Bản dịch ý nghĩa nội dung Qur'an - 高棉语翻译 - 伊斯兰社会发展协会

អាស្ហស្ហ៊ូអារ៉ក

external-link copy
1 : 26

طسٓمٓ

ត ស៊ីន មីម ។ info
التفاسير:

external-link copy
2 : 26

تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ

ទាំងនេះគឺជាអាយ៉ាត់ៗរបស់គម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។ info
التفاسير:

external-link copy
3 : 26

لَعَلَّكَ بَٰخِعٞ نَّفۡسَكَ أَلَّا يَكُونُواْ مُؤۡمِنِينَ

ប្រហែលជាអ្នក(មូហាំម៉ាត់)នឹងសម្លាប់ខ្លួនឯង(ដោយ សារទុក្ខព្រួយ) ព្រោះតែពួកគេមិនក្លាយជាអ្នកមានជំនឿ។ info
التفاسير:

external-link copy
4 : 26

إِن نَّشَأۡ نُنَزِّلۡ عَلَيۡهِم مِّنَ ٱلسَّمَآءِ ءَايَةٗ فَظَلَّتۡ أَعۡنَٰقُهُمۡ لَهَا خَٰضِعِينَ

ប្រសិនបើយើងមានចេតនា យើងនឹងបញ្ចុះមុជីហ្សាត់ពីលើ មេឃទៅលើពួកគេ(ពួកគ្មានជំនឿ)។ ហើយក្បាលរបស់ពួកគេនឹង ឱនលំទោនមករកវាជារៀងរហូត។ info
التفاسير:

external-link copy
5 : 26

وَمَا يَأۡتِيهِم مِّن ذِكۡرٖ مِّنَ ٱلرَّحۡمَٰنِ مُحۡدَثٍ إِلَّا كَانُواْ عَنۡهُ مُعۡرِضِينَ

ហើយគ្មានការរំលឹកណាមួយដែលថ្មីពីម្ចាស់មហាសប្បុរសមក ដល់ពួកគេ ក្រៅពីពួកគេជាអ្នកដែលបានបែរចេញពីវាឡើយ។ info
التفاسير:

external-link copy
6 : 26

فَقَدۡ كَذَّبُواْ فَسَيَأۡتِيهِمۡ أَنۢبَٰٓؤُاْ مَا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ

ដូចេ្នះ ជាការពិតណាស់ពួកគេបានបដិសេធ(នឹងគម្ពីរគួរអាន) ហើយដំណឹង(អាក្រក់)នឹងមកដល់ពួកគេនូវអ្វីដែលពួកគេធ្លាប់បាន សើចចំអកចំពោះវា។ info
التفاسير:

external-link copy
7 : 26

أَوَلَمۡ يَرَوۡاْ إِلَى ٱلۡأَرۡضِ كَمۡ أَنۢبَتۡنَا فِيهَا مِن كُلِّ زَوۡجٖ كَرِيمٍ

តើពួកគេមិនបានមើលទៅលើផែនដីដែលយើងបានបណុ្ដះ នូវរាល់រុក្ខជាតិហូបផ្លែល្អៗជាច្រើនចេញពីវាទេឬ? info
التفاسير:

external-link copy
8 : 26

إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ

ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្ដុតាងមួយយ៉ាងច្បាស់។ ប៉ុន្ដែពួកគេភាគច្រើនគ្មានជំនឿឡើយ។ info
التفاسير:

external-link copy
9 : 26

وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ

ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់ មហាខ្លាំង ពូកែ មហាអាណិតស្រឡាញ់។ info
التفاسير:

external-link copy
10 : 26

وَإِذۡ نَادَىٰ رَبُّكَ مُوسَىٰٓ أَنِ ٱئۡتِ ٱلۡقَوۡمَ ٱلظَّٰلِمِينَ

ហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នក(មូហាំម៉ាត់)បានហៅមូសាថាៈ ចូរអ្នកធ្វើដំណើរទៅកាន់ក្រុមដែលបំពាន ចុះ។ info
التفاسير:

external-link copy
11 : 26

قَوۡمَ فِرۡعَوۡنَۚ أَلَا يَتَّقُونَ

គឺជាក្រុមរបស់ហ្វៀរអោន។ តើពួកគេមិនកោតខ្លាច (ទណ្ឌកម្ម)អល់ឡោះទេឬ? info
التفاسير:

external-link copy
12 : 26

قَالَ رَبِّ إِنِّيٓ أَخَافُ أَن يُكَذِّبُونِ

គេ(មូសា)បានតបវិញថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ខ្ញុំខ្លាចពួកគេបដិសេធនឹងខ្ញុំ។ info
التفاسير:

external-link copy
13 : 26

وَيَضِيقُ صَدۡرِي وَلَا يَنطَلِقُ لِسَانِي فَأَرۡسِلۡ إِلَىٰ هَٰرُونَ

ហើយទ្រូងរបស់ខ្ញុំតឹងណែន ហើយអណ្ដាតរបស់ខ្ញុំ ក៏និយាយមិនច្បាស់។ ដូចេ្នះសូមទ្រង់មេត្ដាបញ្ជូន(ជីព្រីលឱ្យនាំសារ) ទៅកាន់ហារូន(ដើម្បីជួយខ្ញុំ)ផង។ info
التفاسير:

external-link copy
14 : 26

وَلَهُمۡ عَلَيَّ ذَنۢبٞ فَأَخَافُ أَن يَقۡتُلُونِ

ហើយខ្ញុំធ្លាប់មានទោសឧក្រិដ្ឋចំពោះពួកគេ។ ដូចេ្នះខ្ញុំខ្លាច ពួកគេនឹងសម្លាប់ខ្ញុំវិញ។ info
التفاسير:

external-link copy
15 : 26

قَالَ كَلَّاۖ فَٱذۡهَبَا بِـَٔايَٰتِنَآۖ إِنَّا مَعَكُم مُّسۡتَمِعُونَ

ទ្រង់បានមានបន្ទូលថាៈ ទេ. (ពួកគេមិនអាចសម្លាប់អ្នក បានឡើយ) ដូចេ្នះចូរអ្នកទាំងពីរនាំមុជីហ្សាត់របស់យើងទៅចុះ។ ពិតប្រាកដណាស់ យើងនៅជាមួយពួកអ្នកជាអ្នកដឹងឮ។ info
التفاسير:

external-link copy
16 : 26

فَأۡتِيَا فِرۡعَوۡنَ فَقُولَآ إِنَّا رَسُولُ رَبِّ ٱلۡعَٰلَمِينَ

ហើយចូរអ្នកទាំងពីរទៅជួបហ្វៀរអោន ហើយប្រាប់គេ ថាៈ ពិតប្រាកដណាស់ យើងទាំងពីរនាក់គឺជាអ្នកនាំសារនៃម្ចាស់ គ្រប់គ្រងពិភពទាំងអស់។ info
التفاسير:

external-link copy
17 : 26

أَنۡ أَرۡسِلۡ مَعَنَا بَنِيٓ إِسۡرَٰٓءِيلَ

-(មូសាបានពោលថា) សូមអ្នកដោះលែងអំបូរអ៊ីស្រាអែល ឱ្យទៅជាមួយពួកយើងផង។ info
التفاسير:

external-link copy
18 : 26

قَالَ أَلَمۡ نُرَبِّكَ فِينَا وَلِيدٗا وَلَبِثۡتَ فِينَا مِنۡ عُمُرِكَ سِنِينَ

ហ្វៀរអោនបានតបវិញថាៈ តើយើងមិនបានចិញ្ចឹមបីបាច់ ថែរក្សាអ្នកក្នុងក្រុមគ្រួសារបស់យើងតាំងពីតូច និងមិនបានរស់នៅ ជាមួយក្រុមគ្រួសាររបស់យើងជាច្រើនឆ្នាំក្នុងជីវិតរបស់អ្នកទេឬ? info
التفاسير:

external-link copy
19 : 26

وَفَعَلۡتَ فَعۡلَتَكَ ٱلَّتِي فَعَلۡتَ وَأَنتَ مِنَ ٱلۡكَٰفِرِينَ

ហើយអ្នកបានប្រព្រឹត្ដអំពើ(ឧក្រិដ្ឋ)មួយដែលអ្នកបាន ប្រព្រឹត្ដកន្លងមក។ ហើយអ្នកគឺជាអ្នកដែលស្ថិតក្នុងចំណោមពួក ដែលរមិលគុណ។ info
التفاسير: