Bản dịch ý nghĩa nội dung Qur'an - 高棉语翻译 - 伊斯兰社会发展协会

Số trang:close

external-link copy
57 : 39

أَوۡ تَقُولَ لَوۡ أَنَّ ٱللَّهَ هَدَىٰنِي لَكُنتُ مِنَ ٱلۡمُتَّقِينَ

ឬនិយាយថាៈ ពិតប្រាកដណាស់ ប្រសិនបើអល់ឡោះ បានចង្អុលបង្ហាញខ្ញុំ ខ្ញុំពិតជាស្ថិតក្នុងចំណោមអ្នកដែលកោតខ្លាច អល់ឡោះជាមិនខាន។ info
التفاسير:

external-link copy
58 : 39

أَوۡ تَقُولَ حِينَ تَرَى ٱلۡعَذَابَ لَوۡ أَنَّ لِي كَرَّةٗ فَأَكُونَ مِنَ ٱلۡمُحۡسِنِينَ

ឬនិយាយនៅពេលដែលគេឃើញទារុណកម្មថាៈ ពិត ប្រាកដណាស់ ប្រសិនបើខ្ញុំមានឱកាសត្រឡប់ទៅលោកិយវិញ ខ្ញុំ នឹងស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អជាមិនខាន។ info
التفاسير:

external-link copy
59 : 39

بَلَىٰ قَدۡ جَآءَتۡكَ ءَايَٰتِي فَكَذَّبۡتَ بِهَا وَٱسۡتَكۡبَرۡتَ وَكُنتَ مِنَ ٱلۡكَٰفِرِينَ

មិនដូច្នោះទេ ជាការពិតណាស់អាយ៉ាត់ៗរបស់យើងបាន មកដល់អ្នក តែអ្នកបែរជាបានបដិសេធនឹងវា និងបានក្រអឺតក្រទម ព្រមទាំងបានស្ថិតក្នុងចំណោមអ្នកដែលប្រឆាំងទៅវិញ។ info
التفاسير:

external-link copy
60 : 39

وَيَوۡمَ ٱلۡقِيَٰمَةِ تَرَى ٱلَّذِينَ كَذَبُواْ عَلَى ٱللَّهِ وُجُوهُهُم مُّسۡوَدَّةٌۚ أَلَيۡسَ فِي جَهَنَّمَ مَثۡوٗى لِّلۡمُتَكَبِّرِينَ

ហើយនៅថ្ងៃបរលោក អ្នកនឹងឃើញពួកដែលភូតកុហក ចំពោះអល់ឡោះ មុខរបស់ពួកគេខ្មៅងងឹត។ តើនៅក្នុងនរក ជើហាន់ណាំមិនមែនជាកន្លែងសម្រាប់ពួកដែលក្រអឺតក្រទមទេឬ? info
التفاسير:

external-link copy
61 : 39

وَيُنَجِّي ٱللَّهُ ٱلَّذِينَ ٱتَّقَوۡاْ بِمَفَازَتِهِمۡ لَا يَمَسُّهُمُ ٱلسُّوٓءُ وَلَا هُمۡ يَحۡزَنُونَ

ហើយអល់ឡោះនឹងជួយសង្គ្រោះបណ្ដាអ្នកដែលកោតខ្លាច ទ្រង់ ដោយសារភាពជ័យជំនះរបស់ពួកគេដែលទារុណកម្មមិនអាច បៀតបៀនពួកគេបានឡើយ ហើយពួកគេក៏មិនព្រួយបារម្ភដែរ។ info
التفاسير:

external-link copy
62 : 39

ٱللَّهُ خَٰلِقُ كُلِّ شَيۡءٖۖ وَهُوَ عَلَىٰ كُلِّ شَيۡءٖ وَكِيلٞ

អល់ឡោះគឺជាអ្នកដែលបានបង្កើតរាល់អ្វីៗទាំងអស់។ ហើយទ្រង់គឺជាអ្នកថែរក្សារាល់អ្វីៗទាំងអស់។ info
التفاسير:

external-link copy
63 : 39

لَّهُۥ مَقَالِيدُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ ٱللَّهِ أُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ

កូនសោមេឃជាច្រើនជាន់និងផែនដីជាកម្មសិទ្ធិរបស់ ទ្រង់។ ហើយពួកដែលប្រឆាំងនឹងអាយ៉ាត់ៗរបស់អល់ឡោះ ពួក ទាំងនោះហើយគឺជាពួកដែលខាតបង់។ info
التفاسير:

external-link copy
64 : 39

قُلۡ أَفَغَيۡرَ ٱللَّهِ تَأۡمُرُوٓنِّيٓ أَعۡبُدُ أَيُّهَا ٱلۡجَٰهِلُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដូចេ្នះ តើពួកអ្នកបញ្ជាខ្ញុំ ឱ្យគោរពសក្ការៈក្រៅពីអល់ឡោះឬ ឱពួកល្ងង់ខ្លៅ. info
التفاسير:

external-link copy
65 : 39

وَلَقَدۡ أُوحِيَ إِلَيۡكَ وَإِلَى ٱلَّذِينَ مِن قَبۡلِكَ لَئِنۡ أَشۡرَكۡتَ لَيَحۡبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ ٱلۡخَٰسِرِينَ

ហើយជាការពិតណាស់ គេបានផ្ដល់វ៉ាហ៊ីឱ្យអ្នក(មូហាំ-ម៉ាត់) និងបណ្ដាអ្នកដែលពីមុនអ្នក។ ពិតប្រាកដណាស់ ប្រសិនបើ អ្នកបានធ្វើស្ហ៊ីរិក ទង្វើល្អរបស់អ្នកពិតជារលាយសាបសូន្យ ហើយ អ្នកនឹងស្ថិតក្នុងចំណោមអ្នកដែលខាតបង់ជាមិនខាន។ info
التفاسير:

external-link copy
66 : 39

بَلِ ٱللَّهَ فَٱعۡبُدۡ وَكُن مِّنَ ٱلشَّٰكِرِينَ

ផ្ទុយទៅវិញ ចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះ។ ហើយចូរអ្នកស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ។ info
التفاسير:

external-link copy
67 : 39

وَمَا قَدَرُواْ ٱللَّهَ حَقَّ قَدۡرِهِۦ وَٱلۡأَرۡضُ جَمِيعٗا قَبۡضَتُهُۥ يَوۡمَ ٱلۡقِيَٰمَةِ وَٱلسَّمَٰوَٰتُ مَطۡوِيَّٰتُۢ بِيَمِينِهِۦۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ

ហើយពួកគេ(ពួកមូស្ហរីគីន)មិនបានលើកតម្កើង អល់ឡោះឱ្យសមនឹងឋានៈពិតប្រាកដរបស់ទ្រង់ឡើយ ខណៈដែល ផែនដីទាំងមូលស្ថិតក្នុងកណ្ដាប់ដៃរបស់ទ្រង់នៅថ្ងៃបរលោក។ ហើយមេឃជាច្រើនជាន់ គឺត្រូវបានមូរដោយដៃស្ដាំរបស់ទ្រង់។ ទ្រង់មហាស្អាតស្អំ និងខ្ពង់ខ្ពស់អំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិក។ info
التفاسير: