แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร - โดยศูนย์การแปลรุว๊าด

หมายเลข​หน้า​:close

external-link copy
20 : 47

وَيَقُولُ ٱلَّذِينَ ءَامَنُواْ لَوۡلَا نُزِّلَتۡ سُورَةٞۖ فَإِذَآ أُنزِلَتۡ سُورَةٞ مُّحۡكَمَةٞ وَذُكِرَ فِيهَا ٱلۡقِتَالُ رَأَيۡتَ ٱلَّذِينَ فِي قُلُوبِهِم مَّرَضٞ يَنظُرُونَ إِلَيۡكَ نَظَرَ ٱلۡمَغۡشِيِّ عَلَيۡهِ مِنَ ٱلۡمَوۡتِۖ فَأَوۡلَىٰ لَهُمۡ

ហើយបណ្តាអ្នកដែលមានជំនឿបាននិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះជំពូកមួយ(ដែលប្រើឲ្យធ្វើសង្រ្គាម)? តែនៅពេលដែលគេបានបញ្ចុះនូវជំពូកមួយដែលបកស្រាយបញ្ជាក់យ៉ាងច្បាស់លាស់ ហើយគេបានលើកឡើងនៅក្នុងនោះពីការធ្វើសង្គ្រាម អ្នកនឹងឃើញពួកដែលចិត្តរបស់ពួកគេមានជំងឺ(ពួកពុតត្បុត)សម្លឹងមើលទៅកាន់អ្នក ដូចជាខ្សែភ្នែករបស់អ្នកដែលសេចក្តីស្លាប់គ្របដណ្តប់លើរូបគេដូច្នោះដែរ។ ដូច្នេះ ជារឿងដែលល្អសម្រាប់ពួកគេ info
التفاسير:

external-link copy
21 : 47

طَاعَةٞ وَقَوۡلٞ مَّعۡرُوفٞۚ فَإِذَا عَزَمَ ٱلۡأَمۡرُ فَلَوۡ صَدَقُواْ ٱللَّهَ لَكَانَ خَيۡرٗا لَّهُمۡ

គឺការគោរពប្រតិបត្តិអល់ឡោះ និង(និយាយនូវ)ពាក្យសម្តីដែលល្អ។ ហើយនៅពេលដែលបទបញ្ជា(ធ្វើសង្គ្រាម)ត្រូវបានសម្រេច ប្រសិនបើពួកគេមានភាពស្មោះត្រង់ចំពោះអល់ឡោះ វាគឺជាការប្រសើរសម្រាប់ពួកគេ។ info
التفاسير:

external-link copy
22 : 47

فَهَلۡ عَسَيۡتُمۡ إِن تَوَلَّيۡتُمۡ أَن تُفۡسِدُواْ فِي ٱلۡأَرۡضِ وَتُقَطِّعُوٓاْ أَرۡحَامَكُمۡ

តើពួកអ្នកសង្ឃឹមយ៉ាងណា ប្រសិនបើពួកអ្នកងាកចេញ(ពីគម្ពីរគួរអាននិងស៊ុណ្ណះ) គឺពួកអ្នកនឹងបង្កវិនាសកម្មនៅលើផែនដី ព្រមទាំងកាត់ផ្តាច់ចំណងសាច់សាលោហិតរបស់ពួកអ្នកជាមិនខាន។ info
التفاسير:

external-link copy
23 : 47

أُوْلَٰٓئِكَ ٱلَّذِينَ لَعَنَهُمُ ٱللَّهُ فَأَصَمَّهُمۡ وَأَعۡمَىٰٓ أَبۡصَٰرَهُمۡ

ពួកទាំងនោះហើយដែលអល់ឡោះទ្រង់ដាក់បណ្តាសាពួកគេ ហើយទ្រង់បានធ្វើឱ្យពួកគេថ្លង់ និងបានធ្វើឱ្យភ្នែករបស់ពួកគេខ្វាក់(មើលមិនឃើញការពិត)ផងដែរ។ info
التفاسير:

external-link copy
24 : 47

أَفَلَا يَتَدَبَّرُونَ ٱلۡقُرۡءَانَ أَمۡ عَلَىٰ قُلُوبٍ أَقۡفَالُهَآ

ដូច្នេះ តើពួកគេមិនត្រឹះរិះពិចារណាចំពោះគម្ពីរគួរអានទេឬ ឬមួយក៏ដួងចិត្តរបស់ពួកគេត្រូវបានចាក់សោជិត? info
التفاسير:

external-link copy
25 : 47

إِنَّ ٱلَّذِينَ ٱرۡتَدُّواْ عَلَىٰٓ أَدۡبَٰرِهِم مِّنۢ بَعۡدِ مَا تَبَيَّنَ لَهُمُ ٱلۡهُدَى ٱلشَّيۡطَٰنُ سَوَّلَ لَهُمۡ وَأَمۡلَىٰ لَهُمۡ

ពិតប្រាកដណាស់ ពួកដែលបែរត្រឡប់ក្រោយ(ចាកចេញពីភាពមានជំនឿ)ក្រោយពីការចង្អុលបង្ហាញបានបញ្ជាក់ដល់ពួកគេហើយនោះ គឺស្ហៃតនជាអ្នកតុបតែងលម្អដល់ពួកគេ និងឱ្យពួកគេមានក្តីស្រមៃវែងឆ្ងាយ។ info
التفاسير:

external-link copy
26 : 47

ذَٰلِكَ بِأَنَّهُمۡ قَالُواْ لِلَّذِينَ كَرِهُواْ مَا نَزَّلَ ٱللَّهُ سَنُطِيعُكُمۡ فِي بَعۡضِ ٱلۡأَمۡرِۖ وَٱللَّهُ يَعۡلَمُ إِسۡرَارَهُمۡ

នោះគឺដោយសារតែពួកគេបាននិយាយទៅកាន់ពួក(យូដា)ដែលមិនពេញចិត្តចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមកថា៖ ពួកយើងនឹងធ្វើតាមពួកអ្នកចំពោះកិច្ចការមួយចំនួន។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវរឿងសម្ងាត់របស់ពួកគេ។ info
التفاسير:

external-link copy
27 : 47

فَكَيۡفَ إِذَا تَوَفَّتۡهُمُ ٱلۡمَلَٰٓئِكَةُ يَضۡرِبُونَ وُجُوهَهُمۡ وَأَدۡبَٰرَهُمۡ

ដូច្នេះ តើ(ស្ថានភាពពួកគេ)យ៉ាងណាទៅវិញ នៅពេលដែលម៉ាឡាអ៊ីកាត់ដកយកជីវិតរបស់ពួកគេដោយបានវាយទៅលើមុខ និងខ្នងរបស់ពួកគេនោះ? info
التفاسير:

external-link copy
28 : 47

ذَٰلِكَ بِأَنَّهُمُ ٱتَّبَعُواْ مَآ أَسۡخَطَ ٱللَّهَ وَكَرِهُواْ رِضۡوَٰنَهُۥ فَأَحۡبَطَ أَعۡمَٰلَهُمۡ

នោះគឺដោយសារតែពួកគេដើរតាមអ្វីដែលធ្វើឱ្យអល់ឡោះខឹងសម្បាចំពោះពួកគេ ហើយពួកគេមិនពេញចិត្តចំពោះអ្វីដែលទ្រង់ពេញចិត្ត។ ហេតុនេះ ទ្រង់ក៏បានឱ្យទង្វើកុសលទាំងឡាយរបស់ពួកគេក្លាយជាអសារបង់។ info
التفاسير:

external-link copy
29 : 47

أَمۡ حَسِبَ ٱلَّذِينَ فِي قُلُوبِهِم مَّرَضٌ أَن لَّن يُخۡرِجَ ٱللَّهُ أَضۡغَٰنَهُمۡ

ឬមួយពួកដែលក្នុងចិត្តរបស់ពួកគេមានជំងឺ(ពួកពុតត្បុត)នឹកស្មានថា អល់ឡោះទ្រង់នឹងមិនបញ្ចេញភាពឈ្នានីសរបស់ពួកគេមកខាងក្រៅទេឬ? info
التفاسير: