Kur'an-ı Kerim meal tercümesi - Kmerce Tercüme - Kamboçya İslam Toplumu Geliştirme Merkezi

Sayfa numarası:close

external-link copy
160 : 7

وَقَطَّعۡنَٰهُمُ ٱثۡنَتَيۡ عَشۡرَةَ أَسۡبَاطًا أُمَمٗاۚ وَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ إِذِ ٱسۡتَسۡقَىٰهُ قَوۡمُهُۥٓ أَنِ ٱضۡرِب بِّعَصَاكَ ٱلۡحَجَرَۖ فَٱنۢبَجَسَتۡ مِنۡهُ ٱثۡنَتَا عَشۡرَةَ عَيۡنٗاۖ قَدۡ عَلِمَ كُلُّ أُنَاسٖ مَّشۡرَبَهُمۡۚ وَظَلَّلۡنَا عَلَيۡهِمُ ٱلۡغَمَٰمَ وَأَنزَلۡنَا عَلَيۡهِمُ ٱلۡمَنَّ وَٱلسَّلۡوَىٰۖ كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡۚ وَمَا ظَلَمُونَا وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ

យើងបានបំបែកពួកគេជាដប់ពីរក្រុមតាមពូជអំបូរ នីមួយៗ។ ហើយយើងបានផ្ដល់វ៉ាហ៊ីចំពោះមូសានៅពេលដែល ក្រុមរបស់គេបានសុំទឹកពីគេ។ ចូរអ្នកវាយថ្មនឹងដំបងរបស់អ្នក។ បន្ទាប់មកថ្មនោះបានបាញ់ទឹកចេញពីវាដប់ពីររន្ធ។ ពិតប្រាកដណាស់ ក្រុមនីមួយៗបានដឹងពីកន្លែងផឹកទឹករបស់ពួកគេ។ ហើយ យើងបានធ្វើឱ្យពពកបាំងជាម្លប់លើពួកគេ ហើយយើងបានបញ្ចុះអាល់ម៉ាន់ណា និងសត្វក្រួចឱ្យពួកគេ។ ចូរពួកអ្នកបរិភោគចំណី អាហារល្អៗដែលយើងបានផ្ដល់ឱ្យពួកអ្នក។ ហើយពួកគេមិនបាន បំពានលើយើងឡើយ ក៏ប៉ុន្ដែពួកគេទេដែលបំពានលើខ្លួនឯងនោះ។ info
التفاسير:

external-link copy
161 : 7

وَإِذۡ قِيلَ لَهُمُ ٱسۡكُنُواْ هَٰذِهِ ٱلۡقَرۡيَةَ وَكُلُواْ مِنۡهَا حَيۡثُ شِئۡتُمۡ وَقُولُواْ حِطَّةٞ وَٱدۡخُلُواْ ٱلۡبَابَ سُجَّدٗا نَّغۡفِرۡ لَكُمۡ خَطِيٓـَٰٔتِكُمۡۚ سَنَزِيدُ ٱلۡمُحۡسِنِينَ

ហើយ(ចូរចងចាំ)នៅពេលដែលមានគេនិយាយទៅ កាន់ពួកគេថាៈ ចូរពួកអ្នករស់នៅទីក្រុង(ក្រុងយេរូសាឡឹម)នេះ ចុះ ហើយចូរពួកអ្នកទទួលទាននូវអ្វីដែលមាននៅទីនោះតាមសេច-ក្ដីត្រូវការរបស់ពួកអ្នក ហើយពួកអ្នកត្រូវសុំថាៈ សូមអល់ឡោះ មេត្ដាលើកលែងទោសឱ្យយើងខ្ញុំផង ហើយពួកអ្នកត្រូវចូលតាម ទ្វារដោយឱនលំទោន យើងនឹងលើកលែងឱ្យពួកអ្នកនូវកំហុសឆ្គង របស់ពួកអ្នក។ យើងនឹងបន្ថែម(ផលបុណ្យ)ទៅលើបណ្ដាអ្នក ដែលសាងអំពើល្អ។ info
التفاسير:

external-link copy
162 : 7

فَبَدَّلَ ٱلَّذِينَ ظَلَمُواْ مِنۡهُمۡ قَوۡلًا غَيۡرَ ٱلَّذِي قِيلَ لَهُمۡ فَأَرۡسَلۡنَا عَلَيۡهِمۡ رِجۡزٗا مِّنَ ٱلسَّمَآءِ بِمَا كَانُواْ يَظۡلِمُونَ

ប៉ុន្ដែពួកបំពានមួយចំនួនបានកែប្រែពាក្យផេ្សងដែលគេ បានប្រើទៅចំពោះពួកគេ។ ហេតុនេះ យើងបានបញ្ចុះទារុណកម្មពី លើមេឃទៅលើពួកគេតាមអ្វីដែលពួកគេបានបំពាន។ info
التفاسير:

external-link copy
163 : 7

وَسۡـَٔلۡهُمۡ عَنِ ٱلۡقَرۡيَةِ ٱلَّتِي كَانَتۡ حَاضِرَةَ ٱلۡبَحۡرِ إِذۡ يَعۡدُونَ فِي ٱلسَّبۡتِ إِذۡ تَأۡتِيهِمۡ حِيتَانُهُمۡ يَوۡمَ سَبۡتِهِمۡ شُرَّعٗا وَيَوۡمَ لَا يَسۡبِتُونَ لَا تَأۡتِيهِمۡۚ كَذَٰلِكَ نَبۡلُوهُم بِمَا كَانُواْ يَفۡسُقُونَ

ហើយចូរអ្នក(មូហាំម៉ាត់)សួរពួកគេ(អំបូរអ៊ីស្រា-អែល)អំពីភូមិស្រុកដែលស្ថិតនៅជិតសមុទ្រ នៅពេលដែលពួក គេបំពាននៅថ្ងៃសៅរ៍ នាពេលដែលត្រីរបស់ពួកគេបានផុសយ៉ាង ច្រើនមកកាន់ពួកគេនៅថ្ងៃសៅរ៍ ហើយនៅថ្ងៃក្រៅពីថ្ងៃសៅរ៍ ត្រី ទាំងនោះមិនមកកាន់ពួកគេឡើយ។ ដូចេ្នះហើយយើងសាកល្បង ពួកគេនូវអ្វីដែលពួកគេធ្លាប់ប្រឆាំង(បទបញ្ជារបស់អល់ឡោះ)។ info
التفاسير: