប្រាំពីរយប់ និងប្រាំបីថ្ងៃជាប់ៗគ្នា។ រួចមកអ្នកនឹងឃើញក្រុមនោះ ដួលស្លាប់ នៅពេលនោះពួកគេហាក់ដូចជាដើមល្មើដែលរលំ។ info
التفاسير:

external-link copy
8 : 69

فَهَلۡ تَرَىٰ لَهُم مِّنۢ بَاقِيَةٖ

ដូចេ្នះ តើអ្នកឃើញពួកគេនៅសេសសល់ដែរឬទេ? info
التفاسير:

external-link copy
9 : 69

وَجَآءَ فِرۡعَوۡنُ وَمَن قَبۡلَهُۥ وَٱلۡمُؤۡتَفِكَٰتُ بِٱلۡخَاطِئَةِ

ហើយហ្វៀរអោន និងអ្នកដែលពីមុនគេ និងក្រុមលូតសុទ្ធ តែបានប្រព្រឹត្ដបាបកម្ម។ info
التفاسير:

external-link copy
10 : 69

فَعَصَوۡاْ رَسُولَ رَبِّهِمۡ فَأَخَذَهُمۡ أَخۡذَةٗ رَّابِيَةً

ហើយពួកគេថែមទាំងបានប្រឆាំងនឹងអ្នកនាំសារនៃម្ចាស់ របស់ពួកគេទៀតផង។ ដូចេ្នះ ទ្រង់បានធ្វើទារុណកម្មពួកគេនូវ ទារុណកម្មមួយដ៏ធ្ងន់ធ្ងរ។ info
التفاسير:

external-link copy
11 : 69

إِنَّا لَمَّا طَغَا ٱلۡمَآءُ حَمَلۡنَٰكُمۡ فِي ٱلۡجَارِيَةِ

ពិតប្រាកដណាស់ យើងបានដឹកពួកអ្នកនៅលើសំពៅនៅ ពេលដែលទឹកជំនន់ឡើងហួសកំរិត។ info
التفاسير:

external-link copy
12 : 69

لِنَجۡعَلَهَا لَكُمۡ تَذۡكِرَةٗ وَتَعِيَهَآ أُذُنٞ وَٰعِيَةٞ

ដើម្បីយើងទុកវា សម្រាប់ពួកអ្នកធ្វើជាមេរៀនមួយ និង ត្រចៀកដែលបានស្ដាប់ឮយកចិត្ដទុកដាក់ចំពោះវា។ info
التفاسير:

external-link copy
13 : 69

فَإِذَا نُفِخَ فِي ٱلصُّورِ نَفۡخَةٞ وَٰحِدَةٞ

ហើយនៅពេលដែលត្រែត្រូវបានគេផ្លុំលើកទីមួយ។ info
التفاسير:

external-link copy
14 : 69

وَحُمِلَتِ ٱلۡأَرۡضُ وَٱلۡجِبَالُ فَدُكَّتَا دَكَّةٗ وَٰحِدَةٗ

ហើយផែនដី និងភ្នំត្រូវបានគេលើកចេញ(ពីទីកន្លែងរបស់ វា) រួចវាទាំងពីរក៏បែកខេ្ទចខ្ទីតែម្ដង។ info
التفاسير:

external-link copy
15 : 69

فَيَوۡمَئِذٖ وَقَعَتِ ٱلۡوَاقِعَةُ

ថ្ងៃនោះហើយគឺជាថ្ងៃបរលោកបានកើតឡើង។ info
التفاسير:

external-link copy
16 : 69

وَٱنشَقَّتِ ٱلسَّمَآءُ فَهِيَ يَوۡمَئِذٖ وَاهِيَةٞ

ហើយមេឃក៏បានបែកខេ្ទចខ្ទី ហើយនៅថ្ងៃនោះវាក្លាយ ទៅជាទន់។ info
التفاسير:

external-link copy
17 : 69

وَٱلۡمَلَكُ عَلَىٰٓ أَرۡجَآئِهَاۚ وَيَحۡمِلُ عَرۡشَ رَبِّكَ فَوۡقَهُمۡ يَوۡمَئِذٖ ثَمَٰنِيَةٞ

ហើយម៉ាឡាអ៊ីកាត់ដែលនៅគ្រប់ជ្រុងនៃមេឃ។ ហើយ នៅថ្ងៃនោះមានម៉ាឡាអ៊ីកាត់ប្រាំបីរូបទ្រអារ៉ស្ហនៃម្ចាស់របស់អ្នក នៅពីលើពួកគេ។ info
التفاسير:

external-link copy
18 : 69

يَوۡمَئِذٖ تُعۡرَضُونَ لَا تَخۡفَىٰ مِنكُمۡ خَافِيَةٞ

នៅថ្ងៃនោះពួកអ្នកនឹងត្រូវគេនាំមកបង្ហាញ(នៅចំពោះ មុខអល់ឡោះ) ដោយគ្មានភាពអាថ៌កំបាំងណាមួយរបស់ពួកអ្នក អាចលាក់បាំងបានឡើយ។ info
التفاسير:

external-link copy
19 : 69

فَأَمَّا مَنۡ أُوتِيَ كِتَٰبَهُۥ بِيَمِينِهِۦ فَيَقُولُ هَآؤُمُ ٱقۡرَءُواْ كِتَٰبِيَهۡ

រីឯអ្នកណាហើយដែលត្រូវបានគេប្រគល់សៀវភៅកំណត់ ហេតុរបស់គេនៅដៃស្ដាំរបស់គេនោះ គេនឹងនិយាយ(ទៅកាន់គ្នា របស់គេ)ថាៈ ចូរពួកអ្នកយកសៀវភៅកំណត់ហេតុរបស់ខ្ញុំទៅអានចុះ។ info
التفاسير:

external-link copy
20 : 69

إِنِّي ظَنَنتُ أَنِّي مُلَٰقٍ حِسَابِيَهۡ

ពិតប្រាកដណាស់ ខ្ញុំជឿជាក់យ៉ាងច្បាស់ថា ខ្ញុំពិតជានឹង ទទួលបានផលបុណ្យរបស់ខ្ញុំដូចនេះ។ info
التفاسير:

external-link copy
21 : 69

فَهُوَ فِي عِيشَةٖ رَّاضِيَةٖ

ហើយគេនឹងរស់នៅដោយក្ដីគាប់ចិត្ដជាទីបំផុត info
التفاسير:

external-link copy
22 : 69

فِي جَنَّةٍ عَالِيَةٖ

នៅក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់។ info
التفاسير:

external-link copy
23 : 69

قُطُوفُهَا دَانِيَةٞ

ផ្លែឈើគ្រប់ប្រភេទនៅជិតគេបំផុត។ info
التفاسير:

external-link copy
24 : 69

كُلُواْ وَٱشۡرَبُواْ هَنِيٓـَٔۢا بِمَآ أَسۡلَفۡتُمۡ فِي ٱلۡأَيَّامِ ٱلۡخَالِيَةِ

ចូរពួកអ្នកបរិភោគ និងផឹកដោយរីករាយ ដោយសារតែ អ្វីដែលពួកអ្នកធ្លាប់បានសាងកន្លងមកនៅក្នុងលោកិយចុះ។ info
التفاسير:

external-link copy
25 : 69

وَأَمَّا مَنۡ أُوتِيَ كِتَٰبَهُۥ بِشِمَالِهِۦ فَيَقُولُ يَٰلَيۡتَنِي لَمۡ أُوتَ كِتَٰبِيَهۡ

រីឯអ្នកណាហើយដែលគេបានប្រគល់នូវសៀវភៅកំណត់ ហេតុរបស់គេនៅដៃឆេ្វងរបស់គេ គេនឹងនិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំ អើយ. សង្ឃឹមថាខ្ញុំមិនត្រូវគេប្រគល់សៀវភៅកំណត់ហេតុរបស់ខ្ញុំ នេះឡើយ។ info
التفاسير:

external-link copy
26 : 69

وَلَمۡ أَدۡرِ مَا حِسَابِيَهۡ

ហើយខ្ញុំក៏មិនទាន់ដឹងដែរថា អ្វីទៅជាលទ្ធផលរបស់ខ្ញុំ នោះ។ info
التفاسير:

external-link copy
27 : 69

يَٰلَيۡتَهَا كَانَتِ ٱلۡقَاضِيَةَ

ឱអនិច្ចា. សង្ឃឹមថាសេចក្ដីស្លាប់(របស់ខ្ញុំកុ្នងលោកិយ) បានបពា្ចប់អ្វីៗទាំងអស់។ info
التفاسير:

external-link copy
28 : 69

مَآ أَغۡنَىٰ عَنِّي مَالِيَهۡۜ

ទ្រព្យសម្បត្ដិរបស់ខ្ញុំគ្មានប្រយោជន៍អ្វីដល់ខ្ញុំឡើយ។ info
التفاسير:

external-link copy
29 : 69

هَلَكَ عَنِّي سُلۡطَٰنِيَهۡ

អំណាចរបស់ខ្ញុំក៏បានបាត់បង់ពីខ្ញុំដែរ។ info
التفاسير:

external-link copy
30 : 69

خُذُوهُ فَغُلُّوهُ

(មានគេនិយាយទៅកាន់អ្នកយាមទ្វារនរកថា) ចូរអ្នក ចាប់ជននេះ រួចដាក់ច្រវាក់(ក និងដៃជើង)គេ។ info
التفاسير:

external-link copy
31 : 69

ثُمَّ ٱلۡجَحِيمَ صَلُّوهُ

បន្ទាប់មក បោះគេចូលក្នុងភ្លើងនរកចុះ។ info
التفاسير:

external-link copy
32 : 69

ثُمَّ فِي سِلۡسِلَةٖ ذَرۡعُهَا سَبۡعُونَ ذِرَاعٗا فَٱسۡلُكُوهُ

បន្ទាប់មក ចូរពួកអ្នកដោតគេនឹងច្រវាក់ដែលមានប្រវែង របស់វាចិតសិបហត្ថចុះ។ info
التفاسير:

external-link copy
33 : 69

إِنَّهُۥ كَانَ لَا يُؤۡمِنُ بِٱللَّهِ ٱلۡعَظِيمِ

ពិតប្រាកដណាស់ គេមិនធ្លាប់មានជំនឿលើអល់ឡោះ ដ៏មហាធំធេងឡើយ។ info
التفاسير:

external-link copy
34 : 69

وَلَا يَحُضُّ عَلَىٰ طَعَامِ ٱلۡمِسۡكِينِ

ហើយគេមិនដែលជំរុញគ្នាលើការផ្ដល់ចំណីអាហារដល់ អ្នកក្រីក្រឡើយ។ info
التفاسير:

external-link copy
35 : 69

فَلَيۡسَ لَهُ ٱلۡيَوۡمَ هَٰهُنَا حَمِيمٞ

ដូចេ្នះ គ្មានមិត្ដភក្ដិណាជួយគេឡើយនៅថ្ងៃនេះ(ថ្ងៃ បរលោក)។ info
التفاسير:

external-link copy
36 : 69

وَلَا طَعَامٌ إِلَّا مِنۡ غِسۡلِينٖ

ហើយក៏គ្មានចំណីអាហារណាក្រៅពីខ្ទុះឈាម។ info
التفاسير:

external-link copy
37 : 69

لَّا يَأۡكُلُهُۥٓ إِلَّا ٱلۡخَٰطِـُٔونَ

ដែលគ្មានអ្នកណាស៊ីវា ក្រៅពីពួកប្រព្រឹត្ដបាបកម្មឡើយ។ info
التفاسير:

external-link copy
38 : 69

فَلَآ أُقۡسِمُ بِمَا تُبۡصِرُونَ

យើងស្បថនឹងអ្វីដែលពួកអ្នកឃើញ info
التفاسير:

external-link copy
39 : 69

وَمَا لَا تُبۡصِرُونَ

និងអ្វីដែលពួកអ្នកមិនឃើញថា info
التفاسير:

external-link copy
40 : 69

إِنَّهُۥ لَقَوۡلُ رَسُولٖ كَرِيمٖ

ពិតប្រាកដណាស់ វា(គម្ពីរគួរអាន) ពិតជាពាក្យពេចន៍ របស់អល់ឡោះដែលសូត្រដោយអ្នកនាំសារដ៏មហាថ្កុំថ្កើង។ info
التفاسير:

external-link copy
41 : 69

وَمَا هُوَ بِقَوۡلِ شَاعِرٖۚ قَلِيلٗا مَّا تُؤۡمِنُونَ

ហើយវាមិនមែនជាពាក្យពេចន៍របស់អ្នកកវីឡើយ។ តែអ្វីដែលពួកអ្នកជឿនោះគឺតិចតួចបំផុត។ info
التفاسير:

external-link copy
42 : 69

وَلَا بِقَوۡلِ كَاهِنٖۚ قَلِيلٗا مَّا تَذَكَّرُونَ

ហើយក៏មិនមែនជាពាក្យពេចន៍របស់គ្រូទាយដែរ។ តែអ្វី ដែលពួកអ្នកនឹកឃើញនោះគឺតិចតួចបំផុត។ info
التفاسير:

external-link copy
43 : 69

تَنزِيلٞ مِّن رَّبِّ ٱلۡعَٰلَمِينَ

គម្ពីរគួរអានគឺជាការបញ្ចុះមកពីម្ចាស់គ្រប់គ្រងនៃពិភព ទាំងអស់។ info
التفاسير:

external-link copy
44 : 69

وَلَوۡ تَقَوَّلَ عَلَيۡنَا بَعۡضَ ٱلۡأَقَاوِيلِ

ហើយប្រសិនបើគេ(មូហាំម៉ាត់)បន្ថែមបន្ថយពាក្យសំដី ខ្លះលើពាក្យសំដីរបស់យើងនោះ info
التفاسير:

external-link copy
45 : 69

لَأَخَذۡنَا مِنۡهُ بِٱلۡيَمِينِ

យើងនឹងផ្ដន្ទាទោសគេដោយដៃស្ដាំរបស់យើង info
التفاسير:

external-link copy
46 : 69

ثُمَّ لَقَطَعۡنَا مِنۡهُ ٱلۡوَتِينَ

បន្ទាប់មកយើងពិតជានឹងកាត់សរសៃឈាមបេះដូងរបស់ គេជាមិនខាន។ info
التفاسير:

external-link copy
47 : 69

فَمَا مِنكُم مِّنۡ أَحَدٍ عَنۡهُ حَٰجِزِينَ

ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកអាចរារាំងវា (ការដាក់ទោសរបស់យើង)បានឡើយ។ info
التفاسير:

external-link copy
48 : 69

وَإِنَّهُۥ لَتَذۡكِرَةٞ لِّلۡمُتَّقِينَ

ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន)គឺជាការរំលឹក ដល់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។ info
التفاسير:

external-link copy
49 : 69

وَإِنَّا لَنَعۡلَمُ أَنَّ مِنكُم مُّكَذِّبِينَ

ហើយពិតប្រាកដណាស់ យើងដឹងថា ក្នុងចំណោមពួកអ្នក ពិតជាមានអ្នកដែលបដិសេធ(នឹងគម្ពីរគួរអាន)។ info
التفاسير:

external-link copy
50 : 69

وَإِنَّهُۥ لَحَسۡرَةٌ عَلَى ٱلۡكَٰفِرِينَ

ហើយពិតប្រាដកណាស់ វា(គម្ពីរគួរអាន)គឺជាការសោក ស្ដាយយ៉ាងខ្លាំងចំពោះពួកដែលគ្មានជំនឿ(នៅថ្ងៃបរលោក)។ info
التفاسير:

external-link copy
51 : 69

وَإِنَّهُۥ لَحَقُّ ٱلۡيَقِينِ

ហើយពិតប្រាកដណាស់វាគឺជាការពិតយ៉ាងជាក់ស្ដែង។ info
التفاسير:

external-link copy
52 : 69

فَسَبِّحۡ بِٱسۡمِ رَبِّكَ ٱلۡعَظِيمِ

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងនាមនៃម្ចាស់របស់ អ្នកដ៏មហាឧត្ដុង្គឧត្ដម។ info
التفاسير: