Përkthimi i kuptimeve të Kuranit Fisnik - Përkthimi hmerisht - Qendra "Ruvad et-Terxheme

Numri i faqes: 203:187 close

external-link copy
107 : 9

وَٱلَّذِينَ ٱتَّخَذُواْ مَسۡجِدٗا ضِرَارٗا وَكُفۡرٗا وَتَفۡرِيقَۢا بَيۡنَ ٱلۡمُؤۡمِنِينَ وَإِرۡصَادٗا لِّمَنۡ حَارَبَ ٱللَّهَ وَرَسُولَهُۥ مِن قَبۡلُۚ وَلَيَحۡلِفُنَّ إِنۡ أَرَدۡنَآ إِلَّا ٱلۡحُسۡنَىٰۖ وَٱللَّهُ يَشۡهَدُ إِنَّهُمۡ لَكَٰذِبُونَ

ហើយ(ក្នុងចំណោមពួកពុតត្បុតនោះដែរគឺមាន)ពួកដែលបានកសាងម៉ាស្ជិតដើម្បីបង្កគ្រោះ(ដល់អ្នកមូស្លីម) និង(បង្ហាញនូវ)ភាពគ្មានជំនឿ ហើយនិងបំបែកបំបាក់រវាងបណ្ដាអ្នកដែលមានជំនឿ ព្រមទាំងដើម្បីជាការត្រៀមសម្រាប់ជនដែលធ្វើសង្គ្រាមប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់តាំងពីមុន(ពេលសាងសង់)មកម្ល៉េះ។ ហើយពួកគេប្រាកដជានឹងស្បថថា៖ (ក្នុងការកសាងម៉ាស្ជិតនេះ) ពួកយើងគ្មានបំណងអ្វីក្រៅពីធ្វើល្អនោះឡើយ។ ហើយអល់ឡោះទ្រង់ធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលភូតកុហក។ info
التفاسير:

external-link copy
108 : 9

لَا تَقُمۡ فِيهِ أَبَدٗاۚ لَّمَسۡجِدٌ أُسِّسَ عَلَى ٱلتَّقۡوَىٰ مِنۡ أَوَّلِ يَوۡمٍ أَحَقُّ أَن تَقُومَ فِيهِۚ فِيهِ رِجَالٞ يُحِبُّونَ أَن يَتَطَهَّرُواْۚ وَٱللَّهُ يُحِبُّ ٱلۡمُطَّهِّرِينَ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំសឡាតនៅក្នុងម៉ាស្ជិតជាដាច់ខាត។ ពិតប្រាកដណាស់ ម៉ាស្ជិត(គូហ្ពាក)ដែលត្រូវបានសង់ឡើងនៅលើការកោតខ្លាច(អល់ឡោះ)តាំងពីថ្ងៃដំបូងនោះ គឺសក្ដិសមបំផុតសម្រាប់អ្នកក្នុងការសឡាតនៅក្នុងវាជាង(ម៉ាស្ជិតនេះ)។ នៅទីនោះ មានបុរសជាច្រើនដែលពួកគេចូលចិត្តជម្រះសម្អាត(ពីប្រការអាក្រក់ទាំងឡាយ)។ ហើយអល់ឡោះទ្រង់ស្រលាញ់បណ្ដាអ្នកដែលជម្រះសម្អាត។ info
التفاسير:

external-link copy
109 : 9

أَفَمَنۡ أَسَّسَ بُنۡيَٰنَهُۥ عَلَىٰ تَقۡوَىٰ مِنَ ٱللَّهِ وَرِضۡوَٰنٍ خَيۡرٌ أَم مَّنۡ أَسَّسَ بُنۡيَٰنَهُۥ عَلَىٰ شَفَا جُرُفٍ هَارٖ فَٱنۡهَارَ بِهِۦ فِي نَارِ جَهَنَّمَۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ

តើអ្នកដែលបានសាងសង់សំណង់របស់ខ្លួននៅលើការកោតខ្លាច និងការពេញចិត្តពីអល់ឡោះល្អប្រសើរជាង ឬអ្នកដែលសាងសង់សំណង់របស់ខ្លួននៅលើមាត់ជ្រោះដែលហៀបតែនឹងបាក់ស្រុត ហើយរូបគេនិងសំណង់របស់គេនឹងធ្លាក់ទៅជាមួយគ្នាទៅក្នុងនរកជើហាន់ណាំនោះល្អប្រសើរជាង? ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។ info
التفاسير:

external-link copy
110 : 9

لَا يَزَالُ بُنۡيَٰنُهُمُ ٱلَّذِي بَنَوۡاْ رِيبَةٗ فِي قُلُوبِهِمۡ إِلَّآ أَن تَقَطَّعَ قُلُوبُهُمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٌ

សំណង់(ម៉ាស្ជិត)របស់ពួកគេដែលពួកគេបានកសាងនោះ នៅតែជាក្ដីមន្ទិលសង្ស័យក្នុងដួងចិត្តរបស់ពួកគេ រហូតដល់ដួងចិត្តរបស់ពួកគេត្រូវបានកាត់ផ្តាច់(ស្លាប់ ឬត្រូវគេសម្លាប់)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
111 : 9

۞ إِنَّ ٱللَّهَ ٱشۡتَرَىٰ مِنَ ٱلۡمُؤۡمِنِينَ أَنفُسَهُمۡ وَأَمۡوَٰلَهُم بِأَنَّ لَهُمُ ٱلۡجَنَّةَۚ يُقَٰتِلُونَ فِي سَبِيلِ ٱللَّهِ فَيَقۡتُلُونَ وَيُقۡتَلُونَۖ وَعۡدًا عَلَيۡهِ حَقّٗا فِي ٱلتَّوۡرَىٰةِ وَٱلۡإِنجِيلِ وَٱلۡقُرۡءَانِۚ وَمَنۡ أَوۡفَىٰ بِعَهۡدِهِۦ مِنَ ٱللَّهِۚ فَٱسۡتَبۡشِرُواْ بِبَيۡعِكُمُ ٱلَّذِي بَايَعۡتُم بِهِۦۚ وَذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ

ពិតប្រាកដណាស់ អល់ឡោះទ្រង់បានទិញ(ប្តូរ)ពីបណ្ដាអ្នកមានជំនឿនូវជីវិតរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេដោយប្រទានដល់ពួកគេវិញនូវឋានសួគ៌។ ពួកគេប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ ដោយពួកគេបានសម្លាប់(ពួកប្រឆាំង) ហើយពួកគេក៏ត្រូវបានគេសម្លាប់វិញដែរ។ ការសន្យារបស់អល់ឡោះចំពោះរឿងនេះ គឺជាការពិតដែលមានបញ្ជាក់នៅក្នុងគម្ពីរតាវរ៉ត គម្ពីរអ៊ិញជីល និងគម្ពីរគួរអាន។ ហើយគ្មាននរណាម្នាក់ដែលគោរពពាក្យសន្យាជាងអល់ឡោះឡើយ។ ដូច្នេះ ចូរអ្នក(ឱបណ្ដាអ្នកមានជំនឿ)សប្បាយរីករាយជាមួយនឹងការលក់ដូររបស់ពួកអ្នកដែលបានព្រមព្រៀងវា(ជាមួយនឹងអល់ឡោះ)ចុះ។ នោះហើយគឺជាជោគជ័យដ៏ធំធេងបំផុត។ info
التفاسير: