แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร สำหรับหนังสืออรรถาธิบายอัลกุรอานอย่างสรุป (อัลมุคตะศ็อร ฟีตัฟซีร อัลกุรอานิลกะรีม)

អាន់នូរ

วัตถุประสงค์ของสูเราะฮ์:
الدعوة إلى العفاف وحماية الأعراض.
អំពាវនាវទៅកាន់ការរក្សានូវភាពបរិសុទ្ធ(ចាកផុតពីទង្វើអសីលធម៌នានា) និងការពារកិត្តិយស។ info

external-link copy
1 : 24

سُورَةٌ أَنزَلۡنَٰهَا وَفَرَضۡنَٰهَا وَأَنزَلۡنَا فِيهَآ ءَايَٰتِۭ بَيِّنَٰتٖ لَّعَلَّكُمۡ تَذَكَّرُونَ

នេះគឺជាជំពូកមួយដែលយើងបានបញ្ចុះវា និងបានដាក់កាតព្វកិច្ចឲ្យអនុវត្តតាមក្បួនច្បាប់របស់វា ហើយយើងបានបញ្ចុះនៅក្នុងវានោះនូវបណ្តាវាក្យខណ្ឌយ៉ាងជាក់ច្បាស់ ដើម្បីឲ្យពួកអ្នកចងចាំនូវអ្វីដែលមានចែងនៅក្នុងវាអំពីបណ្តាក្បួនច្បាប់នានា ហើយនិងអនុវត្តតាមក្បួនច្បាប់ទាំងនោះ។ info
التفاسير:

external-link copy
2 : 24

ٱلزَّانِيَةُ وَٱلزَّانِي فَٱجۡلِدُواْ كُلَّ وَٰحِدٖ مِّنۡهُمَا مِاْئَةَ جَلۡدَةٖۖ وَلَا تَأۡخُذۡكُم بِهِمَا رَأۡفَةٞ فِي دِينِ ٱللَّهِ إِن كُنتُمۡ تُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۖ وَلۡيَشۡهَدۡ عَذَابَهُمَا طَآئِفَةٞ مِّنَ ٱلۡمُؤۡمِنِينَ

ស្ត្រីក្រមុំ និងបុរសកំលោះដែលប្រព្រឹត្តអំពើហ្ស៊ីណានោះ ចូរពួកអ្នកពិន័យគេទាំងពីរក្នុងម្នាក់ៗ(ដោយការវាយ)ចំនួនមួយរយរំពាត់។ ហើយអ្នកមិនត្រូវអាណិតអាសូរចំពោះពួកគេទាំងពីរដោយមិនអនុវត្ត(ដាក់ពិន័យ)ចំពោះគេទាំងពីរទៅតាមច្បាប់កំណត់ ឬបន្ធូរបន្ថយដល់គេទាំងពីរនោះឡើយ ប្រសិនបើពួកអ្នកគឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ ហើយចូរឲ្យក្រុមមួយនៃអ្នកដែលមានជំនឿចូលរួមធ្វើជាសាក្សីដឹងឮក្នុងការដាក់ពិន័យចំពោះគេទាំងពីរ ដើម្បីឲ្យពួកគេទាំងពីរ និងអ្នកផ្សេងក្រៅពីពួកគេទាំងពីរមានការកោតញញើត(កុំយកតម្រាប់តាមគេទាំងពីរ)។ info
التفاسير:

external-link copy
3 : 24

ٱلزَّانِي لَا يَنكِحُ إِلَّا زَانِيَةً أَوۡ مُشۡرِكَةٗ وَٱلزَّانِيَةُ لَا يَنكِحُهَآ إِلَّا زَانٍ أَوۡ مُشۡرِكٞۚ وَحُرِّمَ ذَٰلِكَ عَلَى ٱلۡمُؤۡمِنِينَ

ដើម្បីឲ្យអ្នកដែលប្រព្រឹត្តហ្ស៊ីណាដែលជាបុរសនោះកោតញញើតចំពោះការដាស់រំលឹករបស់អល់ឡោះដែលថាៈ ពិតប្រាកដណាស់ បុរសណាដែលបំពានលើរឿងនោះ(ប្រព្រឹត្តហ្ស៊ីណា) គឺគេមិនពេញចិត្តឲ្យរៀបអាពាហ៍ពិពាហ៍នោះទេ លើកលែងតែជាមួយនឹងស្ត្រីដែលប្រព្រឹត្តហ្ស៊ីណាដូចគ្នា ឬជាមួយស្ត្រីមុស្ហរីគីនដែលមិនខ្លាចនឹងប្រព្រឹត្តហ្ស៊ីណាប៉ុណ្ណោះ ទោះបីជា(ធម្មតា)គេហាមឃាត់មិនឲ្យ(អ្នកមានជំនឿ)រៀបការជាមួយនាង(ស្ត្រីមុស្ហរីគីន)ក៏ដោយ។ ហើយស្ត្រីណាដែលបំពានលើរឿងនោះ(ប្រព្រឹត្តហ្ស៊ីណា) ក៏គេមិនពេញចិត្តឲ្យរៀបអាពាហ៍ពិពាហ៍នោះដែរ លើកលែងជាមួយនឹងបុរសដែលប្រព្រឹត្តហ្ស៊ីណាដូចគ្នា ឬបុរសមុស្ហរីគីនដែលមិនខ្លាចនឹងប្រព្រឹត្តហ្ស៊ីណាប៉ុណ្ណោះ ទោះបីជា(ធម្មតា)គេហាមឃាត់មិនឲ្យ(អ្នកមានជំនឿ)រៀបការជាមួយគេ(បុរសមុស្ហរីគីន)ក៏ដោយ។ ហើយគេហាមឃាត់មិនឲ្យអ្នកដែលប្រព្រឹត្តហ្ស៊ីណា មិនថាបុរសឬស្ត្រី ក្នុងការរៀបអាពាហ៍ពិពាហ៍ជាមួយនឹងបណ្តាអ្នកមានជំនឿទាំងឡាយ។ info
التفاسير:

external-link copy
4 : 24

وَٱلَّذِينَ يَرۡمُونَ ٱلۡمُحۡصَنَٰتِ ثُمَّ لَمۡ يَأۡتُواْ بِأَرۡبَعَةِ شُهَدَآءَ فَٱجۡلِدُوهُمۡ ثَمَٰنِينَ جَلۡدَةٗ وَلَا تَقۡبَلُواْ لَهُمۡ شَهَٰدَةً أَبَدٗاۚ وَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ

ហើយពួកដែលចោទប្រកាន់ស្ត្រីដែលល្អបរិសុទ្ធថាបានប្រព្រឹត្តទង្វើអសីលធម៌(ហើយក៏ដូចគ្នាដែរ ការចោទប្រកាន់បុរសដែលល្អបរិសុទ្ធថាបានប្រព្រឹត្តទង្វើអសីលធម៌ ឬហ្ស៊ីណានេះ) ក្រោយមក ពួកគេ(អ្នកដែលចោទប្រកាន់គេ)មិនបាននាំមកនូវសាក្សីជាបុរសចំនួនបួននាក់ចំពោះអ្វីដែលពួកគេបានចោទប្រកាន់ចំពោះពួកនាងថាបានប្រព្រឹត្តអំពើអសីលធម៌(ហ្ស៊ីណា)ទេនោះ ចូរពួកអ្នក(ឱអ្នកដែលកាត់ក្តីទាំងឡាយ)ដាក់ពិន័យពួកគេដោយការវាយចំនួនប៉ែតសិបរំពាត់ចុះ ហើយពួកអ្នកមិនត្រូវទទួលយកពួកទាំងនោះ(អ្នកដែលចោទប្រកាន់គេ)ក្នុងការធ្វើសាក្សីជាដាច់ខាត ពីព្រោះពួកដែលចោទប្រកាន់ស្ត្រីដែលល្អបរិសុទ្ធថាបានប្រព្រឹត្តអំពើអសីលធម៌(ហ្ស៊ីណា)នោះ ពួកគេគឺជាពួកដែលចេញពីការគោរពប្រតិបត្តិអល់ឡោះហើយ។ info
التفاسير:

external-link copy
5 : 24

إِلَّا ٱلَّذِينَ تَابُواْ مِنۢ بَعۡدِ ذَٰلِكَ وَأَصۡلَحُواْ فَإِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ

លើកលែងតែអ្នកដែលបានសារភាពកំហុសទៅចំពោះអល់ឡោះក្រោយពីគេបានដាក់ពិន័យទៅលើពួកគេរួច ហើយពួកគេបានកែប្រែទង្វើរបស់ពួកគេ(កែខ្លួន)វិញប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ទទួលយកនូវការសារភាពកំហុសរបស់ពួកគេ និង(ទទួលយក)ការធ្វើសាក្សីរបស់ពួកគេវិញហើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអភ័យទោសបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលបានសារភាពកំហុស និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ info
التفاسير:

external-link copy
6 : 24

وَٱلَّذِينَ يَرۡمُونَ أَزۡوَٰجَهُمۡ وَلَمۡ يَكُن لَّهُمۡ شُهَدَآءُ إِلَّآ أَنفُسُهُمۡ فَشَهَٰدَةُ أَحَدِهِمۡ أَرۡبَعُ شَهَٰدَٰتِۭ بِٱللَّهِ إِنَّهُۥ لَمِنَ ٱلصَّٰدِقِينَ

ហើយបុរស(ជាស្វាមី)ដែលបានចោទប្រកាន់ភរិយារបស់ពួកគេ(ថាបានហ្ស៊ីណា) តែពួកគេពុំមានសាក្សីណាក្រៅពីខ្លួនគេដែលធ្វើសាក្សីទៅលើភាពត្រឹមត្រូវនៃការចោទប្រកាន់របស់គេចំពោះពួកនាងទេនោះ ចូរឲ្យពួកគេម្នាក់ៗធ្វើការស្បថចំពោះអល់ឡោះចំនួនបួនដងថាៈ ពិតប្រាកដណាស់ គេពិតជាអ្នកដែលនិយាយពិតត្រឹមត្រូវចំពោះអ្វីដែលគេបានចោទប្រកាន់ទៅលើភរិយារបស់គេដែលថា នាងពិតជាបានប្រព្រឹត្តហ្ស៊ីណាពិតមែន។ info
التفاسير:

external-link copy
7 : 24

وَٱلۡخَٰمِسَةُ أَنَّ لَعۡنَتَ ٱللَّهِ عَلَيۡهِ إِن كَانَ مِنَ ٱلۡكَٰذِبِينَ

ក្រោយមក ត្រូវឲ្យគេស្បថជាលើកទីប្រាំដោយបន្ថែមនូវការបួងសួងសុំឲ្យខ្លួនគេទទួលនូវភាពវិនាសអន្តរាយដោយទទួលនូវការដាក់បណ្តាសា ប្រសិនបើគេជាអ្នកដែលភូតកុហកចំពោះអ្វីដែលគេបានចោទប្រកាន់ទៅលើនាង(ភរិយា)។ info
التفاسير:

external-link copy
8 : 24

وَيَدۡرَؤُاْ عَنۡهَا ٱلۡعَذَابَ أَن تَشۡهَدَ أَرۡبَعَ شَهَٰدَٰتِۭ بِٱللَّهِ إِنَّهُۥ لَمِنَ ٱلۡكَٰذِبِينَ

ការធ្វើដូច្នោះ(ការស្បថរបស់ស្វាមីខាងលើ) គឺសាកសមឲ្យនាងទទួលនូវការអនុវត្តច្បាប់ហ្ស៊ីណាហើយ តែគេក៏ត្រូវការពារនាងពីការអនុវត្តច្បាប់ហ្ស៊ីណានេះ(គប់នឹងដុំថ្មរហូតស្លាប់)នោះដែរ ដោយត្រូវឲ្យនាងធ្វើការស្បថចំពោះអល់ឡោះចំនួនបួនដងថាៈ ពិតប្រាកដណាស់ គេ(ប្តី) គឺជាអ្នកដែលភូតកុហកចំពោះអ្វីដែលគេបានចោទប្រកាន់មកលើនាង។ info
التفاسير:

external-link copy
9 : 24

وَٱلۡخَٰمِسَةَ أَنَّ غَضَبَ ٱللَّهِ عَلَيۡهَآ إِن كَانَ مِنَ ٱلصَّٰدِقِينَ

ក្រោយមក ត្រូវឲ្យនាងស្បថជាលើកទីប្រាំដោយបន្ថែមនូវការបួងសួងសុំឲ្យខ្លួននាងទទួលនូវភាពវិនាសអន្តរាយដោយសូមឲ្យការខឹងសម្បារបស់អល់ឡោះជាម្ចាស់ធ្លាក់មកលើនាង ប្រសិនបើគេ(ប្តី) គឺជាអ្នកដែលនិយាយពិតចំពោះអ្វីដែលគេបានចោទប្រកាន់មកលើនាង។ info
التفاسير:

external-link copy
10 : 24

وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ وَأَنَّ ٱللَّهَ تَوَّابٌ حَكِيمٌ

ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះចំពោះពួកអ្នក(ឱមនុស្សលោក) និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះពួកអ្នក ហើយទ្រង់ជាអ្នកដែលទទួលនូវការសារភាពកំហុសពីខ្ញុំបម្រើរបស់ទ្រង់ដែលបានសារភាពកំហុសចំពោះទ្រង់ ព្រមទាំងមហាគតិបណ្ឌិតនៅក្នុងការចាត់ចែងរបស់ទ្រង់ និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ទេនោះ ទ្រង់ពិតជានឹងដាក់ទណ្ឌកម្មភ្លាមៗលើពួកអ្នកចំពោះបាបកម្មរបស់ពួកអ្នក និងចំពោះការបកអាក្រាតរបស់ពួកអ្នក(ធ្វើឲ្យនាងខូចកិត្តិយស)នេះមិនខានឡើយ។ info
التفاسير:
ประโยชน์​ที่​ได้รับ​:
• التمهيد للحديث عن الأمور العظام بما يؤذن بعظمها.
• ចាប់ផ្តើមនិយាយពីកិច្ចការដែលធំធេងដោយការប្រកាស(ប្រាប់)ពីភាពធំធេងរបស់វា។ info

• الزاني يفقد الاحترام والرحمة في المجتمع المسلم.
• អ្នកដែលប្រព្រឹត្តអំពើហ្ស៊ីណា(មិនថាបុរសឬស្ត្រី) គឺបាត់បង់នូវការឲ្យតម្លៃ និងអាណិតអាសូរនៅក្នុងសង្គមឥស្លាម។ info

• الحصار الاجتماعي على الزناة وسيلة لتحصين المجتمع منهم، ووسيلة لردعهم عن الزنى.
• ការចូលរួមរបស់មហាជននៅក្នុងការដាក់ទោសអ្នកដែលប្រព្រឹត្តហ្ស៊ីណា គឺជាមធ្យោបាយមួយដើម្បីការពារសង្គមពីពួកគេ និងជាមធ្យោបាយមួយធ្វើឲ្យពួកគេកោតញញើតក្នុងការប្រព្រឹត្តអំពើហ្ស៊ីណា។ info

• تنويع عقوبة القاذف إلى عقوبة مادية (الحد)، ومعنوية (رد شهادته، والحكم عليه بالفسق) دليل على خطورة هذا الفعل.
• ការដាក់ទោសទណ្ឌជាច្រើនប្រភេទទៅលើអ្នកដែលចោទប្រកាន់(អ្នកដទៃថាបានប្រព្រឹត្តហ្ស៊ីណា) ទាំងទណ្ឌកម្មរូបី(ដាក់ទោសដោយវាយប៉ែតសិបរំពាត់) និងទណ្ឌកម្មអរូបី(មិនទទួលយកការធ្វើសាក្សីរបស់គេ និងកំណត់ថាគេជាមនុស្សដែលអាក្រក់ ល្មើសច្បាប់) គឺជាភស្តុតាងបញ្ជាក់អំពីគ្រោះថ្នាក់នៃទង្វើនេះ។ info

• لا يثبت الزنى إلا ببينة، وادعاؤه دونها قذف.
• គេមិនអាចចាត់ទុកបុគ្គលម្នាក់ថាបានប្រព្រឹត្តអំពើហ្ស៊ីណាបានទេ លុះត្រាតែបានឃើញច្បាស់ ហើយការអះអាងដោយមិនច្បាស់លាស់នោះ គឺចាត់ទុកជាការចោទប្រកាន់។ info