Bản dịch ý nghĩa nội dung Qur'an - 高棉语翻译 - 伊斯兰社会发展协会

ហ៊ូទ

external-link copy
1 : 11

الٓرۚ كِتَٰبٌ أُحۡكِمَتۡ ءَايَٰتُهُۥ ثُمَّ فُصِّلَتۡ مِن لَّدُنۡ حَكِيمٍ خَبِيرٍ

អាលីហ្វ ឡាម រ៉។ (នេះជា)គម្ពីរមួយដែលអាយ៉ាត់ៗរបស់ វាមានភាពសុក្រិតដ៏ល្អឥតខ្ចោះ ហើយបន្ទាប់មកត្រូវបានគេបញ្ជាក់ (អំពីប្រការដែលបង្គាប់ប្រើឬហាមឃាត់)យ៉ាងជាក់ច្បាស់មកពី ទ្រង់តែមួយគត់ដែលមហាគតិបណ្ឌិត មហាដឹង។ info
التفاسير:

external-link copy
2 : 11

أَلَّا تَعۡبُدُوٓاْ إِلَّا ٱللَّهَۚ إِنَّنِي لَكُم مِّنۡهُ نَذِيرٞ وَبَشِيرٞ

ដើម្បីកុំឱ្យពួកអ្នកគោរពសក្ការៈក្រៅពីអល់ឡោះ។ ពិត ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមាន និងផ្ដល់ដំណឹងរីករាយ មកពីទ្រង់ដល់ពួកអ្នកទាំងអស់គ្នា។ info
التفاسير:

external-link copy
3 : 11

وَأَنِ ٱسۡتَغۡفِرُواْ رَبَّكُمۡ ثُمَّ تُوبُوٓاْ إِلَيۡهِ يُمَتِّعۡكُم مَّتَٰعًا حَسَنًا إِلَىٰٓ أَجَلٖ مُّسَمّٗى وَيُؤۡتِ كُلَّ ذِي فَضۡلٖ فَضۡلَهُۥۖ وَإِن تَوَلَّوۡاْ فَإِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٖ كَبِيرٍ

ហើយចូរពួកអ្នកសុំអភ័យទោសពីម្ចាស់របស់ពួកអ្នក បន្ទាប់ មកចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់ ដែលទ្រង់នឹងផ្ដល់ឱ្យពួក អ្នកនូវភាពរីករាយដ៏ប្រពៃរហូតដល់ពេលវេលាមួយដែលគេបាន កំណត់។ ហើយទ្រង់នឹងផ្ដល់ឱ្យរាល់អ្នកដែលមាន ភាពខ្ពង់ខ្ពស់់នូវ ឧត្ដមភាពរបស់គេ។ ប៉ុន្ដែប្រសិនបើពួកអ្នកបែរចេញវិញ ពិតប្រាកដ ណាស់ ខ្ញុំបារម្ភចំពោះពួកអ្នកនូវទារុណកម្មនាថ្ងៃដ៏មហិមា(ថ្ងៃបរ-លោក)។ info
التفاسير:

external-link copy
4 : 11

إِلَى ٱللَّهِ مَرۡجِعُكُمۡۖ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ

កន្លែងវិលត្រឡប់របស់ពួកអ្នកគឺទៅកាន់អល់ឡោះតែមួយ គត់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ info
التفاسير:

external-link copy
5 : 11

أَلَآ إِنَّهُمۡ يَثۡنُونَ صُدُورَهُمۡ لِيَسۡتَخۡفُواْ مِنۡهُۚ أَلَا حِينَ يَسۡتَغۡشُونَ ثِيَابَهُمۡ يَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ

ចូរដឹងថា. ពិតប្រាកដណាស់ ពួកគេ(ពួកមូស្ហរីគីន)បង្វែរចិត្ដ របស់ពួកគេដើម្បីលាក់បាំងពីទ្រង់(នូវភាពពុតត្បុត)។ តើពួកគេមិន ដឹងទេឬ ខណៈដែលពួកគេកំពុងគ្របដណ្ដប់ (ខ្លួនប្រាណរបស់ពួក គេ)ដោយសំលៀកបំពាក់របស់ពួកគេ ទ្រង់ជាអ្នកដឹងអំពីអ្វីដែល ពួកគេកំពុងលាក់បាំង និងអ្វីដែលពួកគេកំពុងលាតត្រដាង។ ពិត ប្រាកដណាស់ ទ្រង់ជាអ្នកដឹងនូវអ្វីដែលមាននៅក្នុងចិត្ដទាំងអស់។ info
التفاسير: