Bản dịch ý nghĩa nội dung Qur'an - 高棉语翻译 - 伊斯兰社会发展协会

ម៉ារយុាំ

external-link copy
1 : 19

كٓهيعٓصٓ

កាហ្វ ហា យ៉ា អ៊ីន សទ ។ info
التفاسير:

external-link copy
2 : 19

ذِكۡرُ رَحۡمَتِ رَبِّكَ عَبۡدَهُۥ زَكَرِيَّآ

នេះគឺជាការរំលឹកនៃក្ដីមេត្ដាករុម្ចាស់របស់អ្នកចំពោះខ្ញុំ របស់ទ្រង់ហ្សាការីយ៉ា។ info
التفاسير:

external-link copy
3 : 19

إِذۡ نَادَىٰ رَبَّهُۥ نِدَآءً خَفِيّٗا

នៅពេលដែលគេបានបួងសួងសុំទៅចំពោះម្ចាស់របស់គេនូវ ការបួងសួងមួយយ៉ាងស្ងៀមស្ងាត់ ។ info
التفاسير:

external-link copy
4 : 19

قَالَ رَبِّ إِنِّي وَهَنَ ٱلۡعَظۡمُ مِنِّي وَٱشۡتَعَلَ ٱلرَّأۡسُ شَيۡبٗا وَلَمۡ أَكُنۢ بِدُعَآئِكَ رَبِّ شَقِيّٗا

គេបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ឆ្អឹងឆ្អែងរបស់ខ្ញុំបានទ្រុឌទ្រោមទៅហើយ ហើយសក់ក្បាលក៏ស្កូវ ព្រោងព្រាតទៀត ហើយខ្ញុំក៏មិនធ្លាប់ត្រូវបានគេបដិសេធនឹងការ បួងសួងសុំចំពោះទ្រង់ដែរ ឱម្ចាស់របស់ខ្ញុំ. info
التفاسير:

external-link copy
5 : 19

وَإِنِّي خِفۡتُ ٱلۡمَوَٰلِيَ مِن وَرَآءِي وَكَانَتِ ٱمۡرَأَتِي عَاقِرٗا فَهَبۡ لِي مِن لَّدُنكَ وَلِيّٗا

ហើយពិតប្រាកដណាស់់ ខ្ញុំបារម្ភខ្លាចញាតិសន្ដានរបស់ខ្ញុំបន្ទាប់ ពីខ្ញុំ(មិនអាចពង្រឹងសាសនារបស់ទ្រង់បាន) ហើយភរិយារបស់ខ្ញុំ ជាស្ដ្រីដែលមិនអាចមានកូន។ ដូចេ្នះហើយសូមទ្រង់មេត្ដាប្រទាន អ្នកស្នងត្រកូលម្នាក់ពីទ្រង់ដល់ខ្ញុំផង។ info
التفاسير:

external-link copy
6 : 19

يَرِثُنِي وَيَرِثُ مِنۡ ءَالِ يَعۡقُوبَۖ وَٱجۡعَلۡهُ رَبِّ رَضِيّٗا

គេនឹងទទួលមរតករបស់ខ្ញុំ និងមរតកពីសាច់សាលោហិត របស់យ៉ាក់កូប ហើយសូមទ្រង់មេត្ដាធ្វើឱ្យគេក្លាយជាអ្នកដែលទ្រង់ គាប់ចិត្ដផង ឱម្ចាស់របស់ខ្ញុំ.។ info
التفاسير:

external-link copy
7 : 19

يَٰزَكَرِيَّآ إِنَّا نُبَشِّرُكَ بِغُلَٰمٍ ٱسۡمُهُۥ يَحۡيَىٰ لَمۡ نَجۡعَل لَّهُۥ مِن قَبۡلُ سَمِيّٗا

(អល់ឡោះមានបន្ទូលថា) ឱហ្សាការីយ៉ា. ពិតប្រាកដ ណាស់ យើងនឹងផ្ដល់ដំណឹងរីករាយដល់អ្នក(ដោយប្រទាន)នូវ កេ្មងប្រុសម្នាក់ឈ្មោះរបស់គេគឺយ៉ះយ៉ា ដែលយើងមិនធ្លាប់ដាក់ ឈ្មោះនេះឱ្យអ្នកណាម្នាក់ទេពីមុនមក។ info
التفاسير:

external-link copy
8 : 19

قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَٰمٞ وَكَانَتِ ٱمۡرَأَتِي عَاقِرٗا وَقَدۡ بَلَغۡتُ مِنَ ٱلۡكِبَرِ عِتِيّٗا

គេ(ហ្សាការីយ៉ា)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. តើខ្ញុំអាច មានកូនយ៉ាងដូចមេ្ដចទៅ បើភរិយារបស់ខ្ញុំជាស្ដ្រីអាម្នាក់ ហើយខ្ញុំ ក៏ចាស់ជរាណាស់ទៅហើយនោះ? info
التفاسير:

external-link copy
9 : 19

قَالَ كَذَٰلِكَ قَالَ رَبُّكَ هُوَ عَلَيَّ هَيِّنٞ وَقَدۡ خَلَقۡتُكَ مِن قَبۡلُ وَلَمۡ تَكُ شَيۡـٔٗا

គេ(ជីព្រីល)បានពោលថាៈ ដូច្នោះហើយបានជាម្ចាស់របស់ អ្នកបានមានបន្ទូលថាៈ វាជាការងាយស្រួលបំផុតសម្រាប់យើង។ ហើយជាការពិតណាស់ យើងបានបង្កើតអ្នកពីមុនមកដោយអ្នក ពុំទាន់មានសោះ។ info
التفاسير:

external-link copy
10 : 19

قَالَ رَبِّ ٱجۡعَل لِّيٓ ءَايَةٗۖ قَالَ ءَايَتُكَ أَلَّا تُكَلِّمَ ٱلنَّاسَ ثَلَٰثَ لَيَالٖ سَوِيّٗا

គេ(ហ្សាការីយ៉ា)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់ មេត្ដាផ្ដល់ជាសញ្ញាណាមួយ(ពីការមានគភ៌)ដល់ខ្ញុំផង។ ទ្រង់មាន បន្ទូលថាៈ សញ្ញារបស់អ្នកគឺអ្នកមិនអាចនិយាយទៅកាន់មនុស្ស លោកបានទេក្នុងរយៈពេលបីយប់ដោយមានសុខភាពធម្មតា។ info
التفاسير:

external-link copy
11 : 19

فَخَرَجَ عَلَىٰ قَوۡمِهِۦ مِنَ ٱلۡمِحۡرَابِ فَأَوۡحَىٰٓ إِلَيۡهِمۡ أَن سَبِّحُواْ بُكۡرَةٗ وَعَشِيّٗا

ពេលនោះហ្សាការីយ៉ាបានចេញពីមាសរ៉ប(កន្លែងថ្វាយបង្គំ)ទៅជួបនឹងក្រុមរបស់គាត់ ហើយគាត់បានធ្វើសញ្ញាឱ្យពួកគេ លើកតម្កើងសរសើរទ្រង់ទាំងព្រឹកទាំងល្ងាច។ info
التفاسير: