แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร - มูลนิธิพัฒนาสังคมอิสลาม

หมายเลข​หน้า​:close

external-link copy
203 : 2

۞ وَٱذۡكُرُواْ ٱللَّهَ فِيٓ أَيَّامٖ مَّعۡدُودَٰتٖۚ فَمَن تَعَجَّلَ فِي يَوۡمَيۡنِ فَلَآ إِثۡمَ عَلَيۡهِ وَمَن تَأَخَّرَ فَلَآ إِثۡمَ عَلَيۡهِۖ لِمَنِ ٱتَّقَىٰۗ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّكُمۡ إِلَيۡهِ تُحۡشَرُونَ

ហើយចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះក្នុងចំនួន ថ្ងៃដែលបានកំណត់ ដូចេ្នះអ្នកណាចង់ប្រញាប់(ចាកចេញពីមីណា) ក្នុងរយៈពេលពីរថ្ងៃដំបូង(នៃថ្ងៃតាស្ហរិក)គឺគ្មានទោសកំហុសចំពោះ គេឡើយ។ ចំណែកឯអ្នកណាដែលចង់ពន្យារពេល(រហូតដល់ថ្ងៃទី ដប់បី)នោះ ក៏គ្មានទោសកំហុសដែរសម្រាប់អ្នកដែលកោតខ្លាច អល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថាៈ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅចំពោះទ្រង់វិញ។ info
التفاسير:

external-link copy
204 : 2

وَمِنَ ٱلنَّاسِ مَن يُعۡجِبُكَ قَوۡلُهُۥ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَيُشۡهِدُ ٱللَّهَ عَلَىٰ مَا فِي قَلۡبِهِۦ وَهُوَ أَلَدُّ ٱلۡخِصَامِ

ហើយក្នុងចំណោមមនុស្សលោកមានអ្នកដែលពាក្យសំដីរបស់គេធ្វើឱ្យអ្នក(មូហាំម៉ាត់)ចាប់អារម្មណ៍នៅក្នុងការរស់នៅ លើលោកិយនេះ ហើយគេស្បថនឹងអល់ឡោះ(សំដែងការស្មោះ ត្រង់)អំពីអ្វីដែលមាននៅក្នុងចិត្ដរបស់គេ។ ប៉ុន្ដែគេគឺជាសត្រូវ ដ៏ខ្លាំងក្លាបំផុត។ info
التفاسير:

external-link copy
205 : 2

وَإِذَا تَوَلَّىٰ سَعَىٰ فِي ٱلۡأَرۡضِ لِيُفۡسِدَ فِيهَا وَيُهۡلِكَ ٱلۡحَرۡثَ وَٱلنَّسۡلَۚ وَٱللَّهُ لَا يُحِبُّ ٱلۡفَسَادَ

ហើយនៅពេលដែលគេត្រឡប់ចេញទៅ គេតែងតែដើរ នៅលើផែនដីនេះដើម្បីបង្កវិនាសកម្មនិងបំផ្លិចបំផ្លាញផលដំណាំនិង សត្វពាហនៈ។ ហើយអល់ឡោះមិនស្រឡាញ់អំពើវិនាសកម្មឡើយ។ info
التفاسير:

external-link copy
206 : 2

وَإِذَا قِيلَ لَهُ ٱتَّقِ ٱللَّهَ أَخَذَتۡهُ ٱلۡعِزَّةُ بِٱلۡإِثۡمِۚ فَحَسۡبُهُۥ جَهَنَّمُۖ وَلَبِئۡسَ ٱلۡمِهَادُ

ហើយនៅពេលដែលមានគេនិយាយទៅកាន់អ្នកនោះ ថាៈ ចូរអ្នកកោតខ្លាចអល់ឡោះ បែរជាភាពក្រអឺតក្រទមបានអូស ទាញគេឱ្យសាងបាបកម្មកាន់តែខ្លាំងទៅវិញ។ ដូចេ្នះ នរកជើហាន់-ណាំគឺគ្រប់គ្រាន់សម្រាប់គេ ហើយវាជាកន្លែងដ៏អាក្រក់បំផុត info
التفاسير:

external-link copy
207 : 2

وَمِنَ ٱلنَّاسِ مَن يَشۡرِي نَفۡسَهُ ٱبۡتِغَآءَ مَرۡضَاتِ ٱللَّهِۚ وَٱللَّهُ رَءُوفُۢ بِٱلۡعِبَادِ

ហើយក្នុងចំណោមមនុស្សលោកមានអ្នកដែលលក់ (លះបង់)ខ្លួនគេដើម្បីស្វែងរកការយល់ព្រមពីអល់ឡោះ។ ហើយ អល់ឡោះគឺពោរពេញទៅដោយការអាណិតស្រឡាញ់ចំពោះខ្ញុំ របស់ទ្រង់។ info
التفاسير:

external-link copy
208 : 2

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱدۡخُلُواْ فِي ٱلسِّلۡمِ كَآفَّةٗ وَلَا تَتَّبِعُواْ خُطُوَٰتِ ٱلشَّيۡطَٰنِۚ إِنَّهُۥ لَكُمۡ عَدُوّٞ مُّبِينٞ

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកចូលសាសនា អ៊ីស្លាមដោយពិតប្រាកដ ហើយចូរពួកអ្នកកុំធ្វើតាមមាគ៌ារបស ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាគឺជាសត្រូវរបស់ពួកអ្នក យ៉ាងច្បាស់លាស់។ info
التفاسير:

external-link copy
209 : 2

فَإِن زَلَلۡتُم مِّنۢ بَعۡدِ مَا جَآءَتۡكُمُ ٱلۡبَيِّنَٰتُ فَٱعۡلَمُوٓاْ أَنَّ ٱللَّهَ عَزِيزٌ حَكِيمٌ

ហើយប្រសិនបើពួកអ្នកងាកចេញក្រោយពីភស្ដុតាង យ៉ាងច្បាស់លាស់(មូហាំម៉ាត់ គម្ពីរគួរអាន)បានមកដល់ពួកអ្នក ពួកអ្នកត្រូវដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
210 : 2

هَلۡ يَنظُرُونَ إِلَّآ أَن يَأۡتِيَهُمُ ٱللَّهُ فِي ظُلَلٖ مِّنَ ٱلۡغَمَامِ وَٱلۡمَلَٰٓئِكَةُ وَقُضِيَ ٱلۡأَمۡرُۚ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ

ពួកគេមិនរង់ចាំអ្វីក្រៅពីអល់ឡោះ និងម៉ាឡាអ៊ីកាត់ មកដល់ពួកគេក្នុងស្រមោលពពកឡើយ។ ហើយរឿងរ៉ាវនោះ ត្រូវបានគេកាត់សេចក្ដី។ ហើយរឿងរ៉ាវទាំងឡាយត្រូវវិលត្រឡប់ ទៅកាន់អល់ឡោះវិញ។ info
التفاسير: