แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร สำหรับหนังสืออรรถาธิบายอัลกุรอานอย่างสรุป (อัลมุคตะศ็อร ฟีตัฟซีร อัลกุรอานิลกะรีม)

external-link copy
34 : 35

وَقَالُواْ ٱلۡحَمۡدُ لِلَّهِ ٱلَّذِيٓ أَذۡهَبَ عَنَّا ٱلۡحَزَنَۖ إِنَّ رَبَّنَا لَغَفُورٞ شَكُورٌ

ហើយពួកគេបាននិយាយក្រោយពីពួកគេបានចូលទៅក្នុងឋានសួគ៌ថាៈ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលទ្រង់បានបំបាត់នូវទុក្ខព្រួយចេញពីពួកយើង ដោយសារតែពួកយើងធ្លាប់ខ្លាចការចូលឋាននរក។ ពិតប្រាកដណាស់ ម្ចាស់របស់ពួកយើង គឺមហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ទ្រង់មហាដឹងគុណបំផុតចំពោះពួកគេលើការគោរពប្រតិបត្តិរបស់ពួកគេ។ info
التفاسير:
ประโยชน์​ที่​ได้รับ​:
• فضل أمة محمد صلى الله عليه وسلم على سائر الأمم.
• ឧត្តមភាពនៃប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់លើប្រជាជាតិទាំងឡាយ។ info

• تفاوت إيمان المؤمنين يعني تفاوت منزلتهم في الدنيا والآخرة.
• លំដាប់ខុសគ្នាចំពោះសេចក្តីជំនឿរបស់បណ្តាអ្នកមានជំនឿ គឺមានន័យថា ឋានៈរបស់ពួកគេក៏ខុសគ្នាដែរ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ info

• الوقت أمانة يجب حفظها، فمن ضيعها ندم حين لا ينفع الندم.
• ពេលវេលា គឺជាទំនួលខុសត្រូវមួយដែលចាំបាច់ត្រូវថែរក្សាវា។ ដូចនេះ ជនណាដែលខ្ជះខ្ជាយពេលវេលានោះ រូបគេនឹងមានវិប្បដិសារីនៅថ្ងៃដែលវិប្បដិសារីលែងមានប្រយោជន៍អ្វីទៀតហើយ។ info

• إحاطة علم الله بكل شيء.
• ការដឹងរបស់អល់ឡោះ គឺជ្រួតជ្រាបលើអ្វីៗទាំងអស់។ info