แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร - มูลนิธิพัฒนาสังคมอิสลาม

หมายเลข​หน้า​:close

external-link copy
27 : 9

ثُمَّ يَتُوبُ ٱللَّهُ مِنۢ بَعۡدِ ذَٰلِكَ عَلَىٰ مَن يَشَآءُۗ وَٱللَّهُ غَفُورٞ رَّحِيمٞ

បន្ទាប់មកអល់ឡោះទទួលយកការសារភាពក្រោយពី (ទារុណកម្ម)នោះ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។ info
التفاسير:

external-link copy
28 : 9

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّمَا ٱلۡمُشۡرِكُونَ نَجَسٞ فَلَا يَقۡرَبُواْ ٱلۡمَسۡجِدَ ٱلۡحَرَامَ بَعۡدَ عَامِهِمۡ هَٰذَاۚ وَإِنۡ خِفۡتُمۡ عَيۡلَةٗ فَسَوۡفَ يُغۡنِيكُمُ ٱللَّهُ مِن فَضۡلِهِۦٓ إِن شَآءَۚ إِنَّ ٱللَّهَ عَلِيمٌ حَكِيمٞ

ឱបណ្ដាអ្នកដែលមានជំនឿ ការពិតពួកមូស្ហរីគីន គឺគ្មាន ភាពជ្រះស្អាតទេ(ណាជីស)។ ហេតុនេះ ចូរកុំឱ្យពួកគេទៅជិត ម៉ាស្ជិទអាល់ហារ៉មបន្ទាប់ពីឆ្នាំនេះ(ឆ្នាំទីប្រាំបួនហ៊ិជរ៉ោះ)។ ប្រសិន បើពួកអ្នកបារម្ភខ្លាចក្រ អល់ឡោះនឹងឱ្យពួកអ្នកមានបានវិញដោយ ក្ដីសប្បុរសរបស់ទ្រង់ប្រសិនបើទ្រង់មានចេតនា។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
29 : 9

قَٰتِلُواْ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱللَّهِ وَلَا بِٱلۡيَوۡمِ ٱلۡأٓخِرِ وَلَا يُحَرِّمُونَ مَا حَرَّمَ ٱللَّهُ وَرَسُولُهُۥ وَلَا يَدِينُونَ دِينَ ٱلۡحَقِّ مِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ حَتَّىٰ يُعۡطُواْ ٱلۡجِزۡيَةَ عَن يَدٖ وَهُمۡ صَٰغِرُونَ

ចូរពួកអ្នកប្រយុទ្ធជាមួយនឹងពួកដែលគ្មានជំនឿលើអល់ឡោះ និងគ្មានជំនឿនឹងថ្ងៃបរលោក ហើយមិនហាមឃាត់នូវ អ្វីដែលអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ និងមិន កាន់តាមសាសនាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)ក្នុងចំណោមពួក ដែលគេបានផ្ដល់គម្ពីរឱ្យចុះ លុះត្រាតែពួកគេព្រមបង់ពន្ធដោយ ផ្ទាល់ដៃ(ពេញចិត្ដ)ប្រកបដោយការចុះញ៉ម។ info
التفاسير:

external-link copy
30 : 9

وَقَالَتِ ٱلۡيَهُودُ عُزَيۡرٌ ٱبۡنُ ٱللَّهِ وَقَالَتِ ٱلنَّصَٰرَى ٱلۡمَسِيحُ ٱبۡنُ ٱللَّهِۖ ذَٰلِكَ قَوۡلُهُم بِأَفۡوَٰهِهِمۡۖ يُضَٰهِـُٔونَ قَوۡلَ ٱلَّذِينَ كَفَرُواْ مِن قَبۡلُۚ قَٰتَلَهُمُ ٱللَّهُۖ أَنَّىٰ يُؤۡفَكُونَ

ពួកយ៉ាហ៊ូទីបានអះអាងថាៈ អ៊ូហ្សៃរ៍ជាបុត្ររបស់ អល់ឡោះ ចំណែកឯពួកណាសរ៉នីវិញក៏បានអះអាងថា ម៉ាស៊ីហ៊ី (អ៊ីសា)ជាបុត្ររបស់អល់ឡោះដែរ។ នោះគ្រាន់តែជាពាក្យសម្ដី អះអាងចេញពីមាត់របស់ពួកគេ ដោយពួកគេនិយាយដូចពាក្យ សម្ដីរបស់ពួកដែលគ្មានជំនឿជំនាន់មុនៗប៉ុណ្ណោះ។ អល់ឡោះបាន បំផ្លាញពួកគេ។ តើពួកគេអាចគេចចេញពីការពិតបានយ៉ាងដូចមេ្ដច? info
التفاسير:

external-link copy
31 : 9

ٱتَّخَذُوٓاْ أَحۡبَارَهُمۡ وَرُهۡبَٰنَهُمۡ أَرۡبَابٗا مِّن دُونِ ٱللَّهِ وَٱلۡمَسِيحَ ٱبۡنَ مَرۡيَمَ وَمَآ أُمِرُوٓاْ إِلَّا لِيَعۡبُدُوٓاْ إِلَٰهٗا وَٰحِدٗاۖ لَّآ إِلَٰهَ إِلَّا هُوَۚ سُبۡحَٰنَهُۥ عَمَّا يُشۡرِكُونَ

ពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី)បានយកអ្នកចេះដឹងរបស់ ពួកគេ និងបុព្វជិតរបស់ពួកគេ ហើយនឹងម៉ាសៀហកូនរបស់ម៉ារយ៉ាំ ធ្វើជាម្ចាស់ក្រៅពីអល់ឡោះ។ ហើយពួកគេមិនត្រូវបានគេបញ្ជា ឱ្យ គោរពសក្ការៈអ្នកផេ្សងក្រៅពីម្ចាស់(អល់ឡោះ)តែមួយឡើយ។ គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់់ឡោះ ឡើយ។ ទ្រង់មហាស្អាតស្អំអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។ info
التفاسير: