แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร สำหรับหนังสืออรรถาธิบายอัลกุรอานอย่างสรุป (อัลมุคตะศ็อร ฟีตัฟซีร อัลกุรอานิลกะรีม)

external-link copy
22 : 57

مَآ أَصَابَ مِن مُّصِيبَةٖ فِي ٱلۡأَرۡضِ وَلَا فِيٓ أَنفُسِكُمۡ إِلَّا فِي كِتَٰبٖ مِّن قَبۡلِ أَن نَّبۡرَأَهَآۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٞ

គ្មានគ្រោះមហន្តរាយណាមួយដែលមនុស្សទទួលរងនៅលើផែនដី ដូចជាគ្រោះរាំងស្ងួត និងផ្សេងៗទៀត ហើយក៏គ្មានគ្រោះមហន្តរាយណាមួយដែលកើតមានក្នុងខ្លួនរបស់ពួកគេនោះឡើយ លើកលែងតែវាសុទ្ធតែត្រូវបានគេកត់ត្រាទុករួចនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូសមុនពេលដែលយើងបង្កើតម៉ាខ្លូកទាំងអស់។ ពិតប្រាកដណាស់ រឿងនោះ គឺងាយស្រួលបំផុតសម្រាប់អល់ឡោះ។ info
التفاسير:
ประโยชน์​ที่​ได้รับ​:
• الزهد في الدنيا وما فيها من شهوات، والترغيب في الآخرة وما فيها من نعيم دائم يُعينان على سلوك الصراط المستقيم.
• ការលះបង់ភាពសោយសុខ និងចំណង់តណ្ហាក្នុងលោកិយ ហើយជ្រើសយកការសោយសុខ និងការប្រោសប្រទានដ៏អមតៈនៅថ្ងៃបរលោក គឺអាចជួយឲ្យរូបគេដើរនៅលើមាគ៌ាត្រឹមត្រូវ។ info

• وجوب الإيمان بالقدر.
• ចាំបាច់ត្រូវមានជំនឿចំពោះការកំណត់ព្រេងវាសនា។ info

• من فوائد الإيمان بالقدر عدم الحزن على ما فات من حظوظ الدنيا.
• ក្នុងចំណោមផលប្រយោជន៍នៃការមានជំនឿចំពោះការកំណត់ព្រេងវាសនានោះ គឺធ្វើឲ្យរូបគេមិនមានទុក្ខព្រួយចំពោះលាភសំណាងលោកិយដែលគេបានបាត់បង់នោះ។ info

• البخل والأمر به خصلتان ذميمتان لا يتصف بهما المؤمن.
• ភាពកំណាញ់ និងការប្រើអ្នកដទៃឲ្យកំណាញ់ គឺជាលក្ខណៈពីរដ៏អាក្រក់ដែលអ្នកមានជំនឿមិនត្រូវប្រកាន់យកឡើយ។ info