قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - خەمىرىچە تەرجىمىسى - ئىسلامى تەرەققىيات جەمئىيىتى

بەت نومۇرى:close

external-link copy
65 : 19

رَّبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا فَٱعۡبُدۡهُ وَٱصۡطَبِرۡ لِعِبَٰدَتِهِۦۚ هَلۡ تَعۡلَمُ لَهُۥ سَمِيّٗا

ទ្រង់ជាម្ចាស់នៃមេឃជាច្រើនជាន់ និងផែនដី ព្រមទាំង អ្វីៗដែលនៅចន្លោះវាទាំងពីរ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)គោរព សក្ការៈចំពោះទ្រង់ និងទ្រាំអត់ធ្មត់ក្នុងការគោរពសក្ការៈចំពោះ ទ្រង់។ តើអ្នកដឹងទេថា មានអ្នកណាដែលមានឈ្មោះដូចទ្រង់នោះ? info
التفاسير:

external-link copy
66 : 19

وَيَقُولُ ٱلۡإِنسَٰنُ أَءِذَا مَا مِتُّ لَسَوۡفَ أُخۡرَجُ حَيًّا

ហើយមនុស្ស(គ្មានជំនឿ)បែរជាសួរថាៈ តើនៅពេលដែល ខ្ញុំបានស្លាប់ទៅ ខ្ញុំនឹងត្រូវគេធ្វើឱ្យរស់ឡើងវិញមែនឬ? info
التفاسير:

external-link copy
67 : 19

أَوَلَا يَذۡكُرُ ٱلۡإِنسَٰنُ أَنَّا خَلَقۡنَٰهُ مِن قَبۡلُ وَلَمۡ يَكُ شَيۡـٔٗا

តើមនុស្សលោក(អ្នកគ្មានជំនឿ)មិននឹកឃើញទេឬថា ពិតប្រាកដណាស់ យើងបានបង្កើតគេកាលពីមុន ដោយគេមិនទាន់ មានអ្វីសោះនោះ? info
التفاسير:

external-link copy
68 : 19

فَوَرَبِّكَ لَنَحۡشُرَنَّهُمۡ وَٱلشَّيَٰطِينَ ثُمَّ لَنُحۡضِرَنَّهُمۡ حَوۡلَ جَهَنَّمَ جِثِيّٗا

ហើយម្ចាស់របស់អ្នកបានស្បថថាៈ យើងនឹងប្រមូលផ្ដុំ ពួកគេទាំងនោះជាមួយពួកស្ហៃតន បន្ទាប់មកយើងនឹងនាំពួកគេ មកលុតជង្គង់នៅជុំវិញនរកជើហាន់ណាំ។ info
التفاسير:

external-link copy
69 : 19

ثُمَّ لَنَنزِعَنَّ مِن كُلِّ شِيعَةٍ أَيُّهُمۡ أَشَدُّ عَلَى ٱلرَّحۡمَٰنِ عِتِيّٗا

បន្ទាប់មក យើងពិតជានឹងដកយកអ្នកណាដែលប្រឆាំង នឹងម្ចាស់មហាសប្បុរសខ្លាំងជាងគេពីគ្រប់ៗក្រុម(មកធ្វើទារុណកម្មមុនគេ)។ info
التفاسير:

external-link copy
70 : 19

ثُمَّ لَنَحۡنُ أَعۡلَمُ بِٱلَّذِينَ هُمۡ أَوۡلَىٰ بِهَا صِلِيّٗا

ក្រោយមក យើងពិតជាដឹងបំផុតចំពោះពួកដែលសក្ដិសម ត្រូវចូលនរកមុនគេ។ info
التفاسير:

external-link copy
71 : 19

وَإِن مِّنكُمۡ إِلَّا وَارِدُهَاۚ كَانَ عَلَىٰ رَبِّكَ حَتۡمٗا مَّقۡضِيّٗا

ហើយក្នុងចំណោមពួកអ្នក គ្មានអ្នកណាម្នាក់អាចគេចផុត ពីការឆ្លងវា(ស្ពាននរក)បានឡើយ។ (ការឆ្លងស្ពាននរកនេះ)គឺត្រូវ បានសមេ្រចយ៉ាងដាច់ខាតពីម្ចាស់របស់អ្នក។ info
التفاسير:

external-link copy
72 : 19

ثُمَّ نُنَجِّي ٱلَّذِينَ ٱتَّقَواْ وَّنَذَرُ ٱلظَّٰلِمِينَ فِيهَا جِثِيّٗا

បន្ទាប់មក យើងនឹងសង្គ្រោះបណ្ដាអ្នកដែលបានកោតខ្លាច យើង ហើយយើងទុកឱ្យពួកដែលបំពានលុតជង្គង់ក្នុងវា(នរក)។ info
التفاسير:

external-link copy
73 : 19

وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا بَيِّنَٰتٖ قَالَ ٱلَّذِينَ كَفَرُواْ لِلَّذِينَ ءَامَنُوٓاْ أَيُّ ٱلۡفَرِيقَيۡنِ خَيۡرٞ مَّقَامٗا وَأَحۡسَنُ نَدِيّٗا

ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់យើងឱ្យ ពួកគេស្ដាប់យ៉ាងច្បាស់លាស់ ពួកគ្មានជំនឿ(អ្នកមានអំណាច និង មានទ្រព្យសម្បត្ដិក្នុងចំណោមអារ៉ាប់កូរ៉ស្ហ)បាននិយាយទៅកាន់ បណ្ដាអ្នកដែលមានជំនឿ(អ្នកក្រីក្រគ្មានអំណាច និងអ្នកដើរតាម មូហាំម៉ាត់)ថាៈ តើក្រុមណាមួយនៃក្រុមទាំងពីរដែលមានឋានៈ និងមានកន្លែងរស់នៅល្អ និងកន្លែងជួបជុំ(ក្រុមប្រឹក្សា)ល្អជាងគេ? info
التفاسير:

external-link copy
74 : 19

وَكَمۡ أَهۡلَكۡنَا قَبۡلَهُم مِّن قَرۡنٍ هُمۡ أَحۡسَنُ أَثَٰثٗا وَرِءۡيٗا

ហើយយើងបានបំផ្លាញមុនពួកគេ(ពួកគ្មានជំនឿអារ៉ាប់ កូរ៉ស្ហ)អស់ជាច្រើនជំនាន់មកហើយ ដែលពួកទាំងនោះមានទ្រព្យ សម្បត្ដិ និងរូបសម្បត្ដិល្អប្រសើរជាង(ពួកនេះទៅទៀត)។ info
التفاسير:

external-link copy
75 : 19

قُلۡ مَن كَانَ فِي ٱلضَّلَٰلَةِ فَلۡيَمۡدُدۡ لَهُ ٱلرَّحۡمَٰنُ مَدًّاۚ حَتَّىٰٓ إِذَا رَأَوۡاْ مَا يُوعَدُونَ إِمَّا ٱلۡعَذَابَ وَإِمَّا ٱلسَّاعَةَ فَسَيَعۡلَمُونَ مَنۡ هُوَ شَرّٞ مَّكَانٗا وَأَضۡعَفُ جُندٗا

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អ្នកណាហើយដែលស្ថិត ក្នុងភាពវងេ្វង គឺម្ចាស់មហាសប្បុរសនឹងពន្យារពេលឱ្យគេកាន់តែ វងេ្វងថែមទៀត រហូតដល់ពេលពួកគេបានឃើញនូវអ្វីដែលគេ (អល់ឡោះ)បានសន្យាជាមួយពួកគេ(ពួកគ្មានជំនឿ)អាចជា ទារុណកម្ម(នៅក្នុងលោកិយ) ឬនៅថ្ងៃបរលោក។ ដូចេ្នះ ពួកគេ នឹងដឹងថា អ្នកណាដែលស្ថិតនៅក្នុងសភាពអាក្រក់ និងមានកម្លាំង ពលំខ្សោយជាង។ info
التفاسير:

external-link copy
76 : 19

وَيَزِيدُ ٱللَّهُ ٱلَّذِينَ ٱهۡتَدَوۡاْ هُدٗىۗ وَٱلۡبَٰقِيَٰتُ ٱلصَّٰلِحَٰتُ خَيۡرٌ عِندَ رَبِّكَ ثَوَابٗا وَخَيۡرٞ مَّرَدًّا

ហើយអល់ឡោះនឹងបន្ថែមដល់បណ្ដាអ្នកដែលបានទទួល ការចង្អុលបង្ហាញនូវការចង្អុលបង្ហាញថែមទៀត។ ប៉ុន្ដែអំពើល្អដែល ស្ថិតនៅជានិរន្ដរ៍នោះ គឺល្អប្រសើរចំពោះម្ចាស់របស់អ្នកក្នុងការផ្ដល់ ផលបុណ្យនិងជាកន្លែងវិលត្រឡប់ដ៏ប្រពៃ។ info
التفاسير: