Përkthimi i kuptimeve të Kuranit Fisnik - El Muhtesar fi tefsir el Kuran el Kerim - Përkthimi hmerisht

អាត់ទូខន

Qëllimet e sures:
تهديد المشركين ببيان ما ينتظرهم من العقوبة العاجلة والآجلة.
គំរាមពួកមុស្ហរីគីនតាមរយៈការបញ្ជាក់ពីទណ្ឌកម្មដែលនៅរង់ចាំពួកគេ ទាំងទណ្ឌកម្មលោកិយ និងទណ្ឌកម្មថ្ងៃបរលោក។ info

external-link copy
1 : 44

حمٓ

ហា មីម (បានបកស្រាយរួចនៅដើមជំពូកអាល់ហ្ពាក៏រ៉ោះ) info
التفاسير:

external-link copy
2 : 44

وَٱلۡكِتَٰبِ ٱلۡمُبِينِ

អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងគម្ពីរគួរអានដែលបញ្ជាក់ច្បាស់ពីមាគ៌ានៃការចង្អុលបង្ហាញទៅកាន់សេចក្តីពិត។ info
التفاسير:

external-link copy
3 : 44

إِنَّآ أَنزَلۡنَٰهُ فِي لَيۡلَةٖ مُّبَٰرَكَةٍۚ إِنَّا كُنَّا مُنذِرِينَ

ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបញ្ចុះគម្ពីរគួរអាននៅយប់ឡៃឡាទុលក៏ទើរ(យប់មួយនៅក្នុងអំឡុងដប់ថ្ងៃចុងក្រោនៃខែរ៉ម៉ាហ្ទន) ដែលវាគឺជាយប់ប្រកបទៅដោយភាពល្អប្រសើរ។ ពិតប្រាកដណាស់ យើងគឺជាអ្នកដាស់តឿនបន្លាច(ដល់មនុស្សលោក)នឹងគម្ពីរគួរអាននេះ។ info
التفاسير:

external-link copy
4 : 44

فِيهَا يُفۡرَقُ كُلُّ أَمۡرٍ حَكِيمٍ

នៅក្នុងយប់នេះ ទ្រង់បែងចែកនូវរាល់កិច្ចការទាំងឡាយប្រកបដោយគតិបណ្ឌិត ដែលទាក់ទងនឹងលាភសក្ការៈ អាយុកាលកំណត់ដែលត្រូវស្លាប់ និងកិច្ចការផ្សេងទៀតដែលអល់ឡោះទ្រង់កំណត់ឲ្យវាកើតឡើងក្នុងឆ្នាំនោះ។ info
التفاسير:

external-link copy
5 : 44

أَمۡرٗا مِّنۡ عِندِنَآۚ إِنَّا كُنَّا مُرۡسِلِينَ

យើងបែងចែករាល់កិច្ចការដែលប្រកបដោយគតិបណ្ឌិតនោះអំពីយើងផ្ទាល់។ ពិតប្រាកដណាស់ យើងគឺជាអ្នកដែលបញ្ជូនបណ្តាអ្នកនាំសារទាំងឡាយ។ info
التفاسير:

external-link copy
6 : 44

رَحۡمَةٗ مِّن رَّبِّكَۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ

យើងបញ្ជូនអ្នកនាំសារទាំងឡាយ ជាក្តីមេត្តាករុណាអំពីម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សម្រាប់ជនណាដែលទ្រង់បញ្ជូនអ្នកនាំសារទៅកាន់ពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាឮបំផុតនូវពាក្យសម្ដីទាំងឡាយនៃខ្ញុំបម្រើរបស់ទ្រង់ មហាដឹងបំផុតពីទង្វើទាំងឡាយរបស់ពួកគេ និងការនៀត(ការប៉ង)របស់ពួកគេ។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។ info
التفاسير:

external-link copy
7 : 44

رَبِّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَآۖ إِن كُنتُم مُّوقِنِينَ

ទ្រង់គឺជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ។ ប្រសិនបើពួកអ្នកជឿជាក់យ៉ាងដូច្នោះមែននោះ ចូរពួកអ្នកមានជំនឿចំពោះអ្នកនាំសាររបស់យើងចុះ។ info
التفاسير:

external-link copy
8 : 44

لَآ إِلَٰهَ إِلَّا هُوَ يُحۡيِۦ وَيُمِيتُۖ رَبُّكُمۡ وَرَبُّ ءَابَآئِكُمُ ٱلۡأَوَّلِينَ

គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាអ្នកធ្វើឲ្យរស់និងជាអ្នកធ្វើឲ្យស្លាប់។ គ្មាននរណាដែលអាចធ្វើឲ្យរស់ និងគ្មាននរណាដែលអាចធ្វើឲ្យស្លាប់ក្រៅពីទ្រង់ឡើយ។ ទ្រង់គឺជាម្ចាស់របស់ពួកអ្នក និងជាម្ចាស់របស់ជីដូនជីតាជំនាន់មុនៗរបស់ពួកអ្នក។ info
التفاسير:

external-link copy
9 : 44

بَلۡ هُمۡ فِي شَكّٖ يَلۡعَبُونَ

តែពួកមុស្ហរីគីនទាំងនោះមិនជឿជាក់យ៉ាងដូច្នោះឡើយ ផ្ទុយទៅវិញ ពួកគេស្ថិតនៅក្នុងភាពមន្ទិលសង្ស័យអំពីរឿងនោះ និងលេងសើចចំពោះរឿងនោះ ត្បិតពួកគេកំពុងស្ថិតនៅក្នុងភាពមិនត្រឹមត្រូវ។ info
التفاسير:

external-link copy
10 : 44

فَٱرۡتَقِبۡ يَوۡمَ تَأۡتِي ٱلسَّمَآءُ بِدُخَانٖ مُّبِينٖ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រង់ចាំទណ្ឌកម្មនៃក្រុមរបស់អ្នកដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខចុះ គឺនៅថ្ងៃដែលមេឃនឹងនាំមកនូវផ្សែងយ៉ាងច្បាស់ដែលពួកគេនឹងបានឃើញវាដោយផ្ទាល់នឹងភ្នែកដោយសារភាពឈឺចាប់យ៉ាងក្រៃលែង។ info
التفاسير:

external-link copy
11 : 44

يَغۡشَى ٱلنَّاسَۖ هَٰذَا عَذَابٌ أَلِيمٞ

ផ្សែងនោះនឹងគ្របដណ្ដប់លើក្រុមរបស់អ្នក ហើយមានគេនិយាយទៅកាន់ពួកគេថាៈ ទណ្ឌកម្មដែលពួកអ្នកទទួលរងនេះ គឺជាទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។ info
التفاسير:

external-link copy
12 : 44

رَّبَّنَا ٱكۡشِفۡ عَنَّا ٱلۡعَذَابَ إِنَّا مُؤۡمِنُونَ

ពេលនោះ ពួកគេក៏អង្វរករទៅកាន់ម្ចាស់របស់ពួកគេដោយបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាបញ្ចៀសពួកយើងពីទណ្ឌកម្មដែលទ្រង់បានបញ្ជូនវាមកកាន់ពួកយើងផងចុះ។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលមានជំនឿចំពោះទ្រង់ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់ ប្រសិនបើទ្រង់បញ្ចៀសពួកយើងអំពីទណ្ឌកម្មនេះ។ info
التفاسير:

external-link copy
13 : 44

أَنَّىٰ لَهُمُ ٱلذِّكۡرَىٰ وَقَدۡ جَآءَهُمۡ رَسُولٞ مُّبِينٞ

តើពួកគេអាចភ្ញាក់រលឹក និងវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកគេយ៉ាងដូចម្តេចនៅពេលនេះ ខណៈដែលអ្នកនាំសារ(ព្យាការីមូហាំម៉ាត់)បាននាំមកឲ្យពួកគេនូវសារយ៉ាងច្បាស់លាស់ ហើយពួកគេក៏បានទទួលស្គាល់ពីភាពសច្ចៈ និងភាពស្មោះត្រង់របស់គាត់ហើយនោះ? info
التفاسير:

external-link copy
14 : 44

ثُمَّ تَوَلَّوۡاْ عَنۡهُ وَقَالُواْ مُعَلَّمٞ مَّجۡنُونٌ

បន្ទាប់មក ពួកគេបែរជាងាកចេញមិនព្រមជឿជាក់ចំពោះគាត់ ហើយពួកគេបាននិយាយអំពីគាត់ថាៈ គាត់គឺជាមនុស្សដែលត្រូវគេពង្វក់ដែលមានអ្នកផ្សេងមកពង្វក់គាត់ ហើយគាត់មិនមែនជាអ្នកនាំសារឡើយ ហើយពួកគេនិយាយទៀតថា គាត់គឺជាមនុស្សវិកលចរិត។ info
التفاسير:

external-link copy
15 : 44

إِنَّا كَاشِفُواْ ٱلۡعَذَابِ قَلِيلًاۚ إِنَّكُمۡ عَآئِدُونَ

ពិតប្រាកដណាស់ នៅពេលដែលយើងបញ្ចៀសពួកអ្នកពីទណ្ឌកម្មបន្តិច ប្រាកដជាពួកអ្នកនឹងវិលត្រឡប់ទៅរកការប្រឆាំង និងបដិសេធមិនជឿនោះដដែល។ info
التفاسير:

external-link copy
16 : 44

يَوۡمَ نَبۡطِشُ ٱلۡبَطۡشَةَ ٱلۡكُبۡرَىٰٓ إِنَّا مُنتَقِمُونَ

ហើយចូរអ្នករង់ចាំមើលពួកគេចុះ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលយើងបំផ្លាញពួកប្រឆាំងក្នុងចំណោមក្រុមរបស់អ្នកនូវការបំផ្លាញមួយខ្លាំងក្លា គឺនៅថ្ងៃសង្គ្រាមហ្ពាទើរ។ ពិតប្រាកដណាស់ យើងជាអ្នកដាក់ទណ្ឌកម្មលើពួកគេ ដោយសារតែពួកគេប្រឆាំងនឹងអល់ឡោះ និងបដិសេធនឹងអ្នកនាំសាររបស់ទ្រង់។ info
التفاسير:

external-link copy
17 : 44

۞ وَلَقَدۡ فَتَنَّا قَبۡلَهُمۡ قَوۡمَ فِرۡعَوۡنَ وَجَآءَهُمۡ رَسُولٞ كَرِيمٌ

ហើយពិតប្រាកដណាស់ យើងបានសាកល្បងក្រុមរបស់ហ្វៀរអោនមុនពួកគេទៅទៀត ដោយអ្នកនាំសារដ៏ឧត្តុង្គឧត្តមអំពីអល់ឡោះបានមកកាន់ពួកគេ ដោយអំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះនិងគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់ នោះគឺព្យាការីមូសា។ info
التفاسير:

external-link copy
18 : 44

أَنۡ أَدُّوٓاْ إِلَيَّ عِبَادَ ٱللَّهِۖ إِنِّي لَكُمۡ رَسُولٌ أَمِينٞ

ព្យាការីមូសាបាននិយាយទៅកាន់ហ្វៀរអោននិងបក្សពួករបស់គេថាៈ ចូរពួកអ្នកប្រគល់អម្បូរអ៊ីស្រាអែលឲ្យមកខ្ញុំវិញមក។ ជាការពិតណាស់ ពួកគេគឺជាខ្ញុំបម្រើរបស់អល់ឡោះ។ ពួកអ្នកគ្មានសិទ្ធិអ្វីនឹងយកពួកគេមកធ្វើជាខ្ញុំបម្រើ(ទាសករ)នោះទេ។ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារអំពីអល់ឡោះមកកាន់ពួកអ្នក ជាអ្នកដែលស្មោះត្រង់បំផុតក្នុងការផ្សព្វផ្សាយនូវអ្វីដែលទ្រង់បានបង្គាប់មកលើខ្ញុំឲ្យផ្សព្វផ្សាយដល់ពួកអ្នក ដោយខ្ញុំមិនបំបាត់ ហើយក៏មិនពន្លើស(នូវអ្វីដែលទ្រង់បានបង្គាប់មកលើខ្ញុំឲ្យផ្សព្វផ្សាយ)នោះដែរ។ info
التفاسير:
Dobitë e ajeteve të kësaj faqeje:
• نزول القرآن في ليلة القدر التي هي كثيرة الخيرات دلالة على عظم قدره.
• ការបញ្ចុះគម្ពីរគួរអាននៅក្នុងយប់ឡៃឡាទុលក៏ទើរដែលពោរពេញដោយសេចក្តីល្អជាច្រើននោះ ជាភស្តុតាងបញ្ជាក់ទៅលើភាពអស្ចារ្យនៃឋានៈរបស់យប់នោះ។ info

• بعثة الرسل ونزول القرآن من مظاهر رحمة الله بعباده.
• ការតែងតាំងអ្នកនាំសារទាំងឡាយ និងការបញ្ចុះគម្ពីរគួរអាន ស្ថិតក្នុងចំណោមភស្តុតាងជាក់ស្តែងដែលបញ្ជាក់ពីក្តីមេត្តាករុណារបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់។ info

• رسالات الأنبياء تحرير للمستضعفين من قبضة المتكبرين.
• សារទាំងឡាយរបស់អ្នកនាំសារទាំងអស់ គឺរំដោះអ្នកទន់ខ្សោយឲ្យរួចផុតពីការជិះជាន់របស់ពួកយង់ឃ្នង។ info