Përkthimi i kuptimeve të Kuranit Fisnik - Përkthimi khmerisht - Shoqata për Zhvillimin e Shoqërisë Islame

អាន់ណាហ្សុីអាត

external-link copy
1 : 79

وَٱلنَّٰزِعَٰتِ غَرۡقٗا

អល់ឡោះស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកយកជីវិតពួក ដែលគ្មានជំនឿដោយឃោរឃៅ។ info
التفاسير:

external-link copy
2 : 79

وَٱلنَّٰشِطَٰتِ نَشۡطٗا

និងម៉ាឡាអ៊ីកាត់ដែលដកយកជីវិតអ្នកមានជំនឿដោយ ថ្នមៗ។ info
التفاسير:

external-link copy
3 : 79

وَٱلسَّٰبِحَٰتِ سَبۡحٗا

និងម៉ាឡាអ៊ីកាត់ដែលចុះពីលើមេឃយ៉ាងលឿន។ info
التفاسير:

external-link copy
4 : 79

فَٱلسَّٰبِقَٰتِ سَبۡقٗا

និងម៉ាឡាអ៊ីកាត់ដែលដណ្ដ្ដើមគ្នានាំព្រលឹងអ្នកមានជំនឿ ឆ្ពោះទៅកាន់ឋានសួគ៌។ info
التفاسير:

external-link copy
5 : 79

فَٱلۡمُدَبِّرَٰتِ أَمۡرٗا

និងម៉ាឡាអ៊ីកាត់ដែលរៀបចំបទបញ្ជារបស់អល់ឡោះ។ info
التفاسير:

external-link copy
6 : 79

يَوۡمَ تَرۡجُفُ ٱلرَّاجِفَةُ

នៅថ្ងៃដែល(មានការផ្លុំត្រែលើកទីមួយ)ផែនដីនិងភ្នំ ទាំងឡាយរញ្ជួយយ៉ាងខ្លាំង(អ្វីៗទាំងអស់ត្រូវវិនាសអន្ដរាយ)។ info
التفاسير:

external-link copy
7 : 79

تَتۡبَعُهَا ٱلرَّادِفَةُ

ការផ្លុំត្រែលើកទីពីរកើតមានឡើង បន្ទាប់ពីលើកទីមួយ (អ្វីៗទាំងអស់ត្រូវរស់ឡើងវិញ)។ info
التفاسير:

external-link copy
8 : 79

قُلُوبٞ يَوۡمَئِذٖ وَاجِفَةٌ

នៅថ្ងៃនោះ ដួងចិត្ដ(របស់ពួកគ្មានជំនឿ)ភ័យញាប់ញ័រ។ info
التفاسير:

external-link copy
9 : 79

أَبۡصَٰرُهَا خَٰشِعَةٞ

កែវភ្នែករបស់ពួកគេទម្លាក់ចុះដោយសារការភ័យខ្លាច។ info
التفاسير:

external-link copy
10 : 79

يَقُولُونَ أَءِنَّا لَمَرۡدُودُونَ فِي ٱلۡحَافِرَةِ

ពួកគេ(ពួកគ្មានជំនឿ)និយាយថាៈ តើពួកយើងពិតជា ត្រូវបានគេបញ្ជូនទៅកាន់ជីវិតដើម(របស់ពួកយើង)វិញឬ? info
التفاسير:

external-link copy
11 : 79

أَءِذَا كُنَّا عِظَٰمٗا نَّخِرَةٗ

តើ(គេពិតជាបញ្ជូនទៅកាន់ជីវិតដើមរបស់ពួកយើងវិញ ឬ) នៅពេលដែលពួកយើងបានក្លាយជាឆ្អឹងពុកផុយហើយនោះ ? info
التفاسير:

external-link copy
12 : 79

قَالُواْ تِلۡكَ إِذٗا كَرَّةٌ خَاسِرَةٞ

ពួកគេបាននិយាយទៀតថាៈ ប្រសិនបើដូច្នោះមែននោះ គឺជាការវិលត្រឡប់ដ៏ខាតបង់។ info
التفاسير:

external-link copy
13 : 79

فَإِنَّمَا هِيَ زَجۡرَةٞ وَٰحِدَةٞ

ពិតប្រាកដណាស់ វាគ្រាន់តែជាការផ្លុំត្រែ(លើកទីពីរ) មួយដងប៉ុណ្ណោះ។ info
التفاسير:

external-link copy
14 : 79

فَإِذَا هُم بِٱلسَّاهِرَةِ

ពេលនោះស្រាប់តែពួកគេរស់ឡើងវិញពាសពេញផែនដី។ info
التفاسير:

external-link copy
15 : 79

هَلۡ أَتَىٰكَ حَدِيثُ مُوسَىٰٓ

រឿងរបស់មូសាពិតជាបានមកដល់អ្នក(មូហាំម៉ាត់) រួចហើយ ។ info
التفاسير:

external-link copy
16 : 79

إِذۡ نَادَىٰهُ رَبُّهُۥ بِٱلۡوَادِ ٱلۡمُقَدَّسِ طُوًى

នៅពេលដែលម្ចាស់របស់គេហៅគេនៅឯជ្រលងភ្នំទូវ៉ា ដ៏ពិសិដ្ឋ។ info
التفاسير: