แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร - มูลนิธิพัฒนาสังคมอิสลาม

អាស់ហ្សូមើរ

external-link copy
1 : 39

تَنزِيلُ ٱلۡكِتَٰبِ مِنَ ٱللَّهِ ٱلۡعَزِيزِ ٱلۡحَكِيمِ

ការបញ្ចុះគម្ពីរ(គួរអាន)នេះគឺមកពីអល់ឡោះដែលមហា ខ្លាំងពូកែ មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
2 : 39

إِنَّآ أَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ فَٱعۡبُدِ ٱللَّهَ مُخۡلِصٗا لَّهُ ٱلدِّينَ

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរឱ្យអ្នក(មូហាំម៉ាត់) យ៉ាងពិតប្រាកដ។ ដូចេ្នះចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះ ដោយចិត្ដស្មោះសក្នុងការប្រណិប័តន៍ចំពោះទ្រង់ចុះ។ info
التفاسير:

external-link copy
3 : 39

أَلَا لِلَّهِ ٱلدِّينُ ٱلۡخَالِصُۚ وَٱلَّذِينَ ٱتَّخَذُواْ مِن دُونِهِۦٓ أَوۡلِيَآءَ مَا نَعۡبُدُهُمۡ إِلَّا لِيُقَرِّبُونَآ إِلَى ٱللَّهِ زُلۡفَىٰٓ إِنَّ ٱللَّهَ يَحۡكُمُ بَيۡنَهُمۡ فِي مَا هُمۡ فِيهِ يَخۡتَلِفُونَۗ إِنَّ ٱللَّهَ لَا يَهۡدِي مَنۡ هُوَ كَٰذِبٞ كَفَّارٞ

ចូរដឹងថាៈ សាសនាដែលបរិសុទ្ធគឺជាកម្មសិទ្ធិរបស់ អល់ឡោះ។ ហើយពួកដែលបានយកអ្នកគាំពារផេ្សងពីទ្រង់ (បាននិយាយថា) ពួកយើងមិនគោរពសក្ការៈចំពោះពួកវាឡើយ លើកលែងតែដើម្បីឱ្យពួកវាបញ្ជិតពួកយើងឱ្យជិតបំផុតទៅចំពោះ អល់ឡោះប៉ុណ្ណោះ។ ពិតប្រាកណាស់អល់ឡោះនឹងកាត់សេចក្ដីរវាង ពួកគេនូវអ្វីដែលពួកគេខ្វែងគំនិតគ្នាចំពោះវា(ការគោរពសក្ការៈ)។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញអ្នកណាដែលជាអ្នក ភូតកុហក និងប្រឆាំងឡើយ។ info
التفاسير:

external-link copy
4 : 39

لَّوۡ أَرَادَ ٱللَّهُ أَن يَتَّخِذَ وَلَدٗا لَّٱصۡطَفَىٰ مِمَّا يَخۡلُقُ مَا يَشَآءُۚ سُبۡحَٰنَهُۥۖ هُوَ ٱللَّهُ ٱلۡوَٰحِدُ ٱلۡقَهَّارُ

ប្រសិនបើអល់ឡោះមានបំណងយកអ្នកណាម្នាក់ធ្វើជាបុត្រ ទ្រង់ពិតជានឹងជ្រើសរើសអំពីអ្វីដែលទ្រង់បង្កើតតាមតែទ្រង់មាន ចេតនាជាមិនខាន។ ទ្រង់មហាស្អាតស្អំ។ ទ្រង់គឺអល់ឡោះដែលជា ម្ចាស់តែមួយគត់ មហាខ្លាំងក្លា។ info
التفاسير:

external-link copy
5 : 39

خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۖ يُكَوِّرُ ٱلَّيۡلَ عَلَى ٱلنَّهَارِ وَيُكَوِّرُ ٱلنَّهَارَ عَلَى ٱلَّيۡلِۖ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَۖ كُلّٞ يَجۡرِي لِأَجَلٖ مُّسَمًّىۗ أَلَا هُوَ ٱلۡعَزِيزُ ٱلۡغَفَّٰرُ

ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីយ៉ាងពិត ប្រាកដ។ ទ្រង់ធ្វើឱ្យពេលយប់គ្របលើពេលថ្ងៃ ហើយទ្រង់ធ្វើឱ្យ ពេលថ្ងៃគ្របលើពេលយប់។ ហើយទ្រង់បានបញ្ជាព្រះអាទិត្យ និងព្រះច័ន្ទឱ្យដើរតាមគន្លងរៀងៗខ្លួនរហូតដល់ពេលកំណត់។ តើ ទ្រង់មិនមែនមហាខ្លាំងពូកែ មហាអភ័យទោសទេឬ? info
التفاسير: