Përkthimi i kuptimeve të Kuranit Fisnik - Përkthimi khmerisht - Shoqata për Zhvillimin e Shoqërisë Islame

Numri i faqes:close

external-link copy
188 : 7

قُل لَّآ أَمۡلِكُ لِنَفۡسِي نَفۡعٗا وَلَا ضَرًّا إِلَّا مَا شَآءَ ٱللَّهُۚ وَلَوۡ كُنتُ أَعۡلَمُ ٱلۡغَيۡبَ لَٱسۡتَكۡثَرۡتُ مِنَ ٱلۡخَيۡرِ وَمَا مَسَّنِيَ ٱلسُّوٓءُۚ إِنۡ أَنَا۠ إِلَّا نَذِيرٞ وَبَشِيرٞ لِّقَوۡمٖ يُؤۡمِنُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំគ្មានលទ្ធភាពផ្ដល់ផល ប្រយោជន៍សម្រាប់ខ្លួនរបស់ខ្ញុំ និងរុញច្រានភាពគ្រោះថ្នាក់ចេញ ពីខ្លួនខ្ញុំបានឡើយ លើកលែងតែអ្វីដែលអល់ឡោះមានចេតនា ប៉ុណ្ណោះ។ ប្រសិនបើខ្ញុំបានដឹងនៃអាថ៌កំបាំង ខ្ញុំពិតជានឹងបង្កើននូវ អំពើល្អយ៉ាងច្រើន ហើយគ្មានអំពើអាក្រក់ណាមកបៀតបៀនរូប ខ្ញុំបានឡើយ។ ខ្ញុំគ្មានអ្វីក្រៅពីជាអ្នកដាស់តឿនព្រមាន និងផ្ដល់ ដំំណឹងរីករាយដល់ក្រុមដែលមានជំនឿនោះឡើយ។ info
التفاسير:

external-link copy
189 : 7

۞ هُوَ ٱلَّذِي خَلَقَكُم مِّن نَّفۡسٖ وَٰحِدَةٖ وَجَعَلَ مِنۡهَا زَوۡجَهَا لِيَسۡكُنَ إِلَيۡهَاۖ فَلَمَّا تَغَشَّىٰهَا حَمَلَتۡ حَمۡلًا خَفِيفٗا فَمَرَّتۡ بِهِۦۖ فَلَمَّآ أَثۡقَلَت دَّعَوَا ٱللَّهَ رَبَّهُمَا لَئِنۡ ءَاتَيۡتَنَا صَٰلِحٗا لَّنَكُونَنَّ مِنَ ٱلشَّٰكِرِينَ

អល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្ស តែមួយគត់(អាដាំ)ហើយអល់ឡោះបានបង្កើតចេញពីគាត់នូវ ភរិយារបស់គាត់(ហាវ៉ា) ដើម្បីឱ្យគាត់មានភាពរីករាយរស់នៅជា មួយនាង។ នៅពេលគាត់បានរួមភេទជាមួយនាង នាងក៏មានផ្ទៃ ពោះដ៏ស្រាល ហើយនាងបន្ដពរពោះនោះ។ នៅពេលផ្ទៃពោះនោះ មានភាពធ្ងន់ គេទាំងពីរក៏បានបួងសួងសុំពីអល់ឡោះដែលជាម្ចាស់ របស់ពួកគេទាំងពីរថាៈ ពិតប្រាកដណាស់ ប្រសិនបើទ្រង់ប្រទានឱ្យ ពួកយើងនូវកូនដ៏ល្អម្នាក់នោះ ពួកយើងពិតជានឹងក្លាយទៅជាអ្នក ដែលស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ។ info
التفاسير:

external-link copy
190 : 7

فَلَمَّآ ءَاتَىٰهُمَا صَٰلِحٗا جَعَلَا لَهُۥ شُرَكَآءَ فِيمَآ ءَاتَىٰهُمَاۚ فَتَعَٰلَى ٱللَّهُ عَمَّا يُشۡرِكُونَ

ក្រោយមកនៅពេលដែលអល់ឡោះបានប្រទានឱ្យពួក គាត់ទាំងពីរនូវកូនដ៏ល្អម្នាក់ ពួកគាត់ទាំងពីរក៏បានធ្វើស្ហ៊ីរិកចំពោះ អល់ឡោះ(ក្នុងការដាក់ឈ្មោះកូន)នូវអ្វីដែលទ្រង់បានប្រទានឱ្យ ពួកគេទាំងពីរនេះទៅវិញ។ ហើយអល់ឡោះខ្ពង់ខ្ពស់អំពីអ្វីដែល ពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។ info
التفاسير:

external-link copy
191 : 7

أَيُشۡرِكُونَ مَا لَا يَخۡلُقُ شَيۡـٔٗا وَهُمۡ يُخۡلَقُونَ

តើពួកអ្នកប្រព្រឹត្ដស្ហ៊ីរិកចំពោះអល់ឡោះនូវវត្ថុដែលមិន អាចបង្កើតអ្វីបាន តែពួកគេត្រូវបានគេបង្កើតនោះឬ? info
التفاسير:

external-link copy
192 : 7

وَلَا يَسۡتَطِيعُونَ لَهُمۡ نَصۡرٗا وَلَآ أَنفُسَهُمۡ يَنصُرُونَ

ហើយវាទាំងនោះ(រូបសំណាក)គ្មានលទ្ធភាពជួយដល់ ពួកគេ(ពួកមូស្ហរីគីន)បានឡើយ ហើយពួកវាផ្ទាល់ក៏គ្មានលទ្ធភាព ជួយខ្លួនឯងដែរ។ info
التفاسير:

external-link copy
193 : 7

وَإِن تَدۡعُوهُمۡ إِلَى ٱلۡهُدَىٰ لَا يَتَّبِعُوكُمۡۚ سَوَآءٌ عَلَيۡكُمۡ أَدَعَوۡتُمُوهُمۡ أَمۡ أَنتُمۡ صَٰمِتُونَ

ហើយប្រសិនបើពួកអ្នកបួងសួងសុំពួកវា(រូបសំណាក) ឱ្យចង្អុលបង្ហាញ ពួកវាមិនអាចធ្វើតាមពួកអ្នកឡើយ។ វាដូចតែ គ្នាទេ ទោះបីជាពួកអ្នកបានបួងសួងសុំពួកវា ឬពួកអ្នកនៅស្ងៀម ក៏ដោយ។ info
التفاسير:

external-link copy
194 : 7

إِنَّ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِ عِبَادٌ أَمۡثَالُكُمۡۖ فَٱدۡعُوهُمۡ فَلۡيَسۡتَجِيبُواْ لَكُمۡ إِن كُنتُمۡ صَٰدِقِينَ

ពិតប្រាកដណាស់ ពួកដែលពួកអ្នកកំពុងបួងសួងសុំផេ្សង ពីអល់ឡោះនោះ គឺជាខ្ញុំរបស់អល់ឡោះដូចពួកអ្នកដែរ។ ដូចេ្នះ ចូរ ពួកអ្នកបួងសួងសុំពួកគេ ហើយឱ្យពួកគេឆ្លើយតបចំពោះពួកអ្នក មើល. ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវមែននោះ។ info
التفاسير:

external-link copy
195 : 7

أَلَهُمۡ أَرۡجُلٞ يَمۡشُونَ بِهَآۖ أَمۡ لَهُمۡ أَيۡدٖ يَبۡطِشُونَ بِهَآۖ أَمۡ لَهُمۡ أَعۡيُنٞ يُبۡصِرُونَ بِهَآۖ أَمۡ لَهُمۡ ءَاذَانٞ يَسۡمَعُونَ بِهَاۗ قُلِ ٱدۡعُواْ شُرَكَآءَكُمۡ ثُمَّ كِيدُونِ فَلَا تُنظِرُونِ

តើពួកវា(រូបសំណាក)មានជើងអាចដើរ ឬពួកវាមាន ដៃអាចកាន់ ឬពួកវាមានភ្នែកអាចមើល ឬពួកវាមានត្រចៀកអាច ស្ដាប់បានឬ? ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកបួងសួងសុំ ម្ចាស់(រូបសំណាក)របស់ពួកអ្នក បន្ទាប់មកពួកអ្នកប្រើល្បិចកល តតាំងជាមួយខ្ញុំចុះ ហើយកុំបន្ធូរដៃឱ្យខ្ញុំឱ្យសោះ។ info
التفاسير: