แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร สำหรับหนังสืออรรถาธิบายอัลกุรอานอย่างสรุป (อัลมุคตะศ็อร ฟีตัฟซีร อัลกุรอานิลกะรีม)

external-link copy
134 : 4

مَّن كَانَ يُرِيدُ ثَوَابَ ٱلدُّنۡيَا فَعِندَ ٱللَّهِ ثَوَابُ ٱلدُّنۡيَا وَٱلۡأٓخِرَةِۚ وَكَانَ ٱللَّهُ سَمِيعَۢا بَصِيرٗا

ក្នុងចំណោមពួកអ្នក(ឱមនុស្សលោកទាំងឡាយ) ជនណាហើយដែលចង់បានតែផលបុណ្យក្នុងលោកិយតាមរយៈទង្វើរបស់គេនោះ ចូរឲ្យគេដឹងចុះថា អល់ឡោះមានផលបុណ្យទាំងក្នុងលោកិយ និងបរលោក។ ដូចនេះ ចូរឲ្យគេសុំនូវផលបុណ្យទាំងពីរ(លោកិយ និងបរលោក)នេះពីទ្រង់ចុះ។ ហើយអល់ឡោះមហាឮនូវពាក្យសម្ដីរបស់ពួកអ្នក មហាឃើញពីទង្វើរបស់ពួកអ្នក ហើយទ្រង់នឹងតបស្នងពួកអ្នកចំពោះវា។ info
التفاسير:
ประโยชน์​ที่​ได้รับ​:
• استحباب المصالحة بين الزوجين عند المنازعة، وتغليب المصلحة بالتنازل عن بعض الحقوق إدامة لعقد الزوجية.
• ច្បាប់ឥស្លាមតម្រូវឲ្យមានការផ្សះផ្សារវាងប្ដីប្រពន្ធនៅពេលមានការឈ្លោះទាស់ទែងគ្នា និងត្រូវយកប្រយោជន៍រួមជាចម្បង ដោយកាត់បន្ថយសិទ្ធិមួយចំនួនរបស់ប្តីប្រពន្ធ ដើម្បីជាថែរក្សានូវចំណងប្តីប្រពន្ធបន្តទៀត។ info

• أوجب الله تعالى العدل بين الزوجات خاصة في الأمور المادية التي هي في مقدور الأزواج، وتسامح الشرع حين يتعذر العدل في الأمور المعنوية، كالحب والميل القلبي.
• អល់ឡោះបានដាក់កាតព្វកិច្ចឲ្យមានភាពយុត្តិធម៌រវាងភរិយាទាំងឡាយ ជាពិសេសនៅក្នុងបញ្ហាទ្រព្យសម្បត្តិដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ស្វាមី ហើយច្បាប់បានអនុគ្រោះចំពោះការលម្អៀងក្នុងបញ្ហាមនោសញ្ចេតនា ដូចជាក្តីស្រឡាញ់ និងការមានទំនោរចិត្តទៅកាន់នរណាម្នាក់ខ្លាំងជាង(ដែលវាហួសពីអ្វីដែលគេអាចធ្វើបាន)។ info

• لا حرج على الزوجين في الفراق إذا تعذرت العِشْرة بينهما.
• គ្មានទោសពៃរ៍អ្វីឡើយចំពោះប្ដីប្រពន្ធចំពោះការបែកបាក់គ្នា(លែងលះ) ប្រសិនបើការរស់នៅមិនចុះសម្រុងគ្នា។ info

• الوصية الجامعة للخلق جميعًا أولهم وآخرهم هي الأمر بتقوى الله تعالى بامتثال الأوامر واجتناب النواهي.
• ការផ្តាំផ្ញើរួមចំពោះមនុស្សលោកទាំងអស់ទាំងអ្នកជំនាន់មុននិងជំនាន់ក្រោយ នោះគឺការបង្គាប់ប្រើឲ្យកោតខ្លាចអល់ឡោះ ដោយការអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឱ្យឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់។ info