Kur'an-ı Kerim meal tercümesi - Kmerce Tercüme - Kamboçya İslam Toplumu Geliştirme Merkezi

Sayfa numarası: 164:151 close

external-link copy
121 : 7

قَالُوٓاْ ءَامَنَّا بِرَبِّ ٱلۡعَٰلَمِينَ

ដោយពួកគេបាននិយាយថាៈ ពួកយើងជឿនឹងម្ចាស់ ពិភពទាំងអស់ហើយ។ info
التفاسير:

external-link copy
122 : 7

رَبِّ مُوسَىٰ وَهَٰرُونَ

-ដែលជាម្ចាស់របស់មូសា និងហារូន។ info
التفاسير:

external-link copy
123 : 7

قَالَ فِرۡعَوۡنُ ءَامَنتُم بِهِۦ قَبۡلَ أَنۡ ءَاذَنَ لَكُمۡۖ إِنَّ هَٰذَا لَمَكۡرٞ مَّكَرۡتُمُوهُ فِي ٱلۡمَدِينَةِ لِتُخۡرِجُواْ مِنۡهَآ أَهۡلَهَاۖ فَسَوۡفَ تَعۡلَمُونَ

ហ្វៀរអោនបានស្រែកថាៈ តើពួកឯងជឿនឹងវា(មូសា) មុននឹងយើងអនុញ្ញាតឱ្យពួកឯងឬ? ពិតប្រាកដណាស់ នេះគឺជា ល្បិចកលដែលពួកអ្នកបានប្រើវានៅក្នុងទីក្រុង(អេហ្ស៊ីប)នេះ ដើម្បីពួកអ្នកបណេ្ដញអ្នកដែលនៅទីនេះចេញពីវា(ទីក្រុង)។ ដូចេ្នះ ពួកអ្នកគង់តែនឹងដឹង។ info
التفاسير:

external-link copy
124 : 7

لَأُقَطِّعَنَّ أَيۡدِيَكُمۡ وَأَرۡجُلَكُم مِّنۡ خِلَٰفٖ ثُمَّ لَأُصَلِّبَنَّكُمۡ أَجۡمَعِينَ

យើងពិតជានឹងកាត់ដៃជើងរបស់ពួកឯងឆ្លាស់គ្នា(កាត់ ដៃស្ដាំនិងជើងឆេ្វង ឬដៃឆេ្វងនិងជើងស្ដាំ) ក្រោយមកយើងពិតជា នឹងឆ្កាងពួកឯងទាំងអស់គ្នា។ info
التفاسير:

external-link copy
125 : 7

قَالُوٓاْ إِنَّآ إِلَىٰ رَبِّنَا مُنقَلِبُونَ

ពួកគេ(មន្ដអាគម)បានតបវិញថាៈ ពិតប្រាកដណាស់ ពួកយើងវិលទៅរកម្ចាស់(អល់ឡោះ)របស់ពួកយើងវិញហើយ។ info
التفاسير:

external-link copy
126 : 7

وَمَا تَنقِمُ مِنَّآ إِلَّآ أَنۡ ءَامَنَّا بِـَٔايَٰتِ رَبِّنَا لَمَّا جَآءَتۡنَاۚ رَبَّنَآ أَفۡرِغۡ عَلَيۡنَا صَبۡرٗا وَتَوَفَّنَا مُسۡلِمِينَ

អ្នកមិនត្រូវសងសឹកនឹងពួកយើងដោយសារតែពួកយើង មានជំនឿនឹងបណ្ដាភសុ្ដតាងនៃម្ចាស់របស់ពួកយើងពេលដែលវាបាន មកដល់ពួកយើងនោះឡើយ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់ មេត្ដាប្រទានការអត់ធ្មត់ដល់ពួកយើង និងប្រទានឱ្យពួកយើងបាន ស្លាប់ក្នុងនាមជាមូស្លីមផងចុះ។ info
التفاسير:

external-link copy
127 : 7

وَقَالَ ٱلۡمَلَأُ مِن قَوۡمِ فِرۡعَوۡنَ أَتَذَرُ مُوسَىٰ وَقَوۡمَهُۥ لِيُفۡسِدُواْ فِي ٱلۡأَرۡضِ وَيَذَرَكَ وَءَالِهَتَكَۚ قَالَ سَنُقَتِّلُ أَبۡنَآءَهُمۡ وَنَسۡتَحۡيِۦ نِسَآءَهُمۡ وَإِنَّا فَوۡقَهُمۡ قَٰهِرُونَ

ពួកមេដឹកនាំនៃក្រុមរបស់ហ្វៀរអោនបាននិយាយថាៈ តើលោក(ហ្វៀរអោន)បណ្ដោយឱ្យមូសា និងបក្សពួករបស់គេបង្ក វិនាសកម្មនៅលើផែនដី ព្រមទាំងគេបោះបង់អ្នក និងម្ចាស់របស់ អ្នកឬ? គេ(ហ្វៀរអោន)បានតបថាៈ (ទេ.) យើងនឹងសម្លាប់កូន ប្រុសរបស់ពួកគេទាំងអស់ តែពួកយើងនឹងទុកជីវិតឱ្យកូនស្រីរបស់ ពួកគេ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកមានអំណាចលើ ពួកគេទាំងអស់។ info
التفاسير:

external-link copy
128 : 7

قَالَ مُوسَىٰ لِقَوۡمِهِ ٱسۡتَعِينُواْ بِٱللَّهِ وَٱصۡبِرُوٓاْۖ إِنَّ ٱلۡأَرۡضَ لِلَّهِ يُورِثُهَا مَن يَشَآءُ مِنۡ عِبَادِهِۦۖ وَٱلۡعَٰقِبَةُ لِلۡمُتَّقِينَ

មូសាបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ចូរពួកអ្នក បួងសួងសុំឱ្យអល់ឡោះជួយ ហើយចូរពួកអ្នកអត់ធ្មត់។ ពិតប្រាកដ ណាស់ ផែនដីនេះជាកម្មសិទិ្ធរបស់អល់ឡោះ ដោយទ្រង់នឹងផ្ដល់វា ឱ្យនរណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់។ហើយលទ្ធ ផលដ៏ប្រសើរនេះ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។ info
التفاسير:

external-link copy
129 : 7

قَالُوٓاْ أُوذِينَا مِن قَبۡلِ أَن تَأۡتِيَنَا وَمِنۢ بَعۡدِ مَا جِئۡتَنَاۚ قَالَ عَسَىٰ رَبُّكُمۡ أَن يُهۡلِكَ عَدُوَّكُمۡ وَيَسۡتَخۡلِفَكُمۡ فِي ٱلۡأَرۡضِ فَيَنظُرَ كَيۡفَ تَعۡمَلُونَ

ពួកគេបាននិយាយថាៈ ពួកយើងត្រូវបានគេធ្វើបាបតាំង ពីមុនអ្នកមកដល់ពួកយើង(មុនពេលអ្នកនាំភស្ដុតាងមក)មកម្លេះ និងក្រោយពេលដែលអ្នកបានមកដល់ពួកយើងទៀតផង។ គាត់ បានឆ្លើយថាៈ សង្ឃឹមថា ម្ចាស់របស់ពួកអ្នកនឹងកំទេចសត្រូវរបស់ ពួកអ្នក រួចទ្រង់នឹងឱ្យពួកអ្នកគ្រប់គ្រងនៅលើផែនដីវិញ ហើយ ទ្រង់នឹងរង់ចាំមើលតើពួកអ្នកនឹងធ្វើយ៉ាងណា(ដឹងគុណឬប្រឆាំង)? info
التفاسير:

external-link copy
130 : 7

وَلَقَدۡ أَخَذۡنَآ ءَالَ فِرۡعَوۡنَ بِٱلسِّنِينَ وَنَقۡصٖ مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمۡ يَذَّكَّرُونَ

ជាការពិតណាស់ យើងបានដាក់ទណ្ឌកម្មចំពោះក្រុម ហ្វៀរអោននូវគ្រោះរាំងស្ងួតជាច្រើនឆ្នាំ និងកាត់បន្ថយភោគផល ជាច្រីនដើម្បីឱ្យពួកគេចងចាំ។ info
التفاسير: