แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร สำหรับหนังสืออรรถาธิบายอัลกุรอานอย่างสรุป (อัลมุคตะศ็อร ฟีตัฟซีร อัลกุรอานิลกะรีม)

หมายเลข​หน้า​:close

external-link copy
238 : 2

حَٰفِظُواْ عَلَى ٱلصَّلَوَٰتِ وَٱلصَّلَوٰةِ ٱلۡوُسۡطَىٰ وَقُومُواْ لِلَّهِ قَٰنِتِينَ

ចូរពួកអ្នកថែរក្សាការសឡាត(ទាំងប្រាំពេល)ដោយត្រូវអនុវត្តវាឱ្យបានពេញលេញដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើ ហើយចូរពួកអ្នកថែរក្សាលើការសឡាតមួយដែលស្ថិតនៅចំកណ្តាលនៃការសឡាតទាំងប្រាំពេល ពោលគឺសឡាតអាសើរ។ ហើយចូរពួកអ្នកឈរសឡាតដើម្បីអល់ឡោះជាម្ចាស់ ដោយការគោរពតាម និងមានភាពនឹងនរនៅក្នុងចិត្ត។ info
التفاسير:

external-link copy
239 : 2

فَإِنۡ خِفۡتُمۡ فَرِجَالًا أَوۡ رُكۡبَانٗاۖ فَإِذَآ أَمِنتُمۡ فَٱذۡكُرُواْ ٱللَّهَ كَمَا عَلَّمَكُم مَّا لَمۡ تَكُونُواْ تَعۡلَمُونَ

ហើយប្រសិនបើពួកអ្នកខ្លាចសត្រូវឬអ្វីផ្សេងទៀត ហើយពួកអ្នកគ្មានលទ្ធភាពសឡាតឱ្យបានពេញលក្ខណៈនោះទេ ចូរពួកអ្នកសឡាតដោយដើរ ឬជិះលើសត្វអូដ្ឋ សត្វសេះ និងផ្សេងៗទៀត ឬទៅតាមលក្ខណៈឬរបៀបណាមួយដែលអ្នកអាចធ្វើទៅបាន។ ហើយនៅពេលដែលភាពភ័យខ្លាចបានរលាយបាត់បង់ទៅវិញពីពួកអ្នកហើយនោះ ដូច្នេះ ចូរពួកអ្នករំលឹកចំពោះអល់ឡោះនូវគ្រប់ប្រភេទនៃការរំលឹកចំពោះទ្រង់ទាំងអស់ ដែលក្នុងនោះ គឹការប្រតិបត្តិសឡាតឲ្យបានពេញលេញ គ្រប់លក្ខណៈ ដូចអ្វីដែលទ្រង់បានបង្រៀនពួកអ្នកនូវអ្វីដែលពួកអ្នកមិនធ្លាប់បានដឹងនៃចំណេះវិជ្ជានិងការចង្អុលបង្ហាញ។ info
التفاسير:

external-link copy
240 : 2

وَٱلَّذِينَ يُتَوَفَّوۡنَ مِنكُمۡ وَيَذَرُونَ أَزۡوَٰجٗا وَصِيَّةٗ لِّأَزۡوَٰجِهِم مَّتَٰعًا إِلَى ٱلۡحَوۡلِ غَيۡرَ إِخۡرَاجٖۚ فَإِنۡ خَرَجۡنَ فَلَا جُنَاحَ عَلَيۡكُمۡ فِي مَا فَعَلۡنَ فِيٓ أَنفُسِهِنَّ مِن مَّعۡرُوفٖۗ وَٱللَّهُ عَزِيزٌ حَكِيمٞ

ហើយអ្នកដែលស្លាប់ក្នុងចំណោមពួកអ្នក(ស្វាមី) ហើយបានបន្សល់ទុកនូវប្រពន្ធនោះ គឺចាំបាច់លើពួកគេ(មុនពេលស្លាប់)ត្រូវធ្វើបណ្តាំសម្រាប់ពួកនាង(ជាភរិយា)នូវការផ្គត់ផ្គង់ចំពោះលំនៅដ្ឋាន(កន្លែងស្នាក់នៅ) និងការផ្គត់ផ្គង់ជីវភាពរយៈពេលមួយឆ្នាំពេញ ដោយមិនត្រូវបណ្តេញពួកនាងឱ្យចាកចេញពីលំនៅដ្ឋានដោយបង្ខំនៅគ្រាលំបាកនោះទេ ដើម្បីជាភាពស្មោះត្រង់ចំពោះអ្នកស្លាប់។ តែប្រសិនបើពួកនាងចេញពីលំនៅដ្ឋានដោយខ្លួនឯងមុនពេលគម្រប់មួយឆ្នាំ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកនិងចំពោះពួកនាងក្នុងការដែលពួកនាងបានធ្វើសម្រាប់ខ្លួនពួកនាងអំពីការតុបតែងកាយ និងការប្រើប្រាស់គ្រឿងក្រអូបនោះ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែដោយគ្មាននរណាអាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការចាត់ចែង ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។ នៅត្រង់ចំណុចនេះ សាសនវិទូឥស្លាមភាគច្រើនបានបកស្រាយថា ពិតប្រាកដណាស់ ច្បាប់នៃវាក្យខណ្ឌនេះត្រូវបានលុបចោល(និរាករណ៍)ដោយជំនួសដោយបន្ទូលរបស់អល់ឡោះថា ៖ “ហើយអ្នកដែលទទួលមរណភាពក្នុងចំណោមពួកអ្នកដោយពួកគេបន្សល់ទុកភរិយានោះ ពួកនាងត្រូវរង់ចាំរយៈពេលបួនខែដប់ថ្ងៃសិន”។ (ជំពូក អាល់ហ្ពាក៏រ៉ោះ វាក្យខណ្ឌទី២៣៤) info
التفاسير:

external-link copy
241 : 2

وَلِلۡمُطَلَّقَٰتِ مَتَٰعُۢ بِٱلۡمَعۡرُوفِۖ حَقًّا عَلَى ٱلۡمُتَّقِينَ

ហើយសម្រាប់ស្ត្រី(ជាភរិយា)ដែលត្រូវប្តីលែងលះនោះ គឺទទួលបាននូវការផ្គត់ផ្គង់ជីវភាព ដូចជាសម្លៀកបំពាក់ ឬទ្រព្យសម្បត្តិជាដើមដែលជាការប៉ះប៉ូវដល់ដួងចិត្តរបស់ពួកនាងដែលបានប៉ះទង្គិចដោយសារតែការលែងលះ ដោយសមស្របទៅតាមលទ្ធភាពរបស់ប្តី ទោះតិចក្តីច្រើនក្តី។ ហើយច្បាប់នេះជាកាតព្វកិច្ចលើបណ្តាអ្នកដែលគោរពកោតខ្លាចអល់ឡោះ ដោយការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់។ info
التفاسير:

external-link copy
242 : 2

كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمۡ ءَايَٰتِهِۦ لَعَلَّكُمۡ تَعۡقِلُونَ

ដូចដែលការបកស្រាយបញ្ជាក់ពីខាងលើនោះដែរ អល់ឡោះជាម្ចាស់ទ្រង់បានបកស្រាយបញ្ជាក់ដល់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នូវបណ្តាវាក្យខណ្ឌជាច្រើនរបស់ទ្រង់ដែលផ្ទុកទៅដោយព្រំដែននិងច្បាប់នានារបស់ទ្រង់។ សង្ឃឹមថាពួកអ្នកមានការស្វែងយល់និងអនុវត្តតាមដើម្បីទទួលបានផលល្អទាំងក្នុងលោកិយ និងថ្ងៃបរលោក។ info
التفاسير:

external-link copy
243 : 2

۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ خَرَجُواْ مِن دِيَٰرِهِمۡ وَهُمۡ أُلُوفٌ حَذَرَ ٱلۡمَوۡتِ فَقَالَ لَهُمُ ٱللَّهُ مُوتُواْ ثُمَّ أَحۡيَٰهُمۡۚ إِنَّ ٱللَّهَ لَذُو فَضۡلٍ عَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَشۡكُرُونَ

តើអ្នក(ឱព្យាការីមូហាំម៉ាត់)មិនទាន់ទទួលបានដំណឹងអំពីរឿងរ៉ាវរបស់ពួកដែលបានចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ខណៈដែលពួកគេមានគ្នាច្រើនដោយភ័យខ្លាចពីសេចក្តីស្លាប់ ដោយសារមូលហេតុជំងឺរាតត្បាត ឬផ្សេងៗទៀតទេឬ? ហើយពួកគេទាំងនោះ គឺជាក្រុមមួយក្នុងចំណោមអម្បូរអ៊ីស្រាអែល។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ពួកគេថា៖ ចូរពួកអ្នកស្លាប់ចុះ។ ពេលនោះ ពួកគេក៏បានស្លាប់។ បន្ទាប់មក ទ្រង់បានប្រោសពួកគេឱ្យរស់ឡើងវិញដើម្បីបញ្ជាក់ប្រាប់ពួកគេថា កិច្ចការទាំងអស់គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់ទ្រង់ និងដើម្បីបញ្ជាក់ថា ពិតណាស់ ពួកគេគ្មានលទ្ធភាពលើខ្លួនឯងក្នុងការផ្តល់ផលប្រយោជន៍និងផ្តល់គ្រោះថ្នាក់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលមានការប្រោសប្រទាន និងមានក្តីមេត្តាករុណាបំផុតចំពោះមនុស្សលោក។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងគុណអល់ឡោះចំពោះឧបការគុណទាំងឡាយរបស់ទ្រង់នោះទេ។ info
التفاسير:

external-link copy
244 : 2

وَقَٰتِلُواْ فِي سَبِيلِ ٱللَّهِ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ سَمِيعٌ عَلِيمٞ

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រយុទ្ធជាមួយសត្រូវរបស់អល់ឡោះដើម្បីជួយសាសនាដល់សាសនារបស់ទ្រង់ និងលើកតម្កើងបន្ទូលរបស់ទ្រង់ឲ្យខ្ពស់ឡើង។ ហើយពួកអ្នកត្រូវដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះឮបំផុតចំពោះពាក្យសម្ដីរបស់ពួកអ្នក ដឹងបំផុតចំពោះការនៀត(ការប៉ង) និងទង្វើរបស់ពួកអ្នក ហើយទ្រង់នឹងតបស្នងឱ្យពួកអ្នកវិញចំពោះអ្វីដែលពួកអ្នកបានសាង។ info
التفاسير:

external-link copy
245 : 2

مَّن ذَا ٱلَّذِي يُقۡرِضُ ٱللَّهَ قَرۡضًا حَسَنٗا فَيُضَٰعِفَهُۥ لَهُۥٓ أَضۡعَافٗا كَثِيرَةٗۚ وَٱللَّهُ يَقۡبِضُ وَيَبۡصُۜطُ وَإِلَيۡهِ تُرۡجَعُونَ

ជនណាហើយដែលបានឲ្យអល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃ ដោយគេចំណាយទ្រព្យសម្បត្តិរបស់គេក្នុងមាគ៌ារបស់អល់ឡោះដោយការនៀត(ការប៉ង)មួយដ៏ល្អ និងមានចិត្តបរិសុទ្ធនោះ ទ្រង់នឹងតបស្នងដល់គេវិញនូវការតបស្នងមួយដ៏ច្រើនលើសលប់។ ហើយអល់ឡោះទ្រង់ត្បិតត្បៀតនូវលាភសក្ការៈ សុខភាព និងអ្វីផ្សេងៗទៀត ហើយទ្រង់បើកទូលាយក្នុងរឿងទាំងអស់នោះដោយគតិបណ្ឌិត និងភាពយុត្តិធម៌របស់ទ្រង់។ ចំពោះទ្រង់តែមួយគត់ដែលពួកអ្នកនឹងវិលត្រលប់ទៅកាន់នៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកវិញចំពោះអ្វីដែលពួកអ្នកបានសាង។ info
التفاسير:
ประโยชน์​ที่​ได้รับ​:
• الحث على المحافظة على الصلاة وأدائها تامة الأركان والشروط، فإن شق عليه صلَّى على ما تيسر له من الحال.
• ជម្រុញឲ្យថែរក្សាលើការសឡាត និងអនុវត្តវាឱ្យបានគ្រប់រូកុន(គោលគ្រឹះ) និងស្ហារ៉ាត់(លក្ខខណ្ឌ)របស់វា ហើយប្រសិនបើគេមានការលំបាក គេត្រូវសឡាតទៅតាមស្ថានភាពដែលងាយស្រួលសម្រាប់គេ។ info

• رحمة الله تعالى بعباده ظاهرة، فقد بين لهم آياته أتم بيان للإفادة منها.
• ក្តីមេត្តាករុណារបស់អល់ឡោះចំពោះបណ្តាខ្ញុំបម្រើរបស់ទ្រង់ គឺជាក់ស្តែងបំផុត។ ពិតណាស់ ទ្រង់បានបកស្រាយបញ្ជាក់បណ្តាវាក្យខណ្ឌរបស់ទ្រង់ប្រាប់ពួកគេយ៉ាងច្បាស់លាស់ និងពេញលេញបំផុត ដើម្បីឲ្យគេអាចយកផលប្រយោជន៍ពីវា។ info

• أن الله تعالى قد يبتلي بعض عباده فيضيِّق عليهم الرزق، ويبتلي آخرين بسعة الرزق، وله في ذلك الحكمة البالغة.
• ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់អាចសាកល្បងខ្ញុំបម្រើមួយចំនួនរបស់ទ្រង់ដោយធ្វើឱ្យជីវភាពរបស់គេមានភាពខ្វះខាត និងអាចសាកល្បងអ្នកផ្សេងទៀតដោយធ្វើឱ្យជីវភាពរបស់គេមានភាពធូរធារ ហើយដែលរឿងទាំងនោះ គឺមានបុព្វហេតុដ៏អស្ចារ្យ។ info