แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร - มูลนิธิพัฒนาสังคมอิสลาม

หมายเลข​หน้า​:close

external-link copy
28 : 6

بَلۡ بَدَا لَهُم مَّا كَانُواْ يُخۡفُونَ مِن قَبۡلُۖ وَلَوۡ رُدُّواْ لَعَادُواْ لِمَا نُهُواْ عَنۡهُ وَإِنَّهُمۡ لَكَٰذِبُونَ

ផ្ទុយទៅវិញ អ្វីដែលគេបានលាក់បាំងកាលពីមុនបានលាតត្រដាងចំពោះពួកគេ។ ហើយប្រសិនបើពួកគេត្រូវបានគេឲ្យវិលត្រឡប់ទៅ(លោកិយ)វិញមែននោះ ពួកគេពិតជានឹងវិលទៅរកអ្វីដែលគេបានហាមឃាត់ពួកគេនឹងវាដដែល។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកភូតកុហក។ info
التفاسير:

external-link copy
29 : 6

وَقَالُوٓاْ إِنۡ هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا وَمَا نَحۡنُ بِمَبۡعُوثِينَ

ហើយពួកគេបាននិយាយថាៈ គ្មានការរស់នៅណាក្រៅពី ការរស់នៅក្នុងលោកិយរបស់ពួកយើងឡើយ ហើយពួកយើងក៏មិន ត្រូវគេធ្វើឱ្យរស់ឡើងវិញដែរ។ info
التفاسير:

external-link copy
30 : 6

وَلَوۡ تَرَىٰٓ إِذۡ وُقِفُواْ عَلَىٰ رَبِّهِمۡۚ قَالَ أَلَيۡسَ هَٰذَا بِٱلۡحَقِّۚ قَالُواْ بَلَىٰ وَرَبِّنَاۚ قَالَ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ

ហើយប្រសិនបើអ្នកមើលឃើញពេលដែលពួកគេត្រូវបាន គេឱ្យឈរនៅចំពោះមុខម្ចាស់របស់ពួកគេ ខណៈដែលទ្រង់បានមាន បន្ទូលទៅកាន់គេថាៈ តើនេះមិនមែនជាការពិតទេឬ? ពួកគេនឹង ឆ្លើយថាៈ សូមស្បថនឹងម្ចាស់របស់ពួកយើង វាជាការពិត។ ទ្រង់ មានបន្ទូលទៀតថាៈ ដូចេ្នះ ចូរពួកអ្នកភ្លក្សទារុណកម្មដោយសារតែ អ្វីដែលពួកអ្នកធ្លាប់បានប្រឆាំងចុះ។ info
التفاسير:

external-link copy
31 : 6

قَدۡ خَسِرَ ٱلَّذِينَ كَذَّبُواْ بِلِقَآءِ ٱللَّهِۖ حَتَّىٰٓ إِذَا جَآءَتۡهُمُ ٱلسَّاعَةُ بَغۡتَةٗ قَالُواْ يَٰحَسۡرَتَنَا عَلَىٰ مَا فَرَّطۡنَا فِيهَا وَهُمۡ يَحۡمِلُونَ أَوۡزَارَهُمۡ عَلَىٰ ظُهُورِهِمۡۚ أَلَا سَآءَ مَا يَزِرُونَ

ពួកដែលបានបដិសេធនឹងការជួបអល់ឡោះនោះពិតជា បានខាតបង់។ លុះនៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេ ភ្លាមៗ ពួកគេនិយាយថាៈ ពួកយើងគួរឱ្យសោកស្ដាយបំផុតទៅ លើអ្វីដែលពួកយើងបានធេ្វសប្រហែសនៅក្នុងវា(លោកិយ)ខណៈ ដែលពួកគេរែកពន់នូវបាបកម្មរបស់ខ្លួននៅលើខ្នងរបស់ពួកគេ។ ចូរ ដឹងថា. អ្វីដែលពួកគេកំពុងរែកនោះគឺអាក្រក់បំផុត។ info
التفاسير:

external-link copy
32 : 6

وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا لَعِبٞ وَلَهۡوٞۖ وَلَلدَّارُ ٱلۡأٓخِرَةُ خَيۡرٞ لِّلَّذِينَ يَتَّقُونَۚ أَفَلَا تَعۡقِلُونَ

ហើយការរស់នៅក្នុងលោកិយគ្មានអ្វីក្រៅពីការលេង សើចឥតប្រយោជន៍នោះឡើយ។ ហើយជាការពិតណាស់ លំនៅ-ដ្ឋាននាថ្ងៃបរលោកល្អបំផុតសម្រាប់បណ្ដាអ្នកដែលកោតខ្លាច អល់ឡោះ។ ដូចេ្នះ តើពួកអ្នកមិនពិចារណាទេឬ? info
التفاسير:

external-link copy
33 : 6

قَدۡ نَعۡلَمُ إِنَّهُۥ لَيَحۡزُنُكَ ٱلَّذِي يَقُولُونَۖ فَإِنَّهُمۡ لَا يُكَذِّبُونَكَ وَلَٰكِنَّ ٱلظَّٰلِمِينَ بِـَٔايَٰتِ ٱللَّهِ يَجۡحَدُونَ

យើងពិតជាដឹងថា អ្វីដែលពួកគេនិយាយនោះពិតជា ធ្វើឱ្យអ្នកពិបាកចិត្ដ។ តាមពិតពួកគេមិនបដិសេធនឹងអ្នកឡើយ ប៉ុន្ដែពួកបំពានទាំងនោះគ្រាន់តែប្រឆាំងនឹងភស្ដុតាងនានារបស់ អល់ឡោះប៉ុណ្ណោះ។ info
التفاسير:

external-link copy
34 : 6

وَلَقَدۡ كُذِّبَتۡ رُسُلٞ مِّن قَبۡلِكَ فَصَبَرُواْ عَلَىٰ مَا كُذِّبُواْ وَأُوذُواْ حَتَّىٰٓ أَتَىٰهُمۡ نَصۡرُنَاۚ وَلَا مُبَدِّلَ لِكَلِمَٰتِ ٱللَّهِۚ وَلَقَدۡ جَآءَكَ مِن نَّبَإِيْ ٱلۡمُرۡسَلِينَ

ហើយជាការពិតណាស់ បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវ បានគេបដិសេធដែរ ប៉ុន្ដែពួកគេបានអត់ធ្មត់ចំពោះអ្វីដែលត្រូវបាន គេបដិសេធ និងត្រូវបានគេធ្វើទុក្ខបុកមេ្នញនោះ រហូតទាល់តែ ជំនួយរបស់យើងបានទៅដល់ពួកគេដោយគ្មានការផ្លាស់ប្ដូរពាក្យ ពេចន៍ទាំងឡាយរបស់អល់ឡោះនោះឡើយ។ ហើយដំណឹងមួយ ចំនួនរបស់បណ្ដាអ្នកនាំសារពិតជាបានមកដល់អ្នក។ info
التفاسير:

external-link copy
35 : 6

وَإِن كَانَ كَبُرَ عَلَيۡكَ إِعۡرَاضُهُمۡ فَإِنِ ٱسۡتَطَعۡتَ أَن تَبۡتَغِيَ نَفَقٗا فِي ٱلۡأَرۡضِ أَوۡ سُلَّمٗا فِي ٱلسَّمَآءِ فَتَأۡتِيَهُم بِـَٔايَةٖۚ وَلَوۡ شَآءَ ٱللَّهُ لَجَمَعَهُمۡ عَلَى ٱلۡهُدَىٰۚ فَلَا تَكُونَنَّ مِنَ ٱلۡجَٰهِلِينَ

តែប្រសិនបើការងាកចេញរបស់ពួកគេបង្កការលំបាក ដល់អ្នក(មូហាំម៉ាត់) ហើយប្រសិនបើអ្នកមានលទ្ធភាពស្វែងរក ផ្លូវចូលទៅក្នុងដី ឬជណ្ដើរឡើងទៅលើមេឃ និងមានលទ្ធភាពនាំ ភស្ដុតាងណាមួយមកបង្ហាញពួកគេ(ចូរអ្នកធ្វើចុះ)។ ប្រសិនបើ អល់ឡោះមានចេតនា ទ្រង់ពិតជាប្រមូលផ្ដុំពួកគេទាំងអស់ឱ្យស្ថិត លើការចង្អុលបង្ហាញ។ ហេតុនេះ អ្នកមិនត្រូវស្ថិតក្នុងចំណោមពួក ល្ងង់ខ្លៅឡើយ។ info
التفاسير: