แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร สำหรับหนังสืออรรถาธิบายอัลกุรอานอย่างสรุป (อัลมุคตะศ็อร ฟีตัฟซีร อัลกุรอานิลกะรีม)

អាល់កមើរ

วัตถุประสงค์ของสูเราะฮ์:
التذكير بنعمة تيسير القرآن، وما فيه من الآيات والنذر.
លើកឡើងពីឧបការគុណនៃការធ្វើឲ្យគម្ពីរគួរអានមានភាពងាយស្រួល(ក្នុងការទន្ទេញ ការឈ្វេងយល់...) ព្រមទាំងអ្វីដែលមាននៅក្នុងគម្ពីរគួរអាននៃសញ្ញាភស្តុតាងនានា និងការដាស់តឿនព្រមាន។ info

external-link copy
1 : 54

ٱقۡتَرَبَتِ ٱلسَّاعَةُ وَٱنشَقَّ ٱلۡقَمَرُ

ពេលវេលានៃថ្ងៃបរលោកកាន់តែខិតជិតមកដល់ ហើយព្រះចន្ទក៏បានបែកជាពីរ(រួចហើយដែរ)នៅក្នុងសម័យកាលរបស់ព្យាការីមូហាំម៉ាត់ ហើយការបែកនៃព្រះចន្ទនេះ គឺស្ថិតក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះជាម្ចាស់ដ៏ពិតជាក់ស្តែង(ដែលគេអាចមើលឃើញបាន)។ info
التفاسير:

external-link copy
2 : 54

وَإِن يَرَوۡاْ ءَايَةٗ يُعۡرِضُواْ وَيَقُولُواْ سِحۡرٞ مُّسۡتَمِرّٞ

តែទោះបីជាពួកមុស្ហរីគីនបានឃើញភស្តុតាង និងអំណះអំណាងដែលបញ្ជាក់ទៅលើសច្ចភាពរបស់ព្យាការីមូហាំម៉ាត់ក៏ដោយ ក៏ពួកគេបដិសេធមិនទទួលយកវានោះដែរ ហើយពួកគេនិយាយថាៈ ភស្តុតាង និងអំណះអំណាងទាំងឡាយដែលពួកយើងបានឃើញនោះ គឺជាមន្តអាគមដែលមិនត្រឹមត្រូវប៉ុណ្ណោះ។ info
التفاسير:

external-link copy
3 : 54

وَكَذَّبُواْ وَٱتَّبَعُوٓاْ أَهۡوَآءَهُمۡۚ وَكُلُّ أَمۡرٖ مُّسۡتَقِرّٞ

ហើយពួកគេបដិសេធនឹងសេចក្តីពិតដែលបានមកដល់ពួកគេ និងបានដើរតាមទំនើងចិត្តរបស់ខ្លួនឯងចំពោះការបដិសេធនេះ។ ហើយរាល់កិច្ចការទាំងអស់(មិនថាល្អ ឬអាក្រក់) គឺវានឹងកើតឡើងនៅថ្ងៃបរលោកតាមហេតុផលរបស់វា។ info
التفاسير:

external-link copy
4 : 54

وَلَقَدۡ جَآءَهُم مِّنَ ٱلۡأَنۢبَآءِ مَا فِيهِ مُزۡدَجَرٌ

ហើយពិតប្រាកដណាស់ ព័ត៌មានអំពីពួកប្រជាជាតិជំនាន់មុនទាំងឡាយដែលអល់ឡោះបានបំផ្លាញ(ពួកគេ)ដោយសារតែការប្រឆាំងនិងការប្រព្រឹត្តអយុត្តិធម៌របស់ពួកគេនោះ បានមកដល់ពួកគេ(ពួកមុស្ហរីគីន)ហើយ ដែលវាគ្រប់គ្រាន់ក្នុងការហាមឃាត់ពួកគេពីការប្រឆាំង និងការបំពាន។ info
التفاسير:

external-link copy
5 : 54

حِكۡمَةُۢ بَٰلِغَةٞۖ فَمَا تُغۡنِ ٱلنُّذُرُ

ហើយគម្ពីរគួរអានដែលជាគតិបណ្ឌិតដ៏ពេញលេញបានមកដល់ពួកគេ ដើម្បីជាភស្តុតាងបញ្ជាក់ទៅលើពួកគេ។ ក៏ប៉ុន្តែ ការដាស់តឿនព្រមានទាំងនោះ មិនបានផ្តល់ផលប្រយោជន៍អ្វីចំពោះក្រុមដែលគ្មានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកឡើយ។ info
التفاسير:

external-link copy
6 : 54

فَتَوَلَّ عَنۡهُمۡۘ يَوۡمَ يَدۡعُ ٱلدَّاعِ إِلَىٰ شَيۡءٖ نُّكُرٍ

ហើយប្រសិនបើពួកគេមិនទទួលបានការចង្អុលបង្ហាញទេនោះ ដូច្នេះចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បោះបង់ពួកគេ និងបែរចេញពីពួកគេចុះ ដោយរង់ចាំថ្ងៃដែលម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកផ្លុំត្រែនោះ ស្រែកហៅពួកគេទៅកាន់កិច្ចការដ៏រន្ធត់មួយដែលម៉ាខ្លូកទាំងអស់មិនដែលធ្លាប់បានដឹងពីមុនមកសោះ។ info
التفاسير:
ประโยชน์​ที่​ได้รับ​:
• عدم التأثر بالقرآن نذير شؤم.
• ការមិនទទួលឥទ្ធិពលពីគម្ពីរគួរអាន គឺទទួលនូវការព្រមានដ៏អាក្រក់។ info

• خطر اتباع الهوى على النفس في الدنيا والآخرة.
• គ្រោះថ្នាក់នៃការធ្វើតាមទំនើងចិត្តមកចំពោះខ្លួនឯង ទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។ info

• عدم الاتعاظ بهلاك الأمم صفة من صفات الكفار.
• ការមិនយកជាមេរៀនពីការទទួលវិនាសកម្មរបស់ប្រជាជាតិជំនាន់មុន គឺជាលក្ខណៈសម្បត្តិមួយក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកប្រឆាំង។ info