Përkthimi i kuptimeve të Kuranit Fisnik - Përkthimi hmerisht - Qendra "Ruvad et-Terxheme

អាល់អាំពីយ៉ាក

external-link copy
1 : 21

ٱقۡتَرَبَ لِلنَّاسِ حِسَابُهُمۡ وَهُمۡ فِي غَفۡلَةٖ مُّعۡرِضُونَ

ការជំនុំជម្រះចំពោះមនុស្សលោកបានខិតជិតមកដល់ហើយ ខណៈដែលពួកគេស្ថិតនៅក្នុងភាពព្រងើយកន្តើយ និងងាកចេញ(ពីការដាស់ព្រមាននេះ)។ info
التفاسير:

external-link copy
2 : 21

مَا يَأۡتِيهِم مِّن ذِكۡرٖ مِّن رَّبِّهِم مُّحۡدَثٍ إِلَّا ٱسۡتَمَعُوهُ وَهُمۡ يَلۡعَبُونَ

ហើយគ្មានការរំឭក(គម្ពីរគួរអាន)ថ្មីណាមួយមកពីព្រះជាម្ចាស់របស់ពួកគេបានមកដល់ពួកគេនោះឡើយ លើកលែងតែពួកគេស្តាប់វាដោយដោយលេងសើចប៉ុណ្ណោះ info
التفاسير:

external-link copy
3 : 21

لَاهِيَةٗ قُلُوبُهُمۡۗ وَأَسَرُّواْ ٱلنَّجۡوَى ٱلَّذِينَ ظَلَمُواْ هَلۡ هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡۖ أَفَتَأۡتُونَ ٱلسِّحۡرَ وَأَنتُمۡ تُبۡصِرُونَ

ដោយដួងចិត្តរបស់ពួកគេព្រងើយកន្តើយ(មិនយកចិត្តទុកដាក់)ចំពោះវា។ ហើយពួកដែលបំពានបាននិយាយខ្សឹបខ្សៀវគ្នាដោយស្ងាត់ៗថា៖ តើមនុស្សម្នាក់នេះ(ព្យាការីមូហាំម៉ាត់)គ្មានអ្វីក្រៅតែពីជាមនុស្សធម្មតាដូចពួកអ្នកទេឬ? ហើយពួកអ្នកដើរតាមមន្តអាគមឬ ខណៈដែលពួកអ្នកមើលឃើញច្បាស់(ថាគេក៏ជាមនុស្សលោកធម្មតាដូចពួកអ្នក)ដែរនោះ? info
التفاسير:

external-link copy
4 : 21

قَالَ رَبِّي يَعۡلَمُ ٱلۡقَوۡلَ فِي ٱلسَّمَآءِ وَٱلۡأَرۡضِۖ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ

គាត់(ព្យាការីមូហាំម៉ាត់)បាននិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតនូវពាក្យសម្តីដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី។ ហើយទ្រង់មហាឮ មហាដឹងបំផុត។ info
التفاسير:

external-link copy
5 : 21

بَلۡ قَالُوٓاْ أَضۡغَٰثُ أَحۡلَٰمِۭ بَلِ ٱفۡتَرَىٰهُ بَلۡ هُوَ شَاعِرٞ فَلۡيَأۡتِنَا بِـَٔايَةٖ كَمَآ أُرۡسِلَ ٱلۡأَوَّلُونَ

ផ្ទុយទៅវិញ ពួកគេនិយាយថា៖ វា(គម្ពីរគួរអាន)គ្រាន់តែជាសុបិនដែលច្របូកច្របល់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ គេគឺជាអ្នកប្រឌិតកុហកវាឡើង។ ផ្ទុយទៅវិញ គេគឺជាកវីនិពន្ធម្នាក់ប៉ុណ្ណោះ។ ដូច្នេះ ចូរឱ្យគេនាំមកឱ្យពួកយើងនូវអច្ឆរិយភាពណាមួយដូចអ្វីដែលគេបញ្ជូនទៅឲ្យបណ្តាអ្នក(នាំសារ)ជំនាន់មុន។ info
التفاسير:

external-link copy
6 : 21

مَآ ءَامَنَتۡ قَبۡلَهُم مِّن قَرۡيَةٍ أَهۡلَكۡنَٰهَآۖ أَفَهُمۡ يُؤۡمِنُونَ

គ្មានភូមិស្រុកណាមួយមុនពួកគេដែលមានជំនឿនោះឡើយ(ពេលដែលពួកគេទទួលបានតាមការទាមទារ)។ ដូច្នេះ យើងក៏បំផ្លាញវា(ភូមិស្រុកនោះ)ទៅ។ តើពួកទាំងនោះ មានជំនឿឬទេ? info
التفاسير:

external-link copy
7 : 21

وَمَآ أَرۡسَلۡنَا قَبۡلَكَ إِلَّا رِجَالٗا نُّوحِيٓ إِلَيۡهِمۡۖ فَسۡـَٔلُوٓاْ أَهۡلَ ٱلذِّكۡرِ إِن كُنتُمۡ لَا تَعۡلَمُونَ

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែជាបុរសៗដែលយើងផ្តល់វ៉ាហ៊ីទៅកាន់ពួកគេប៉ុណ្ណោះ។ ដូចនេះ ចូរពួកអ្នកសួរអ្នកដែលមានចំណេះដឹង(ពួកអះលីគីតាប)ចុះ ប្រសិនបើពួកអ្នកមិនដឹងនោះ។ info
التفاسير:

external-link copy
8 : 21

وَمَا جَعَلۡنَٰهُمۡ جَسَدٗا لَّا يَأۡكُلُونَ ٱلطَّعَامَ وَمَا كَانُواْ خَٰلِدِينَ

ហើយយើងមិនបានបង្កើតពួកគេ(អ្នកនាំសារទាំងនោះ)ជារូបរាងកាយដែលមិនទទួលទានអាហារនោះឡើយ។ ហើយពួកគេក៏មិនមានជីវិតអមតៈនោះដែរ។ info
التفاسير:

external-link copy
9 : 21

ثُمَّ صَدَقۡنَٰهُمُ ٱلۡوَعۡدَ فَأَنجَيۡنَٰهُمۡ وَمَن نَّشَآءُ وَأَهۡلَكۡنَا ٱلۡمُسۡرِفِينَ

ក្រោយមក យើងបានធ្វើឱ្យការសន្យាចំពោះពួកគេក្លាយជាការពិតដោយយើងបានសង្គ្រោះពួកគេ ហើយនិងជនណាដែលយើងមានចេតនា និងបំផ្លាញពួកដែលល្មើសបំពាន។ info
التفاسير:

external-link copy
10 : 21

لَقَدۡ أَنزَلۡنَآ إِلَيۡكُمۡ كِتَٰبٗا فِيهِ ذِكۡرُكُمۡۚ أَفَلَا تَعۡقِلُونَ

ជាការពិតណាស់ យើងបានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់ពួកអ្នក ដែលមាននៅក្នុងនោះ គឺភាពខ្ពង់ខ្ពស់របស់ពួកអ្នក ។ តើពួកអ្នកមិនចេះគិតពិចារណាទេឬ? info
التفاسير: