قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - خەمىرىچە تەرجىمىسى - روۋاد تەرجىمە مەركىزى

بەت نومۇرى:close

external-link copy
31 : 7

۞ يَٰبَنِيٓ ءَادَمَ خُذُواْ زِينَتَكُمۡ عِندَ كُلِّ مَسۡجِدٖ وَكُلُواْ وَٱشۡرَبُواْ وَلَا تُسۡرِفُوٓاْۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُسۡرِفِينَ

ឱកូនចៅអាហ្ទាំ! ចូរពួកអ្នកតុបតែងលម្អខ្លួនប្រាណពួកអ្នកនៅរាល់ៗម៉ាស្ជិត(ពេលប្រតិបត្តិសឡាត)។ ហើយចូរពួកអ្នកបរិភោគ និងផឹកចុះ តែពួកអ្នកមិនត្រូវខ្ជះខ្ជាយឡើយ។ ជាការពិតណាស់ ទ្រង់មិនស្រលាញ់ពួកដែលខ្ជះខ្ជាយនោះឡើយ។ info
التفاسير:

external-link copy
32 : 7

قُلۡ مَنۡ حَرَّمَ زِينَةَ ٱللَّهِ ٱلَّتِيٓ أَخۡرَجَ لِعِبَادِهِۦ وَٱلطَّيِّبَٰتِ مِنَ ٱلرِّزۡقِۚ قُلۡ هِيَ لِلَّذِينَ ءَامَنُواْ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا خَالِصَةٗ يَوۡمَ ٱلۡقِيَٰمَةِۗ كَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡلَمُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើនរណាជាអ្នកដាក់បម្រាមលើពួកអ្នកមិនឲ្យស្លៀកសម្លៀកបំពាក់ល្អៗដែលអល់ឡោះបានផ្តល់ឲ្យខ្ញុំបម្រើរបស់ទ្រង់ និងចំណីអាហារល្អៗដែលទ្រង់បានប្រទានវាជាលាភសក្ការៈដល់ពួកអ្នកនោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ប្រការទាំងនេះ គឺសម្រាប់បណ្តាអ្នកដែលមានជំនឿ(និងអ្នកផ្សេងក្រៅពីពួកគេ)នៅក្នុងជីវិតលោកិយនេះ តែវាគឺសម្រាប់តែពួកគេ(អ្នកមានជំនឿ)ប៉ុណ្ណោះនៅថ្ងៃបរលោក។ ក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវបណ្តាភស្តុតាងទាំងឡាយសម្រាប់ក្រុមដែលចេះដឹង។ info
التفاسير:

external-link copy
33 : 7

قُلۡ إِنَّمَا حَرَّمَ رَبِّيَ ٱلۡفَوَٰحِشَ مَا ظَهَرَ مِنۡهَا وَمَا بَطَنَ وَٱلۡإِثۡمَ وَٱلۡبَغۡيَ بِغَيۡرِ ٱلۡحَقِّ وَأَن تُشۡرِكُواْ بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنٗا وَأَن تَقُولُواْ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត ព្រះជាម្ចាស់របស់ខ្ញុំបានហាមឃាត់មិនឱ្យប្រព្រឹត្តនូវទង្វើអាក្រក់ទាំងឡាយ មិនថាដោយបើកចំហ ឬលាក់បាំងឡើយ។ ទ្រង់ក៏បានហាមឃាត់ពីអំពើបាបទាំងឡាយ និងការបំពារបំពាន(លើគ្នា)ដោយអយុត្តិធម៌ និងមិនឱ្យពួកអ្នកធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងណាមួយចំពោះវា ព្រមទាំងមិនឲ្យពួកអ្នកនិយាយប្រឌិតទៅលើអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងនោះឡើយ។ info
التفاسير:

external-link copy
34 : 7

وَلِكُلِّ أُمَّةٍ أَجَلٞۖ فَإِذَا جَآءَ أَجَلُهُمۡ لَا يَسۡتَأۡخِرُونَ سَاعَةٗ وَلَا يَسۡتَقۡدِمُونَ

ហើយរាល់ប្រជាជាតិនីមួយៗ គឺមានអាយុកាលកំណត់រួចជាស្រេច។ ដូចនេះ នៅពេលដែលអាយុកាលកំណត់របស់ពួកគេបានមកដល់ហើយនោះ គឺពួកគេមិនអាចពន្យារពេលនោះឡើយ ហើយក៏មិនអាចឱ្យវាមកដល់មុនពេលកំណត់នោះដែរ ទោះបីមួយវិនាទីក៏ដោយ។ info
التفاسير:

external-link copy
35 : 7

يَٰبَنِيٓ ءَادَمَ إِمَّا يَأۡتِيَنَّكُمۡ رُسُلٞ مِّنكُمۡ يَقُصُّونَ عَلَيۡكُمۡ ءَايَٰتِي فَمَنِ ٱتَّقَىٰ وَأَصۡلَحَ فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ

ឱកូនចៅអាហ្ទាំ! ប្រសិនបើបណ្តាអ្នកនាំសារពីក្នុងចំណោមពួកអ្នកបានមកដល់ពួកអ្នក ដោយពួកគាត់សូត្រឱ្យពួកអ្នកស្តាប់នូវបណ្តាវាក្យខណ្ឌរបស់យើងនោះ (ចូរពួកអ្នកគោរពប្រតិបត្តិតាមពួកគាត់ចុះ)។ ជាការពិតណាស់ ជនណាដែលកោតខ្លាច(អល់ឡោះ) ព្រមទាំងបានកែលម្អ(នូវទង្វើរបស់ខ្លួន)នោះ ពួកគេពិតជាគ្មានការភ័យខ្លាច ហើយក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។ info
التفاسير:

external-link copy
36 : 7

وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَٱسۡتَكۡبَرُواْ عَنۡهَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ

រីឯពួកដែលបានបដិសេធនឹងបណ្តាភស្តុតាងរបស់យើង ព្រមទាំងក្អេងក្អាង(មិនទទួលយកវា) ពួកទាំងនោះហើយគឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ info
التفاسير:

external-link copy
37 : 7

فَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ كَذَّبَ بِـَٔايَٰتِهِۦٓۚ أُوْلَٰٓئِكَ يَنَالُهُمۡ نَصِيبُهُم مِّنَ ٱلۡكِتَٰبِۖ حَتَّىٰٓ إِذَا جَآءَتۡهُمۡ رُسُلُنَا يَتَوَفَّوۡنَهُمۡ قَالُوٓاْ أَيۡنَ مَا كُنتُمۡ تَدۡعُونَ مِن دُونِ ٱللَّهِۖ قَالُواْ ضَلُّواْ عَنَّا وَشَهِدُواْ عَلَىٰٓ أَنفُسِهِمۡ أَنَّهُمۡ كَانُواْ كَٰفِرِينَ

ហើយគ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះ ឬបដិសេធនឹងបណ្តាភស្តុតាងរបស់ទ្រង់នោះឡើយ។ ពួកទាំងនោះនឹងទទួលបាននូវចំណែករបស់ពួកគេដែលបានកត់ត្រាទុកនៅក្នុងបញ្ជីកំណត់ត្រា។ លុះដល់ពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងបានមកដល់ពួកគេដើម្បីដកហូតព្រលឹងរបស់ពួកគេនោះ ពួកគេ(ម៉ាឡាអ៊ីកាត់)បានសួរថា៖ តើឯណាទៅអ្វីដែលពួកអ្នកធ្លាប់បានគោរពសក្ការៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះជាម្ចាស់នោះ? ពួកគេបានតបថា៖ ពួកវាបានបាត់ចេញពីពួកយើងហើយ ហើយពួកគេបានធ្វើសាក្សី(ទទួលស្គាល់)ទៅលើខ្លួនឯងថា៖ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកដែលប្រឆាំង។ info
التفاسير: