แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร สำหรับหนังสืออรรถาธิบายอัลกุรอานอย่างสรุป (อัลมุคตะศ็อร ฟีตัฟซีร อัลกุรอานิลกะรีม)

external-link copy
19 : 57

وَٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَرُسُلِهِۦٓ أُوْلَٰٓئِكَ هُمُ ٱلصِّدِّيقُونَۖ وَٱلشُّهَدَآءُ عِندَ رَبِّهِمۡ لَهُمۡ أَجۡرُهُمۡ وَنُورُهُمۡۖ وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَحِيمِ

ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសារទាំងឡាយរបស់ទ្រង់ដោយគ្មានការបែងចែករវាងពួកគេ(អ្នកនាំសារ)ទេនោះ អ្នកទាំងនោះហើយគឺអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ហើយបណ្តាអ្នកដែលពលីជីវិត(ក្នុងមាគ៌ាអល់ឡោះ) សម្រាប់ពួកគេនឹងទទួលបាននូវការតបស្នងដ៏ល្អប្រពៃដែលត្រូវបានរៀបចំសម្រាប់ពួកគេនៅឯម្ចាស់របស់ពួកគេ ហើយពួកគេនឹងទទួលបាននូវពន្លឺដែលបំភ្លឺនៅខាងមុខពួកគេ និងខាងស្តាំពួកគេនៅថ្ងៃបរលោក។ ហើយចំពោះពួកដែលគ្មានជំនឿនឹងអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់ និងគ្មានជំនឿនឹងវាក្យខណ្ឌទាំងឡាយរបស់យើងដែលបានបញ្ចុះទៅលើអ្នកនាំសាររបស់យើងទេនោះ ពួកទាំងនោះហើយ គឺពួកនរកជើហ៊ីម។ ពួកគេនឹងចូលវានៅថ្ងៃបរលោក ដោយពួកគេស្ថិតនៅក្នុងឋានរកនោះជាអមតៈ ដោយមិនអាចចាកចេញបានឡើយ។ info
التفاسير:
ประโยชน์​ที่​ได้รับ​:
• الزهد في الدنيا وما فيها من شهوات، والترغيب في الآخرة وما فيها من نعيم دائم يُعينان على سلوك الصراط المستقيم.
• ការលះបង់ភាពសោយសុខ និងចំណង់តណ្ហាក្នុងលោកិយ ហើយជ្រើសយកការសោយសុខ និងការប្រោសប្រទានដ៏អមតៈនៅថ្ងៃបរលោក គឺអាចជួយឲ្យរូបគេដើរនៅលើមាគ៌ាត្រឹមត្រូវ។ info

• وجوب الإيمان بالقدر.
• ចាំបាច់ត្រូវមានជំនឿចំពោះការកំណត់ព្រេងវាសនា។ info

• من فوائد الإيمان بالقدر عدم الحزن على ما فات من حظوظ الدنيا.
• ក្នុងចំណោមផលប្រយោជន៍នៃការមានជំនឿចំពោះការកំណត់ព្រេងវាសនានោះ គឺធ្វើឲ្យរូបគេមិនមានទុក្ខព្រួយចំពោះលាភសំណាងលោកិយដែលគេបានបាត់បង់នោះ។ info

• البخل والأمر به خصلتان ذميمتان لا يتصف بهما المؤمن.
• ភាពកំណាញ់ និងការប្រើអ្នកដទៃឲ្យកំណាញ់ គឺជាលក្ខណៈពីរដ៏អាក្រក់ដែលអ្នកមានជំនឿមិនត្រូវប្រកាន់យកឡើយ។ info