Përkthimi i kuptimeve të Kuranit Fisnik - Përkthimi khmerisht - Shoqata për Zhvillimin e Shoqërisë Islame

Numri i faqes:close

external-link copy
8 : 34

أَفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَم بِهِۦ جِنَّةُۢۗ بَلِ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ فِي ٱلۡعَذَابِ وَٱلضَّلَٰلِ ٱلۡبَعِيدِ

តើគេនោះ(មូហាំម៉ាត់)បានប្រឌិតនូវពាក្យភូតកុហកទៅ លើអល់ឡោះឬក៏គេវិកលចរិត? ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿ នឹងថ្ងៃបរលោកនោះ គឺស្ថិតនៅក្នុងទារុណកម្មនិងភាពវងេ្វងដ៏សែន ឆ្ងាយ។ info
التفاسير:

external-link copy
9 : 34

أَفَلَمۡ يَرَوۡاْ إِلَىٰ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِۚ إِن نَّشَأۡ نَخۡسِفۡ بِهِمُ ٱلۡأَرۡضَ أَوۡ نُسۡقِطۡ عَلَيۡهِمۡ كِسَفٗا مِّنَ ٱلسَّمَآءِۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّكُلِّ عَبۡدٖ مُّنِيبٖ

តើពួកគេ(ពួកគ្មានជំនឿ)មិនបានមើលទៅចំពោះអ្វីដែលនៅ ខាងមុខពួកគេនិងអ្វីដែលនៅខាងក្រោយពួកគេអំពីមេឃនិងដីទេ ឬ? ប្រសិនបើយើងមានចេតនា យើងនឹងពន្លិចពួកគេចូលទៅក្នុងដី (ដូចករូន)ឬយើងនឹងទម្លាក់ទារុណកម្មជាដុំៗពីលើមេឃទៅលើ ពួកគេ(ដូចក្រុមស្ហ៊ូអែប)ជាមិនខាន។ ពិតប្រាកដណាស់ នៅក្នុង រឿងនោះគឺជាភស្ដុតាងមួយសម្រាប់រាល់ខ្ញុំរបស់អល់ឡោះដែល សារភាពទោសកំហុស។ info
التفاسير:

external-link copy
10 : 34

۞ وَلَقَدۡ ءَاتَيۡنَا دَاوُۥدَ مِنَّا فَضۡلٗاۖ يَٰجِبَالُ أَوِّبِي مَعَهُۥ وَٱلطَّيۡرَۖ وَأَلَنَّا لَهُ ٱلۡحَدِيدَ

ហើយជាការពិតណាស់យើងបានផ្ដល់ឱ្យដាវូដនូវការប្រោស ប្រទានមួយពីយើង។ (ហើយយើងមានបន្ទូលថា) ឱភ្នំ និងបក្សី ទាំងឡាយ. ចូរពួកឯងទាំងអស់គ្នាសរសើរលើកតម្កើងយើងជាមួយ គេ(ដាវូដ)ចុះ។ ហើយយើងបានធ្វើឱ្យដែកទន់សម្រាប់គេ។ info
التفاسير:

external-link copy
11 : 34

أَنِ ٱعۡمَلۡ سَٰبِغَٰتٖ وَقَدِّرۡ فِي ٱلسَّرۡدِۖ وَٱعۡمَلُواْ صَٰلِحًاۖ إِنِّي بِمَا تَعۡمَلُونَ بَصِيرٞ

ចូរអ្នកធ្វើអាវដែកការពារ និងត្រូវកំណត់ទំហំ(តាមអ្នក ប្រាថ្នា)ចុះ។ ហើយចូរពួកអ្នកសាងអំពើល្អ។ ពិតប្រាកដណាស់ យើងឃើញបំផុតនូវអី្វដែលពួកអ្នកប្រព្រឹត្ដ។ info
التفاسير:

external-link copy
12 : 34

وَلِسُلَيۡمَٰنَ ٱلرِّيحَ غُدُوُّهَا شَهۡرٞ وَرَوَاحُهَا شَهۡرٞۖ وَأَسَلۡنَا لَهُۥ عَيۡنَ ٱلۡقِطۡرِۖ وَمِنَ ٱلۡجِنِّ مَن يَعۡمَلُ بَيۡنَ يَدَيۡهِ بِإِذۡنِ رَبِّهِۦۖ وَمَن يَزِغۡ مِنۡهُمۡ عَنۡ أَمۡرِنَا نُذِقۡهُ مِنۡ عَذَابِ ٱلسَّعِيرِ

ហើយ(យើងបានធ្វើឱ្យ)ខ្យល់ស្ដាប់បង្គាប់ចំពោះស៊ូឡៃម៉ាន គឺការចេញដំណើររបស់វា(ជាមួយគេ)មួយព្រឹកស្មើនឹងរយៈ ពេលធ្វើដំណើរធម្មតាមួយខែ ហើយការចេញដំណើររបស់វាមួយ ល្ងាចស្មើនឹងរយៈពេលធ្វើដំណើរធម្មតាមួយខែ។ ហើយយើងបាន ធ្វើឱ្យលោហធាតុរលាយសម្រាប់គេ។ ហើយក្នុងចំណោមពួកជិន មានអ្នកខ្លះធ្វើការចំពោះមុខគេ(ស៊ូឡៃម៉ាន)តាមបញ្ជានៃម្ចាស់ របស់គេ។ ហើយនរណាម្នាក់ក្នុងចំណោមពួកគេបែរចេញពីបទ បញ្ជារបស់យើង យើងនឹងឱ្យគេភ្លក្សទារុណកម្មនៃនរកដែលឆេះ សន្ធោសន្ធៅ។ info
التفاسير:

external-link copy
13 : 34

يَعۡمَلُونَ لَهُۥ مَا يَشَآءُ مِن مَّحَٰرِيبَ وَتَمَٰثِيلَ وَجِفَانٖ كَٱلۡجَوَابِ وَقُدُورٖ رَّاسِيَٰتٍۚ ٱعۡمَلُوٓاْ ءَالَ دَاوُۥدَ شُكۡرٗاۚ وَقَلِيلٞ مِّنۡ عِبَادِيَ ٱلشَّكُورُ

ពួកគេ(ជិន)ធ្វើការឱ្យស៊ូឡៃម៉ានតាមអ្វីដែលគេចង់ ដូច ជាវិមានដ៍ខ្ពស់ៗ រូបចម្លាក់ និងចានដ៏ធំដូចស្រះទឹក ហើយនិងឆ្នាំង ដែលជាប់នៅនឹងកន្លែង។ (អល់ឡោះបានមានបន្ទូលថា) ឱពូជពង្ស ដាវូដ. ចូរពួកអ្នកអនុវត្ដតាមដោយដឹងគុណ(ចំពោះអល់ឡោះ)ចុះ។ ហើយអ្នកដែលដឹងគុណក្នុងចំណោមខ្ញុំរបស់យើងគឺតិចតួចបំផុត។ info
التفاسير:

external-link copy
14 : 34

فَلَمَّا قَضَيۡنَا عَلَيۡهِ ٱلۡمَوۡتَ مَا دَلَّهُمۡ عَلَىٰ مَوۡتِهِۦٓ إِلَّا دَآبَّةُ ٱلۡأَرۡضِ تَأۡكُلُ مِنسَأَتَهُۥۖ فَلَمَّا خَرَّ تَبَيَّنَتِ ٱلۡجِنُّ أَن لَّوۡ كَانُواْ يَعۡلَمُونَ ٱلۡغَيۡبَ مَا لَبِثُواْ فِي ٱلۡعَذَابِ ٱلۡمُهِينِ

ហើយនៅពេលដែលយើងបានកំណត់សេចក្ដីស្លាប់ទៅលើ គេ(ស៊ូឡៃម៉ាន) គ្មានសញ្ញាបញ្ជាក់ដល់ពួកគេ(ជិន)ពីមរណភាព របស់គេឡើយ ទាល់តែដង្កូវដីស៊ីឈើច្រត់របស់គេ។ ហើយនៅ ពេលដែលសាកសពរបស់គេបានដួលចុះ ពួកជិនក៏បានជ្រាបថាៈ ប្រសិនបើពួកគេបានដឹងនូវអាថ៌កំបាំងនោះ ពួកគេក៏មិនស្ថិតក្នុង ទារុណកម្មដ៏អាម៉ាស់នោះដែរ។ info
التفاسير: