Përkthimi i kuptimeve të Kuranit Fisnik - Përkthimi khmerisht - Shoqata për Zhvillimin e Shoqërisë Islame

Numri i faqes:close

external-link copy
31 : 29

وَلَمَّا جَآءَتۡ رُسُلُنَآ إِبۡرَٰهِيمَ بِٱلۡبُشۡرَىٰ قَالُوٓاْ إِنَّا مُهۡلِكُوٓاْ أَهۡلِ هَٰذِهِ ٱلۡقَرۡيَةِۖ إِنَّ أَهۡلَهَا كَانُواْ ظَٰلِمِينَ

ហើយនៅពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់ យើងបាននាំដំណឹងរីករាយ មកប្រាប់អ៊ីព្រហ៊ីម ពួកគេបាននិយាយ ថាៈ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលបំផ្លាញអ្នកភូមិស្រុក នេះ។ ពិតប្រាកដណាស់ អ្នកភូមិស្រុកនេះជាពួកដែលបានបំពាន។ info
التفاسير:

external-link copy
32 : 29

قَالَ إِنَّ فِيهَا لُوطٗاۚ قَالُواْ نَحۡنُ أَعۡلَمُ بِمَن فِيهَاۖ لَنُنَجِّيَنَّهُۥ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ كَانَتۡ مِنَ ٱلۡغَٰبِرِينَ

គាត់(អ៊ីព្រហ៊ីម)បានពោលថាៈ ពិតប្រាកដណាស់ លូត នៅក្នុងភូមិស្រុកនោះ។ ពួកគេបានតបវិញថាៈ ពួកយើងដឹងបំផុត ថាអ្នកណានៅក្នុងនោះ។ ពួកយើងពិតជានឹងសង្គ្រោះគេ(លូត) និង ក្រុមគ្រួសាររបស់គេ លើកលែងតែប្រពន្ធរបស់គេប៉ុណ្ណោះ ដែលស្ថិត ក្នុងចំណោមពួកដែលត្រូវទារុណកម្ម។ info
التفاسير:

external-link copy
33 : 29

وَلَمَّآ أَن جَآءَتۡ رُسُلُنَا لُوطٗا سِيٓءَ بِهِمۡ وَضَاقَ بِهِمۡ ذَرۡعٗاۖ وَقَالُواْ لَا تَخَفۡ وَلَا تَحۡزَنۡ إِنَّا مُنَجُّوكَ وَأَهۡلَكَ إِلَّا ٱمۡرَأَتَكَ كَانَتۡ مِنَ ٱلۡغَٰبِرِينَ

ហើយនៅពេលដែលអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់) បានមកជួបលូត គាត់មានការព្រួយបារម្ភ និងតឹងទ្រូងដោយសារ ពួកគេ។ ហើយពួកគេបានពោលថាៈ ចូរអ្នកកុំភ័យខ្លាច និងកុំព្រួយ បារម្ភឱ្យសោះ។ ពិតប្រាកដណាស់ ពួកយើងជាអ្នកជួយសង្គ្រោះអ្នក និងក្រុមគ្រួសាររបស់អ្នក លើកលែងតែប្រពន្ធរបស់អ្នកប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមពួកដែលត្រូវទារុណកម្ម។ info
التفاسير:

external-link copy
34 : 29

إِنَّا مُنزِلُونَ عَلَىٰٓ أَهۡلِ هَٰذِهِ ٱلۡقَرۡيَةِ رِجۡزٗا مِّنَ ٱلسَّمَآءِ بِمَا كَانُواْ يَفۡسُقُونَ

ពិតប្រាកដណាស់ យើង(អល់ឡោះ)ជាអ្នកបញ្ចុះ ទារុណកម្មពីលើមេឃទៅលើអ្នកភូមិស្រុកនេះ ដោយសារតែអ្វីដែលពួកគេ ធ្លាប់ល្មើសនឹងបទបញ្ជារបស់អល់ឡោះ។ info
التفاسير:

external-link copy
35 : 29

وَلَقَد تَّرَكۡنَا مِنۡهَآ ءَايَةَۢ بَيِّنَةٗ لِّقَوۡمٖ يَعۡقِلُونَ

ហើយជាការពិតណាស់ យើងបានបន្សល់ទុកពីភូមិស្រុក នេះ ជាភស្ដុតាងមួយដ៏ច្បាស់លាស់សម្រាប់ក្រុមដែលចេះគិត ពិចារណា។ info
التفاسير:

external-link copy
36 : 29

وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبٗا فَقَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ وَٱرۡجُواْ ٱلۡيَوۡمَ ٱلۡأٓخِرَ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ

ហើយ(យើងបានបញ្ជូន)ស្ហ៊ូអែបទៅកាន់ម៉ាទយ៉ាន់ដែល ជាបងប្អូនរបស់ពួកគេ ហើយគាត់បានពោលថាៈ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ និងសង្ឃឹម(ថានឹងទទួលបានការតបស្នង ល្អ)នៅថ្ងៃបរលោកចុះ។ ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើ ផែនដីនេះឱ្យសោះ។ info
التفاسير:

external-link copy
37 : 29

فَكَذَّبُوهُ فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ

ពេលនោះការរញ្ជួយដីបានឆក់យកជីវិតរបស់ពួកគេ និង ធ្វើឱ្យពួកគេស្លាប់នៅក្នុងផ្ទះរបស់ពួកគេ។ info
التفاسير:

external-link copy
38 : 29

وَعَادٗا وَثَمُودَاْ وَقَد تَّبَيَّنَ لَكُم مِّن مَّسَٰكِنِهِمۡۖ وَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ أَعۡمَٰلَهُمۡ فَصَدَّهُمۡ عَنِ ٱلسَّبِيلِ وَكَانُواْ مُسۡتَبۡصِرِينَ

ហើយ(យើងបានបំផ្លាញ)ក្រុមអាដ និងក្រុមសាមូដដែល វាពិតជាបានបញ្ជាក់យ៉ាងច្បាស់ចំពោះពួកអ្នកអំពីលំនៅដ្ឋានទាំង ឡាយរបស់ពួកគេ។ ហើយស្ហៃតនបានលំអចំពោះពួកគេនូវទង្វើ (អាក្រក់)របស់ពួកគេ និងវាបានរារាំងពួកគេអំពីមាគ៌ា(របស់ អល់ឡោះ)ខណៈដែលពួកគេជាអ្នកដឹងច្បាស់ហើយនោះ។ info
التفاسير: