قۇرئان كەرىم مەنىلىرىنىڭ تەرجىمىسى - خەمىرىچە تەرجىمىسى - ئىسلامى تەرەققىيات جەمئىيىتى

بەت نومۇرى:close

external-link copy
26 : 19

فَكُلِي وَٱشۡرَبِي وَقَرِّي عَيۡنٗاۖ فَإِمَّا تَرَيِنَّ مِنَ ٱلۡبَشَرِ أَحَدٗا فَقُولِيٓ إِنِّي نَذَرۡتُ لِلرَّحۡمَٰنِ صَوۡمٗا فَلَنۡ أُكَلِّمَ ٱلۡيَوۡمَ إِنسِيّٗا

ដូចេ្នះ ចូរអ្នកទទួលទានផ្លែល្មើ និងផឹកទឹកនេះ ហើយនិង រីករាយ(ដោយការប្រទានកូនពីអល់ឡោះចំពោះអ្នក)ចុះ។ ហើយ ប្រសិនបើអ្នកជួបមនុស្សណាម្នាក់(ហើយគេសួរអ្នកអំពីកូន) សូម អ្នកប្រាប់គេថាៈ ពិតប្រាកដណាស់ខ្ញុំបានសច្ចាកាន់តំណមទៅចំពោះ ម្ចាស់មហាសប្បុរស។ ដូចេ្នះ ខ្ញុំនឹងមិននិយាយរកអ្នកណាម្នាក់ ឡើយនៅថ្ងៃនេះ។ info
التفاسير:

external-link copy
27 : 19

فَأَتَتۡ بِهِۦ قَوۡمَهَا تَحۡمِلُهُۥۖ قَالُواْ يَٰمَرۡيَمُ لَقَدۡ جِئۡتِ شَيۡـٔٗا فَرِيّٗا

បន្ទាប់មក នាងបាននាំទារកនោះ ឆ្ពោះទៅកាន់ក្រុមរបស់ នាងដោយបីទារកនោះ។ (ពេលឃើញម៉ារយ៉ាំបីទារកនោះ) ពួក គេបាននិយាយថាៈ ឱម៉ារយ៉ាំ. ជាការពិតណាស់ អ្នកបាននាំមកនូវ រឿងមួយចម្លែកបំផុត។ info
التفاسير:

external-link copy
28 : 19

يَٰٓأُخۡتَ هَٰرُونَ مَا كَانَ أَبُوكِ ٱمۡرَأَ سَوۡءٖ وَمَا كَانَتۡ أُمُّكِ بَغِيّٗا

ឱប្អូនស្រីហារូន ឪពុករបស់អ្នកពុំមែនជាមនុស្សអាក្រក់ (ហ្ស៊ីណា)ទេ ហើយម្ដាយរបស់អ្នកក៏ពុំមែនជាស្រីខូចដែរ។ info
التفاسير:

external-link copy
29 : 19

فَأَشَارَتۡ إِلَيۡهِۖ قَالُواْ كَيۡفَ نُكَلِّمُ مَن كَانَ فِي ٱلۡمَهۡدِ صَبِيّٗا

នាងបានចង្អុលទៅទារកនោះ(ដើម្បីឱ្យពួកគេសួរ)។ ពួក គេបាននិយាយថាៈ តើឱ្យពួកយើងសួរទៅកាន់ទារកនៅក្នុងអង្រឹង យ៉ាងដូចមេ្ដច? info
التفاسير:

external-link copy
30 : 19

قَالَ إِنِّي عَبۡدُ ٱللَّهِ ءَاتَىٰنِيَ ٱلۡكِتَٰبَ وَجَعَلَنِي نَبِيّٗا

ទារកនោះ(អ៊ីសា)បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំគឺ ជាខ្ញុំរបស់អល់ឡោះ ដែលទ្រង់បានប្រទានគម្ពីរមួយ(អ៊ីញជីល)ឱ្យ ខ្ញុំ ហើយទ្រង់បានបង្កើតខ្ញុំជាណាពីម្នាក់។ info
التفاسير:

external-link copy
31 : 19

وَجَعَلَنِي مُبَارَكًا أَيۡنَ مَا كُنتُ وَأَوۡصَٰنِي بِٱلصَّلَوٰةِ وَٱلزَّكَوٰةِ مَا دُمۡتُ حَيّٗا

ហើយទ្រង់បានប្រទានពរជ័យដល់ខ្ញុំគ្រប់ទីកន្លែងដែលខ្ញុំ មានវត្ដមាន ហើយទ្រង់បានផ្ដែផ្ដាំខ្ញុំឱ្យប្រតិបត្ដិសឡាត និងបរិច្ចាគ ហ្សាកាត់ដរាបណាខ្ញុំនៅមានជីវិត។ info
التفاسير:

external-link copy
32 : 19

وَبَرَّۢا بِوَٰلِدَتِي وَلَمۡ يَجۡعَلۡنِي جَبَّارٗا شَقِيّٗا

ហើយធ្វើឱ្យខ្ញុំក្លាយជាកូនកតញ្ញូចំពោះម្ដាយរបស់ខ្ញុំ ហើយ ទ្រង់មិនបានធ្វើឱ្យខ្ញុំក្លាយជាអ្នកកេ្អងក្អាងប្រឆាំង(នឹងទ្រង់)ឡើយ។ info
التفاسير:

external-link copy
33 : 19

وَٱلسَّلَٰمُ عَلَيَّ يَوۡمَ وُلِدتُّ وَيَوۡمَ أَمُوتُ وَيَوۡمَ أُبۡعَثُ حَيّٗا

ហើយសូមសុខសន្ដិភាពកើតមានដល់ខ្ញុំ(អ៊ីសា) នៅថ្ងៃ ដែលគេបានប្រសូតខ្ញុំ និងនៅថ្ងៃដែលខ្ញុំស្លាប់ ហើយនិងនៅថ្ងៃដែល គេធ្វើឱ្យខ្ញុំរស់ឡើងវិញ(ថ្ងៃបរលោក)។ info
التفاسير:

external-link copy
34 : 19

ذَٰلِكَ عِيسَى ٱبۡنُ مَرۡيَمَۖ قَوۡلَ ٱلۡحَقِّ ٱلَّذِي فِيهِ يَمۡتَرُونَ

ដំណើររឿងនោះគឺអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ។ វាគឺជា ពាក្យពិតដែលពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី)មានការសង្ស័យ (ឬឈ្លោះប្រកែកគ្នា)ចំពោះវា។ info
التفاسير:

external-link copy
35 : 19

مَا كَانَ لِلَّهِ أَن يَتَّخِذَ مِن وَلَدٖۖ سُبۡحَٰنَهُۥٓۚ إِذَا قَضَىٰٓ أَمۡرٗا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ

វាមិនសក្ដិសមទេសម្រាប់អល់ឡោះដែលថា ទ្រង់មាន បុត្រ។ ទ្រង់មហាស្អាតស្អំ នៅពេលដែលទ្រង់សមេ្រចចង់ឱ្យអ្វី មួយកើតឡើង គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វត្ថុនោះថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។ info
التفاسير:

external-link copy
36 : 19

وَإِنَّ ٱللَّهَ رَبِّي وَرَبُّكُمۡ فَٱعۡبُدُوهُۚ هَٰذَا صِرَٰطٞ مُّسۡتَقِيمٞ

(អ៊ីសាបានពោលថា) ហើយពិតប្រាកដណាស់ អល់ឡោះ គឺជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ពួកអ្នកត្រូវ គោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់។ នេះគឺជាមាគ៌ាដ៏ត្រឹម ត្រូវ។ info
التفاسير:

external-link copy
37 : 19

فَٱخۡتَلَفَ ٱلۡأَحۡزَابُ مِنۢ بَيۡنِهِمۡۖ فَوَيۡلٞ لِّلَّذِينَ كَفَرُواْ مِن مَّشۡهَدِ يَوۡمٍ عَظِيمٍ

ក្រោយមក បក្សពួកទាំងឡាយ(របស់យ៉ាហ៊ូទី និង ណាសរ៉នី)បានខ្វែងគំនិតគ្នារវាងពួកគេ។ ដូចេ្នះភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលគ្មានជំនឿនឹងការជួបជុំគ្នានៃថ្ងៃដ៏ ធំធេង(ថ្ងៃបរលោក)។ info
التفاسير:

external-link copy
38 : 19

أَسۡمِعۡ بِهِمۡ وَأَبۡصِرۡ يَوۡمَ يَأۡتُونَنَا لَٰكِنِ ٱلظَّٰلِمُونَ ٱلۡيَوۡمَ فِي ضَلَٰلٖ مُّبِينٖ

ពួកគេនឹងឮ និងឃើញច្បាស់នៅថ្ងៃដែលពួកគេវិលមកជួប យើង(អល់ឡោះ)វិញ។ ក៏ប៉ុន្ដែពួកដែលបំពាននៅថ្ងៃនេះ(លោកិយ)ស្ថិតនៅក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។ info
التفاسير: