قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - خەمىرىچە تەرجىمىسى - روۋاد تەرجىمە مەركىزى

بەت نومۇرى:close

external-link copy
196 : 7

إِنَّ وَلِـِّۧيَ ٱللَّهُ ٱلَّذِي نَزَّلَ ٱلۡكِتَٰبَۖ وَهُوَ يَتَوَلَّى ٱلصَّٰلِحِينَ

ជាការពិតណាស់ អ្នកដែលគាំពាររូបខ្ញុំ(ព្យាការីមូហាំម៉ាត់) គឺអល់ឡោះជាម្ចាស់ដែលជាអ្នកបញ្ចុះគម្ពីរ(គួរអាន) ហើយទ្រង់ក៏ជាអ្នកគាំពារអ្នកសាងទង្វើកុសលទាំងឡាយផងដែរ។ info
التفاسير:

external-link copy
197 : 7

وَٱلَّذِينَ تَدۡعُونَ مِن دُونِهِۦ لَا يَسۡتَطِيعُونَ نَصۡرَكُمۡ وَلَآ أَنفُسَهُمۡ يَنصُرُونَ

ហើយពួក(បដិមា)ដែលពួកអ្នក(ឱពួកមុស្ហរីគីន)កំពុងតែបួងសួងសុំក្រៅពីទ្រង់នោះ ពួកវាមិនអាចជួយពួកអ្នកបានឡើយ ហើយពួកវាក៏មិនអាចជួយខ្លួនឯងបានដែរ។ info
التفاسير:

external-link copy
198 : 7

وَإِن تَدۡعُوهُمۡ إِلَى ٱلۡهُدَىٰ لَا يَسۡمَعُواْۖ وَتَرَىٰهُمۡ يَنظُرُونَ إِلَيۡكَ وَهُمۡ لَا يُبۡصِرُونَ

ហើយប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំឲ្យពួកវាចង្អុលបង្ហាញ(ពួកអ្នក)នោះ ពួកវាមិនបានស្តាប់ឮឡើយ។ ហើយអ្នកឃើញពួកវាសម្លឹងមកកាន់អ្នក តែពួកវាមើលមិនឃើញឡើយ។ info
التفاسير:

external-link copy
199 : 7

خُذِ ٱلۡعَفۡوَ وَأۡمُرۡ بِٱلۡعُرۡفِ وَأَعۡرِضۡ عَنِ ٱلۡجَٰهِلِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទទួលយកការអធ្យាស្រ័យ(ពីមនុស្ស) និងប្រើគ្នាឱ្យធ្វើល្អ ហើយត្រូវបែរចេញពីពួកល្ងង់ខ្លៅ។ info
التفاسير:

external-link copy
200 : 7

وَإِمَّا يَنزَغَنَّكَ مِنَ ٱلشَّيۡطَٰنِ نَزۡغٞ فَٱسۡتَعِذۡ بِٱللَّهِۚ إِنَّهُۥ سَمِيعٌ عَلِيمٌ

ហើយប្រសិនបើស្ហៃតនមកញុះញង់អ្នកនូវប្រការណាមួយ ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។ info
التفاسير:

external-link copy
201 : 7

إِنَّ ٱلَّذِينَ ٱتَّقَوۡاْ إِذَا مَسَّهُمۡ طَٰٓئِفٞ مِّنَ ٱلشَّيۡطَٰنِ تَذَكَّرُواْ فَإِذَا هُم مُّبۡصِرُونَ

ជាការពិតណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) នៅពេលដែលមានក្រុមមួយនៃពួកស្ហៃតនមកញុះញង់ពួកគេ(អូសទាញឱ្យប្រព្រឹត្តបាបកម្ម) គឺពួកគេនឹកឃើញ(ដល់អល់ឡោះ)។ ពេលនោះ ពួកគេគឺជាអ្នកដែលមើលឃើញ(ប្រការត្រឹមត្រូវ)។ info
التفاسير:

external-link copy
202 : 7

وَإِخۡوَٰنُهُمۡ يَمُدُّونَهُمۡ فِي ٱلۡغَيِّ ثُمَّ لَا يُقۡصِرُونَ

ចំណែកឯបងប្អូនរបស់ស្ហៃតន(ក្នុងចំណោមពួកមនុស្សអាក្រក់)វិញ ពួកវានៅតែបន្ថែមឱ្យពួកគេនូវភាពវង្វេង។ ក្រោយមកពួកវាមិនធ្វេសប្រហែសឡើយ info
التفاسير:

external-link copy
203 : 7

وَإِذَا لَمۡ تَأۡتِهِم بِـَٔايَةٖ قَالُواْ لَوۡلَا ٱجۡتَبَيۡتَهَاۚ قُلۡ إِنَّمَآ أَتَّبِعُ مَا يُوحَىٰٓ إِلَيَّ مِن رَّبِّيۚ هَٰذَا بَصَآئِرُ مِن رَّبِّكُمۡ وَهُدٗى وَرَحۡمَةٞ لِّقَوۡمٖ يُؤۡمِنُونَ

ហើយប្រសិនបើអ្នកមិនបាននាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកគេទេនោះ ពួកគេនឹងនិយាយថា៖ ហេតុអ្វីបានជាអ្នកមិនបង្កើត(ប្រឌិត)សញ្ញាភស្តុតាង(ដោយខ្លួនឯងទៅ)? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តាមពិត ខ្ញុំគ្រាន់តែដើរតាមអ្វីដែលគេផ្តល់ជាវ៉ាហ៊ីឲ្យខ្ញុំពីព្រះជាម្ចាស់របស់ខ្ញុំប៉ុណ្ណោះ។ នេះ(គម្ពីរគួរអាន) គឺជាសញ្ញាភស្តុតាងពីព្រះជាម្ចាស់របស់ពួកអ្នក និងជាការចង្អុលបង្ហាញ ព្រមទាំងជាក្តីមេត្តាករុណាសម្រាប់ក្រុមដែលមានជំនឿ។ info
التفاسير:

external-link copy
204 : 7

وَإِذَا قُرِئَ ٱلۡقُرۡءَانُ فَٱسۡتَمِعُواْ لَهُۥ وَأَنصِتُواْ لَعَلَّكُمۡ تُرۡحَمُونَ

ហើយនៅពេលដែលមានគេសូត្រគម្ពីរគួរអាននោះ ចូរពួកអ្នកត្រងត្រាប់ស្តាប់ និងនៅស្ងៀម សង្ឃឹមថាគេនឹងអាណិតស្រលាញ់ដល់ពួកអ្នក។ info
التفاسير:

external-link copy
205 : 7

وَٱذۡكُر رَّبَّكَ فِي نَفۡسِكَ تَضَرُّعٗا وَخِيفَةٗ وَدُونَ ٱلۡجَهۡرِ مِنَ ٱلۡقَوۡلِ بِٱلۡغُدُوِّ وَٱلۡأٓصَالِ وَلَا تَكُن مِّنَ ٱلۡغَٰفِلِينَ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រឭកទៅចំពោះព្រះជាម្ចាស់របស់អ្នកក្នុងខ្លួនរបស់អ្នកដោយបន្ទាបខ្លួន និងកោតខ្លាច និងមិនត្រូវតម្លើងសំឡេងខ្លាំងៗនោះឡើយទាំងនៅពេលព្រឹកនិងនៅពេលល្ងាច។ ហើយចូរអ្នកកុំធ្វើឱ្យខ្លួនឲ្យស្ថិតក្នុងចំណោមពួកដែលព្រងើយកន្តើយឡើយ។ info
التفاسير:

external-link copy
206 : 7

إِنَّ ٱلَّذِينَ عِندَ رَبِّكَ لَا يَسۡتَكۡبِرُونَ عَنۡ عِبَادَتِهِۦ وَيُسَبِّحُونَهُۥ وَلَهُۥ يَسۡجُدُونَۤ۩

ពិតប្រាកដណាស់ អ្នកដែលនៅជិតព្រះម្ចាស់របស់អ្នក(បណ្តាម៉ាឡាអ៊ីកាត់) ពួកគេមិនក្រអឺតក្រទមចំពោះការគោរពសក្ការៈទ្រង់ឡើយ។ ហើយពួកគេលើកតម្កើងទ្រង់ និងឱនស៊ូជោតចំពោះទ្រង់(តែមួយគត់)។ info
التفاسير: