แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร สำหรับหนังสืออรรถาธิบายอัลกุรอานอย่างสรุป (อัลมุคตะศ็อร ฟีตัฟซีร อัลกุรอานิลกะรีม)

អាល់ម៉ាសាដ

วัตถุประสงค์ของสูเราะฮ์:
بيان خسران أبي لهب وزوجه.
បញ្ជាក់ពីភាពខាតបង់របស់ អាពូឡាហាប់ និងភរិយារបស់គេ។ info

external-link copy
1 : 111

تَبَّتۡ يَدَآ أَبِي لَهَبٖ وَتَبَّ

ដៃទាំងពីររបស់ឪពុកមាព្យាការីមូហាំម៉ាត់ គឺអាពូឡាហាប់ កូនប្រុសរបស់អាប់ទុលមុតល់ឡឹប គឺបានវិនាសអន្តរាយហើយដោយសារតែទង្វើរបស់គេ ខណៈដែលគេធ្វើទុកបុកម្នេញទៅលើព្យាការីមូហាំម៉ាត់នោះ ហើយការព្យាយាមរបស់គេ ក៏គ្មានបានផលអ្វីដែរ។ info
التفاسير:

external-link copy
2 : 111

مَآ أَغۡنَىٰ عَنۡهُ مَالُهُۥ وَمَا كَسَبَ

តើអ្វីមួយដែលអាចផ្តល់ផលប្រយោជន៍ដល់រូបគេនោះ? ទ្រព្យសម្បត្តិ និងកូនចៅរបស់គេ? វាទាំងពីរនេះ មិនអាចការពាររូបគេពីទណ្ឌកម្មបានឡើយ ហើយវាទាំងពីរ(ទ្រព្យសម្បត្តិនិងកូនចៅរបស់គេ) ក៏មិនអាចធ្វើឲ្យរូបគេទទួលបាននូវក្តីមេត្តាករុណា(ពីអល់ឡោះ)នោះដែរ។ info
التفاسير:

external-link copy
3 : 111

سَيَصۡلَىٰ نَارٗا ذَاتَ لَهَبٖ

រូបគេនឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនៅថ្ងៃបរលោក ដោយគេនឹងទទួលរងនូវកម្តៅដ៏ក្តៅរបស់វា។ info
التفاسير:

external-link copy
4 : 111

وَٱمۡرَأَتُهُۥ حَمَّالَةَ ٱلۡحَطَبِ

ហើយប្រពន្ធរបស់គេ គឺអុំមូជើមីល ដែលជាអ្នកយកបន្លារាយលើផ្លូវដើររបស់ព្យាការីមូហាំម៉ាត់ដើម្បីធ្វើបាបគាត់នោះ ក៏នឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនោះដូចគ្នាដែរ។ info
التفاسير:

external-link copy
5 : 111

فِي جِيدِهَا حَبۡلٞ مِّن مَّسَدِۭ

នៅនឹងករបស់នាង មានខ្សែច្រវាក់សម្រាប់អូសនាងចូលទៅក្នុងឋាននរក។ info
التفاسير:
ประโยชน์​ที่​ได้รับ​:
• المفاصلة مع الكفار.
• ការញែកឲ្យដាច់ពីគ្នារវាងសាសនាឥស្លាម និងសាសនារបស់ពួកដែលគ្មានជំនឿ។ info

• مقابلة النعم بالشكر.
• ឧបការគុណទាំងឡាយ ត្រូវបានតបស្នងវិញដោយការថ្លែងអំណរគុណ។ info

• سورة المسد من دلائل النبوة؛ لأنها حكمت على أبي لهب بالموت كافرًا ومات بعد عشر سنين على ذلك.
• ជំពូកអាល់ម៉ាសាដនេះ ស្ថិតក្នុងចំណោមភស្តុតាងមួយដែលបញ្ជាក់ពីភាពជាព្យាការីរបស់អ្នកនាំសារមូហាំម៉ាត់ ពីព្រោះក្នុងជំពូកនេះបានកំណត់រួចជាស្រេថា អាពូឡាហាប់នឹងស្លាប់ក្នុងនាមអ្នកគ្មានជំនឿ ហើយដប់ឆ្នាំក្រោយមក រូបគេក៏បានស្លាប់ក្នុងនាមជាអ្នកគ្មានជំនឿពិតមែន។ info

• صِحَّة أنكحة الكفار.
• ការរៀបអាពាហ៍ពិពាហ៍របស់ពួកគ្មានជំនឿមុននឹងរូបគេចូលឥស្លាមនោះ គឺចាត់ទុកថាត្រឹមត្រូវ។ info