Bản dịch ý nghĩa nội dung Qur'an - 高棉语翻译 - 伊斯兰社会发展协会

អាហ្សហ្សុខរ៉ហ្វ

external-link copy
1 : 43

حمٓ

ហា មីម info
التفاسير:

external-link copy
2 : 43

وَٱلۡكِتَٰبِ ٱلۡمُبِينِ

អល់ឡោះស្បថនឹងគម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។ info
التفاسير:

external-link copy
3 : 43

إِنَّا جَعَلۡنَٰهُ قُرۡءَٰنًا عَرَبِيّٗا لَّعَلَّكُمۡ تَعۡقِلُونَ

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ ដើម្បីឱ្យពួកអ្នកស្វែងយល់។ info
التفاسير:

external-link copy
4 : 43

وَإِنَّهُۥ فِيٓ أُمِّ ٱلۡكِتَٰبِ لَدَيۡنَا لَعَلِيٌّ حَكِيمٌ

ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)មាននៅក្នុងគម្ពីរ ដើម(ឡាវហុលម៉ះហ្វ៊ូស)ដែលនៅជាមួយយើង គឺពិតជាខ្ពង់ខ្ពស់ ពោរពេញទៅដោយគតិបណ្ឌិត។ info
التفاسير:

external-link copy
5 : 43

أَفَنَضۡرِبُ عَنكُمُ ٱلذِّكۡرَ صَفۡحًا أَن كُنتُمۡ قَوۡمٗا مُّسۡرِفِينَ

ដូចេ្នះ តើឱ្យយើងឈប់បញ្ចុះគម្ពីរគួរអាននេះឱ្យពួកអ្នក ដោយសារតែពួកអ្នកជាក្រុមដែលបំពានឬ ? info
التفاسير:

external-link copy
6 : 43

وَكَمۡ أَرۡسَلۡنَا مِن نَّبِيّٖ فِي ٱلۡأَوَّلِينَ

ហើយណាពីជាច្រើនដែលយើងបានបញ្ជូនទៅកាន់ប្រជា-ជាតិមុនៗ។ info
التفاسير:

external-link copy
7 : 43

وَمَا يَأۡتِيهِم مِّن نَّبِيٍّ إِلَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ

ហើយគ្មានណាពីណាម្នាក់មកដល់ពួកគេ ក្រៅពីពួកគេធ្លាប់ បានចំអកឡកឡឺយចំពោះគេនោះឡើយ។ info
التفاسير:

external-link copy
8 : 43

فَأَهۡلَكۡنَآ أَشَدَّ مِنۡهُم بَطۡشٗا وَمَضَىٰ مَثَلُ ٱلۡأَوَّلِينَ

ដូចេ្នះ យើងបានបំផ្លាញពួកដែលមានកម្លាំងខ្លាំងក្លាជាងពួក គេ(ពួកមូស្ហរីគីន)ទៅទៀត ហើយគំរូ(ទណ្ឌកម្ម)របស់ពួកជំនាន់ មុនក៏បានកើតឡើងរួចទៅហើយ។ info
التفاسير:

external-link copy
9 : 43

وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ لَيَقُولُنَّ خَلَقَهُنَّ ٱلۡعَزِيزُ ٱلۡعَلِيمُ

ហើយជាការពិតណាស់ ប្រសិនបើអ្នកបានសួរពួកគេថាៈ តើ អ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដីនោះ? ពួកគេ ប្រាកដជានឹងឆ្លើយថាៈ អ្នកដែលបានបង្កើតពួកវានោះ គឺម្ចាស់ដ៏ មហាខ្លាំងពូកែ មហាដឹង។ info
التفاسير:

external-link copy
10 : 43

ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ مَهۡدٗا وَجَعَلَ لَكُمۡ فِيهَا سُبُلٗا لَّعَلَّكُمۡ تَهۡتَدُونَ

គឺជាអ្នកដែលបង្កើតផែនដីដែលមានសណ្ឋានរាបស្មើ សម្រាប់ពួកអ្នក ហើយបានបង្កើតឱ្យមានផ្លូវជាច្រើននៅលើវា សម្រាប់ពួកអ្នក(ដើម្បីស្វែងរកលាភសក្ការៈ) សង្ឃឹមថាពួកអ្នក នឹងទទួលបានការចង្អុលបង្ហាញ ។ info
التفاسير: